16/05/2022 - 14:23

ទម្រង់​ល្អ​និង​មាន​ប្រ​សិទ្ធ​ភាព​

ទម្រង់​ "ក្រុម​សម្រុះ​សម្រួល​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​" នៅ​ភូមិ​ថាញ់​ទ្រុង​ ឃុំ​ហ្វា​លឺវ ក្រុង​វីថាញ ខេត្ត​ហូវ​យ៉ាង​ បាន​ជួយ​កាត់​បន្ថយ​ស្ថាន​ភាព​វិវាទ​ទាស់​ទែង​គ្នា​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ស្រុក​ និង​រក្សា​ស្ថិរ​ភាព​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​។​

​ នគរ​បាល​ឃុំ​ហ្វា​លឺវ និង​សមាជិក "ក្រុម​សម្រុះ​សម្រួល​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​" ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ផ្ទះ​ប្រ​ជា​ជន​។​

“ក្រុម​សម្រុះ​សម្រួល​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​” នៅ​ភូមិ​ថាញ់ទ្រុង​ មាន​សមាជិក​ ៦ នាក់​។​ គណៈ​ចង្អុល​ការ​របស់​ក្រុម​ គឺ​ជាកម្មា​ភិបាល​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ នគរ​បាល​និង​យោធា​។​ កម្មា​ភិបាល​របស់​ឃុំ​ ភូមិ​សុទ្ធ​សឹង​តែ​ចេះ​ពីរ​ភាសា​វៀត​-ខ្មែរ​ ដូច្នោះ​ការ​ចលនា​ ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ និង​សម្រុះ​សម្រួល​ដោះ​ស្រាយ​ករណី​វិវាទ​ គឺ​ប្រ​ជា​ជន​ងាយ​យល់​។​ រៀង​រាល់​ខែ ខណៈ​ពេល​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ ក្រុម​សម្រុះ​សម្រួល​តែង​ចូល​រួម​ ដើម្បី​ផ្សព្វ​ផ្សាយ​ច្បាប់​ជូន​ដល់​មាមីង​; ក្ដោប​ក្ដាប់​ស្ថាន​ភាព​ក្នុង​ប្រ​ជា​ជន​ ធ្វើ​ការ​សម្រុះ​សម្រួល​ទាន់​ពេល​ប្រ​សិន​មាន​ករណី​វិវាទ​ទាស់​ទែង​ ចលនា​មាមីង​បើ​មាន​វិវាទ​ទាស់​ទែង​ គួរ​ទាក់​ទង​នឹង​ក្រុម​ការ​ងារ​ ឬ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដើម្បី​ដោះ​ស្រាយ​ជៀស​វាង​មាន​ការ​ប្រេះ​ឆាគ្នា​។​ ទន្ទឹម​នឹង​នោះ​ កម្លាំង​នគរ​បាល​តែង​ចុះ​ល្បាត​ វិនិច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់​ចំ​ពោះ​ករណី​ល្មើស​ច្បាប់​ អប់​រំចំ​ពោះ​មុខ​សញ្ញា​ដែល​ប្រ​ឈម​នឹង​ការ​បំ​ពាន​ច្បាប់​ជាដើម​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ករណី​វិវាទ​ទាស់​ទែង​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ថយ​ចុះ​បន្តិច​ម្តង​ៗ​។​ ឆ្នាំ​២០១៧ ក្នុង​ភូមិ​កើត​មាន​វិវាទ​ទាស់​ទែង​ ៤ ករណី​ ឆ្នាំ​២០១៨ មាន​ ២ ករណី​ ចាប់​ពីឆ្នាំ​ ២០១៩ ដល់​បច្ចុប្បន្ន​ ក្នុង​ភូមិ​គ្មាន​កើត​មាន​ករណី​ណា​ឡើយ​។​

លោក​យ័ញ​សល់​ ប្រ​ធាន​ "ក្រុម​សម្រុះ​សម្រួល​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​" ភូមិ​ថាញ់​ទ្រុង​ ឱ្យ​ដឹង​៖ “ឃុំ​បាន​ជ្រើស​រើស​ភូមិ​នេះ​សម្រាប់​អនុវត្ត​មុន​គេ ដ្បិត​អី​ក្នុង​ភូមិ​នេះ​មាន​មាមីង​ខ្មែរ​រស់​នៅ​កុះ​ករ ស្ថាន​ភាព​វិវាទ​ក្នុង​ប្រ​ជា​ជន​ចាប់​ពីរឿង​តូច​តាច បណ្ដឹង​តវ៉ា​ឆ្លង​ថ្នាក់​នៅ​មាន​ច្រើន​។​ មុន​នឹង​ធ្វើ​ការ​សម្រុះ​សម្រួល​ យើង​ខ្ញុំ​ចុះ​ទៅ​ស្វែង​យល់​ពីហេតុ​ការណ៍​ ស្ដាប់​ភាគី​សង​ខាង​ លើក​ទឹក​ចិត្ត​ និង​ពន្យល់​វែក​ញែក​ទាំង​ពីរ​ភាសា​ដោយ​លើក​យក​ហេតុ​ផលឱ្យ​ភាគី​ទាំង​ពីរ​បាន​យល់​។​ អា​ស្រ័យ​ហេតុ​នេះ​ ទើប​រាល់​ករណី​វិវាទ​ទាស់​ទែង​ត្រូវ​បាន​សម្រុះ​សម្រួល​ជោគ​ជ័យ​”។​ លោក​យ័ញ​ឌីប នៅ​ភូមិ​ថាញ់​ទ្រុង​ ឱ្យ​ដឹង​៖ ទម្រង់​ ”ក្រុម​សម្រុះ​សម្រួល​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​” គឺ​មាន​ប្រ​សិទ្ធ​ភាព​ខ្លាំង​ណាស់​។​ ដ្បិត​អី​ជួយ​ឱ្យ​មាមីង​ខ្មែរ​យល់​កាន់​តែច្បាស់​រាល់​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ ជៀស​វាង​ការ​ប្រ​ព្រឹត្ត​ល្មើស​។​ ពិសេស​គឺ​ជៀស​វាង​វិវាទ​ទាស់​ទែង​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​។​

អនុសេនីយ៍​ឯក​ ង្វៀង​ហ៊ឺវ​ង៉ឹង ប្រ​ធាន​នគរ​បាល​ឃុំ​ហ្វា​លឺវ ឱ្យ​ដឹង​៖ “ពេល​ខាង​មុខ​ យើង​ខ្ញុំ​នឹង​សហការ​ជា​មួយ​គណៈ​ផ្នែក​និង​ “ក្រុម​សម្រុះ​សម្រួល​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​” ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​រាល់​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ជូន​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ ក្ដោប​ក្ដាប់​មតិ​ មហា​ជន​ទាន់​ពេល​ ដើម្បី​ធ្វើ​សេនា​ធិការ​ និង​ដោះ​ស្រាយ​ ជា​ពិសេស​មិន​ទុក​ឲ្យ​មាន​លិខិត​ បណ្ដឹង​តវ៉ា​អូស​បន្លាយ​ជា​ហេតុ​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ភូមិ​ភាគ​”៕​

                                  យ្វី​អាញ-ថាច់​ធី

ចែករំលែកអត្ថបទ