ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/05/2022 - 10:15

សម័យ​ប្រ​ជុំ​លើកទី ៣ រដ្ឋ​សភានី​តិ​កាល​ XV

ពិនិត្យ​ផ្ទៀង​ផ្ទាត់​ អនុ​ម័តិ​លើ​សេច​ក្ដី​ព្រាង​ច្បាប់​ចំ​នួន​ ៥ សម្រេច​នូវ​បញ្ហា​សំ​ខាន់​ៗ​ជា​ច្រើន​

សម័យ​ប្រ​ជុំ​លើក​ទី ៣ រដ្ឋ​សភា​នីតិ​កាល​ XV បាន​បើក​សម័យ​ប្រ​ជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី ២៣ ខែ​ឧសភា​ នៅ​អា​គារ​រដ្ឋ​សភា​ រដ្ឋ​ធានី​ហា​ណូយ​។​ ក្នុង​សម័យ​ប្រ​ជុំ​នេះ​ រដ្ឋ​សភា​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ អនុ​ម័តិ​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំ​នួន​ ៥ ព្រាង​សេចក្ដី​សម្រេច​ចិត្ត​ចំ​នួន​ ៣ និង​ផ្ដល់​មតិ​យោ​បល់​លើ​គម្រោង​ច្បាប់​ចំ​នួន​ ៦ ផ្សេង​ទៀត​។​ ទន្ទឹម​នឹង​នោះ​ រដ្ឋ​សភា​បាន​ចំ​ណាយ​ពេល​ដើម្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​លើ​បញ្ហា​សេដ្ឋ​កិច្ច​-សង្គម​ ថវិកា​រដ្ឋ​ ត្រួត​ពិនិត្យ​លើ​បញ្ហា​សំ​ខាន់​ៗ​ផ្សេង​ទៀត​។​

 លោក​អគ្គ​លេខា​បក្ស​ ង្វៀង​ភូត្រុង រួម​ជា​មួយ​នឹង​សមមិត្ត​ថ្នាក់​ដឹក​នាំ​ អតីត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ និង​សមា​ជិក​រដ្ឋ​សភា​ ចូល​រួម​សម័យ​ប្រ​ជុំ​លើកទី ៣ រដ្ឋ​សភា​នីតិ​កាល​ XV ។​  រូប​ថត​៖ ញឹក​បាក់​

សេចក្ដី​ព្រាង​ច្បាប់​ចំ​នួន​ ៥ និង​សេចក្ដី​សម្រេច​ចិត្ត​ត្រូវ​បាន​រដ្ឋ​សភា​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ អនុម័តិ​ រួម​មា​ន៖ ច្បាប់​ស្ដី​ពី​នគរ​បាល​ចល័ត​; ច្បាប់​ស្ដី​ពីភាព​យន្ត​ (វិសោ​ធន​កម្ម​); ច្បាប់​ស្ដី​ពីអា​ជីវ​កម្ម​ធានា​រ៉ាប់​រង​ (វិសោ​ធន​កម្ម​); ច្បាប់​ស្ដី​ពីប្រ​ឡង​ប្រ​ណាំង​ ស្ងើច​សរ​សើរ​ជូន​រង្វាន់​ (វិសោ​ធន​កម្ម​); ច្បាប់​ស្ដី​ពីវិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា​; សេចក្ដី​សម្រេច​ស្ដី​ពីការ​ធ្វើ​ពិសោធន៍​ទម្រង់​រៀប​ចំ​ សកម្ម​ភាព​ពលកម្ម​ វិជ្ជា​ជីវៈ បង្រៀន​របរ​ដល់​អ្នក​ទោស​ក្រៅ​ពន្ធ​នា​គារ​; សេចក្ដី​សម្រេច​ចិត្ត​ស្ដី​ពីកម្ម​វិធី​កសាង​ច្បាប់​ បទ​ប្បញ្ញត្តិ​ឆ្នាំ​ ២០២៣ កែ​លម្អ​កម្ម​វិធី​កសាង​ច្បាប់​ បទ​ប្បញ្ញត្តិ​ឆ្នាំ​ ២០២២; សេចក្ដី​សម្រេច​ចិត្ត​ស្ដី​ពីការ​ធ្វើ​ពិសោធន៍​យន្ត​ការ​ គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​មួយ​ចំ​នួន​ និង​អភិ​វឌ្ឍន៍​ខេត្ត​ខាញ់​ហ្វា។​ សេចក្ដី​ព្រាង​ច្បាប់​ចំ​នួន​ ៦ ត្រូវ​បាន​រដ្ឋ​សភា​ពិនិត្យ​ ផ្ទៀង​ផ្ទាត់​ ផ្ដល់​មតិ​យោបល់​៖ ច្បាប់​ស្ដី​ពី​ប្រេង​ឥន្ធនៈ​ (វិសោ​ធនកម្ម​); ច្បាប់​ស្ដី​ពីបង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​គ្រួ​សារ​ (វិសោ​ធនកម្ម​); ច្បាប់​ស្ដី​ពីអធិ​ការ​កិច្ច​ (វិសោ​ធនកម្ម​); ច្បាប់​ស្ដី​ពីអនុវត្ត​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​; ច្បាប់​ស្ដី​ពីវិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ស្ដី​ពី​ប្រេ​កង់​វិទ្យុ​; ច្បាប់​ស្ដី​ពីពិនិត្យ​ ព្យា​បាល​ជំងឺ​ (វិសោ​ធនកម្ម​)។​

