គណៈប្រតិភូកម្មាភិបាល និងវេជ្ជបណ្ឌិត បំពេញការងារនៅតាមមន្ទីរពេទ្យនានានៅក្រុងកឹងធើ ទើបទៅពិនិត្យព្យាបាលជំងឺ និងជូនអំណោយជាង ៤.០០០ ចំណែកដល់ប្រជាជនក្រីក្រ មនុស្សចាស់គ្មានទីពឹង នៅលើទឹកដីប្រទេសមិត្តកម្ពុជា។
គណៈប្រតិភូគ្រូពេទ្យ វេជ្ជបណ្ឌិតក្រុងកឹងធើ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទថតរូបអនុស្សាវរីយ៍។
ឱកាសនៃការពិនិត្យជំងឺនេះ ស្ថិតក្នុងផែនការរបស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ស្តីពីការចាត់ចែងពិនិត្យព្យាបាលជំងឺសប្បុរសធម៌ និងជូនអំណោយប្រមាណជាង ៤.០០០ ចំណែកដល់ប្រជាជនក្រីក្រ មនុស្សចាស់រស់នៅតាមឃុំចំនួន ២ ចំណុះស្រុករមាសហែក ខេត្តស្វាយរៀង ព្រះរាជាណាចក្រកម្ពុជា។
វរសេនីយ៍ឯក ង្វៀងថាញ់មី មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាក្រុងកឹងធើ ជាប្រធានគណៈប្រតិភូ ឱ្យដឹង៖ “ការរៀបចំគណៈប្រតិភូគ្រូពេទ្យ វេជ្ជបណ្ឌិត ទៅពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាលើកនេះ សំដៅពង្រីកប្រវេណីដ៏ល្អប្រសើរក្នុងការពិនិត្យព្យាបាលជំងឺមនុស្សធម៌; បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រុងកឹងធើ ជាមួយនឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ និងអង្គភាពភូមិភាគនានានៃព្រះរាជាណាចក្រកម្ពុជា; ទន្ទឹមនឹងនោះ រួមចំណែកដោះស្រាយការលំបាករបស់ប្រជាជនកម្ពុជាបានមួយចំណែក ក្នុងការរកគំហើញ បង្ការនិងព្យាបាលជំងឺ”។
ដោយបានដឹងការទៅពិនិត្យព្យាបាលជំងឺក្នុងឆ្នាំ ២០២២ នេះ បានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បន្តបើកដំណើរការឡើងវិញ ក្រោយពីផ្អាកអស់រយៈពេល ២ ឆ្នាំ ដោយសារជំងឺដ៏កាចសាហាវ COVID-១៩ តាមការសំណូមពររបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ។ រយៈពេលខាងមុខ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ នឹងបន្តដំណើរការពិនិត្យព្យាបាលជំងឺសប្បុរសធម៌ជូនប្រជាជនកម្ពុជា តាមការសំណូមពររបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា សំដៅបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់ស្អិតល្មួតរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕
យោង៖ Baolaodong-ប្រែសម្រួល៖ វិមាន