30/05/2022 - 10:16

ពង្រីក​តួនាទី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធា្នប់

តាម​ប្រ​សាសន៍​លោក​ត្រឹង​វ៉ាន់​សើុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ តែង​សកម្ម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ រួម​ចំ​ណែក​កសាង​ឃុំ​តឹង​មី កាន់​តែស៊ី​វិ​ល័យ​ ទំ​នើប​ និង​សុវត្ថិ​ភាព​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

 ​ ថ្នាក់​ដឹក​នាំ​ឃុំ​តឹង​មី ជូន​លិខិត​សរ​សើរ​ដល់​បុគ្គ​លដែល​មាន​ស្នាដៃ​លេច​
ធ្លោ​ពេល​ចូល​រួម​ទម្រង់​។​

លោក​ត្រឹង​វ៉ាន់​សើុង ឱ្យ​ដឹង​ថា​ ចាប់​តាំង​ពីអនុវត្ត​ទម្រង់​ “ពង្រីក​តួនាទី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​តឹង​មី​ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”។​ ឃើញ​ថា​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត​ បាន​រក្សា​លំ​នឹង​ជា​និច្ច​។​ កាល​ពី​ឆ្នាំ​ ២០២១ លើ​ភូមិ​សាស្រ្ត​ឃុំ​តឹង​មី បាន​កើត​មាន​ករណី​ល្មើស​ច្បាប់​ព្រហ្ម​ទណ្ឌ​ចំ​នួន ​៥ ករណី​ ប៉ុន្តែ​គ្មាន​ករណី​ណា​កើត​ឡើង​ក្នុង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ឡើយ​។​ នេះ​ជាសមិទ្ធ​ផល​នៃ​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត​និយាយ​រួម​ ពិសេស​គឺ​អា​ស្រ័យ​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ពង្រីក​តួនាទី​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

ដើម្បី​លើក​កម្ពស់​តួនាទី​របស់​ជន​រួម​ជាតិ​ខ្មែរ ​ក្រៅ​ពីពិធី​ឃោ​សនាផ្សព្វ​ផ្សា​យច្បាប់​ កង​កម្លាំង​នគរ​បាល​ឃុំ​នៅ​ទាំង​សហការ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ភូមិ​នានា​ បាន​ចុះ​ទៅ​តាម​ផ្ទះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​បង្ការ​ទប់ស្កាត់​ឧក្រិដ្ឋ​កម្ម​ ប្រុង​ប្រ​យ័ត្ន​ជា​មួយ​នឹង​ការ​អត្ថា​ធិប្បាយ​មួលបង្កាច់​របស់​ជន​ទុច្ច​រិត​ បំ​ណង​បំ​ផ្លិច​បំ​ផ្លាញ​ផែន​មហា​សាមគ្គី​ជន​ជាតិ​។​ តាម​រយៈ​ការ​ជួប​ជុំ​ ផ្សព្វ​ផ្សាយ​ស្ថាប័ន​សមត្ថ​កិច្ច​បាន​ជួយ​ ឱ្យ​បុគ្គល​ម្នាក់​ៗ​យល់​ច្បាស់​ពីតួនាទី​របស់​ខ្លួន​ជាមួយ​នឹង​សហគមន៍ និង​ចូល​រួម​រក្សា​ភាព​សុខ​សាន្ត​ជូន​ភូមិ​ស្រុក​។​

លោក​ថាច់​ផល្លី នៅ​ភូមិ​អន្ទិព ឱ្យ​ដឹង​៖ “ពេល​រដ្ឋ​អំ​ណាច​បាន​ចុះ​មក​ដល់​ផ្ទះ​វិភាគ​វែក​ញែក​ល្អិត​ល្អន់​ ខ្ញុំ​យល់​ឃើញ​ថា យើង​ចូល​រួម​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ ក៏​ឈ្មោះ​ថា​យើង​បាន​រក្សា​ភាពសុខ​សាន្ត​ជូន​គ្រួ​សារ​មា​មីង​យើង​ដែរ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ចូល​រួម​ធ្វើ​ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ចលនា​កូន​ចៅ​ក្នុង​ភូមិ​ស្រុក​ ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍។​ល។​ កន្លែង​ណា​ដែល​មិន​ទាន់​យល់​ខ្ញុំ​សាក​សួរ​នគរ​បាល​ឃុំ​ លុះ​ធ្វើ​យូរ​ទៅ​ក៏​ធ្លាប់​ ខ្ញុំ​យល់​ឃើញ​ថា​ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ល្អ​ជាង​ទៀត​”។​ ពីមុន​ លោក​ថាច់​ឃៅ​ នៅ​ភូមិ​មី​ធ្វឹង​ ក៏​មិន​ធ្លាប់​ចូល​រួម​ការ​ងារ​សង្គម​ដែរ​ ប៉ុន្តែ​ចាប់​ពីបាន​ចលនា​ចូល​រួម​ទម្រង់​នេះ​មក​ គាត់​តែង​ចូល​រួម​ដោយ​អស់​ពីចិត្ត​។​ លោក​ឃៅ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ឃើញ​ទម្រង់​ “ពង្រីក​តួនាទី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​តឹង​មី ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” មាន​ប្រ​យោជន៍​ច្រើន​ ហេតុ​នោះ​ខ្ញុំ​ក៏​ចូល​រួម​ភ្លាម​។​ ពេល​ឃើញ​ជន​ចម្លែក​ចូល​ភូមិ​ដោយ​មាន​អា​កប្ប​កិរិយា​គួរ​ឱ្យ​សង្ស័យ​ ខ្ញុំ​ជូន​ដំណឹង​ដល់​នគរ​បាល​ឃុំ​ភ្លាម​”៕​           

                                      ត្រុក​ម៉ាយ​-វិមាន​

ចែករំលែកអត្ថបទ