រដ្ឋ​សភា​ ក៏​បាន​ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​បន្ថែម​ លើ​របាយ​ការណ៍​ ស្ដី​ពីការ​វាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ថវិកា​រដ្ឋ​ឆ្នាំ​ ២០២១; ស្ថាន​ភាព​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ថវិកា​រដ្ឋ​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​ ២០២២; ផ្ដល់​សច្ចា​នុមតិ​ការ​ទូទាត់​ថវិកា​រដ្ឋ​ឆ្នាំ​ ២០២០; របាយ​ការណ៍​ស្ដី​ពីការ​ងារ​អនុ​វត្ត​ប្រិត​សំ​ចៃ​ ប្រ​ឆាំង​ភាព​ខ្ជះ​ខ្ជាយ​ ឆ្នាំ​ ២០២១; រដ្ឋ​សភា​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ សម្រេច​ការ​ផ្ទេរ​ឥណ​ទាន​ឱ្យ​បុល​ឡើង​វិញ​ ការ​ធានា​របស់​រដ្ឋា​ភិបាល​ ទៅ​ជា​ការ​ផ្ដល់​ជូន​ថវិកា​រដ្ឋ​។​ រដ្ឋ​សភា​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ សម្រេច​លើ​គោល​ការណ៍​វិនិ​យោគ គម្រោង​ចំ​នួន​ ៥៖ គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​លេខ​ ៤ តំ​បន់​រដ្ឋ​ធានី​ហា​ណូយ​; គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​លេខ​ ៣ ហូជី​មិញ​; គម្រោង​ផ្លូវ​គោក​ល្បឿន​លឿន​បៀង​ហ្វា-វុង​តាវ; គម្រោង​ផ្លូវ​គោក​ល្បឿន​លឿន​ខាញ់​ហ្វា-បួង​ម៉ា​ថួក; គម្រោង​ផ្លូវ​ល្បឿន​លឿន​ ចូវ​ដុក-កឹង​ធើ - សុក​ត្រាំង​; ពិនិត្យ​ផ្ទៀង​ផ្ទាត់​ការ​បូក​សរុប​ វាយ​តម្លៃ​ជា​រួម​អំ​ពី​ស្ថាន​ភាព​នៃ​ការ​អនុវត្ត​សេចក្ដី​សម្រេច​លេខ​ ៦៦/​២០១៣/QH១៣ ចុះ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៣ ស្ដី​ពីការ​សម្រួល​ខ្លឹម​សារ​និង​ដំណោះ​ស្រាយ​មួយ​ចំ​នួន​ សំ​ដៅ​បន្ត​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​កសាង​ផ្លូវ​ហូជីមិញ​ តាម​សេចក្ដី​សម្រេច​លេខ​ ៣៨/២០០៤/QH១១ រហូត​ដល់​ឆ្នាំ​ ២០២០-២០២១ និង​ផែន​ការ​ផ្សព្វ​ផ្សាយ​គម្រោង​ផ្លូវ​ហូជី​មិញ​ ក្នុង​ដំណាក់​កាល​បន្ត​។​ល។​

តាម​ការ​គ្រោង​ទុក​នៃ​របៀប​វារៈ​ រដ្ឋ​សភា​នឹង​ប្រ​ជុំ​ប្រ​មូល​ផ្ដុំ​ក្នុង​រយៈ​ពេល​ ១៩ ថ្ងៃ​ (គ្រោង​បិទ​សម័យ​ប្រ​ជុំ​នៅ​ថ្ងៃ​ទី ១៦ ខែមិ​ថុនា​ ឆ្នាំ​ ២០២២)៕​

                យោង​៖ chinhphu.vn -ថាច់​ធី

ចែករំលែកអត្ថបទ