ថវិការដ្ឋឧបត្ថម្ភការចំណាយបណ្តុះបណ្តាលភាសាបរទេសដល់ពលករ-ការិនីជនជាតិភាគតិចនិងពលករ-ការិនីជនជាតិកិញ ចំណុះគ្រួសារក្រីក្ររស់នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំទៅធ្វើការនៅបរទេសតាមកិច្ចសន្យាខ្ពស់បំផុតគឺ ៤ លានដុង/ម្នាក់/វគ្គសិក្សា។
ពលករ-ការិនីវៀតណាមទៅធ្វើការបរទេស (រូបជាឧទាហរណ៌)
នេះគឺជាខ្លឹមសារដែលបានចែងក្នុងសារាចរលេខ ១៥/២០២២/TT-BTC ស្ដីពីការគ្រប់គ្រងនិងប្រើប្រាស់ថវិកា បណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។ ដំណាក់កាលទី ១៖ ចាប់ពីឆ្នាំ ២០២១-២០២៥។
សារាចរចែងច្បាស់នៅមាត្រា ២៥ គឺ៖ ឧបត្ថម្ភពលករ-ការិនីចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំទៅធ្វើការនៅបរទេសតាមកិច្ចសន្យា។
ឆ្លងតាមរយៈនោះ ចំពោះពលករ-ការិនីជនជាតិភាគតិច និងពលករ-ការិនីជនជាតិកិញចំណុះគ្រួសារក្រីក្រ រស់នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ទទួលបានការឧបត្ថម្ភប្រាក់បណ្តុះបណ្តាលភាសាបរទេសខ្ពស់បំផុត ៤ លានដុង/ម្នាក់/វគ្គសិក្សា; ប្រាក់ឧបត្ថម្ភថ្លៃអាហារ ប្រាក់ចំណាយក្នុងរយៈពេលបណ្តុះបណ្តាល ៥០.០០០ ដុង/ម្នាក់/ថ្ងៃ; ឧបត្ថម្ភថ្លៃស្នាក់នៅរយៈពេលបណ្តុះបណ្តាល ៤០០.០០០ ដុង/ម្នាក់ /ខែ; ឧបត្ថម្ភប្រាក់សម្ភារៈប្រើប្រាស់ឯកជន (ខោ អាវឯកសណ្ឋាន ភួយ មុង ស្បែកជើង។ល។) កម្រិត ៦០០.០០០ ដុង/ម្នាក់។
ឧបត្ថម្ភប្រាក់ធ្វើដំណើរទៅមក (១ លើកទៅ និងមក) សម្រាប់ពលករ-ការិនីពីកន្លែងដែលចុះឈ្មោះបញ្ជីគ្រួសារស្នាក់នៅដល់ទីកន្លែងបណ្តុះបណ្តាលកម្រិត ២០០.០០០ ដុង/ម្នាក់/វគ្គសិក្សា ចំពោះពលករ-ការិនីដែលស្នាក់នៅឆ្ងាយពីកន្លែងបណ្តុះបណ្តាលចាប់ពី ១៥ គ.ម ឡើងទៅ; កម្រិតឧបត្ថម្ភ ៣០០.០០០ ដុង/ម្នាក់/វគ្គសិក្សាចំពោះពលករ-ការិនីដែលស្នាក់នៅតំបន់នានាដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង ឆ្ងាយពីកន្លែងបណ្តុះបណ្តាល ចាប់ពី ១០គ.មឡើងទៅ។
ក្រៅពីនេះ មានប្រាក់ចំណាយលើការពិនិត្យសុខភាពទៅតាមតម្លៃសេវាពិនិត្យព្យាបាលជំងឺរបស់មូលដ្ឋានពិនិត្យព្យាបាលជំងឺ កម្រិតឧបត្ថម្ភខ្ពស់បំផុតគឺ ៧៥០.០០០ ដុង/ម្នាក់ អនុវត្តចំពោះមុខសញ្ញាដែលពោលខាងលើ។
ចំពោះការឧបត្ថម្ភគឺ៖ ឧបត្ថម្ភបណ្តុះបណ្តាល បំប៉នបំណិនវិជ្ជាជីវៈ ភាសាបរទេសដល់ពលករ-ការិនី ដែលជាមុខសញ្ញាបានឧបត្ថម្ភតាមរយៈយន្តការម៉ៅការ ដាក់ពាក្យការងារ ប្រគល់ភារកិច្ចឱ្យទៅមូលដ្ឋាននីមួយៗដែលបណ្តុះបណ្តាលវិជ្ជាជីវៈ ភាសាបរទេសឬក៏អាជីវកម្ម អង្គការកិច្ចការដែលនាំពលករ-ការិនីទៅធ្វើការនៅបរទេស។
ករណីមិនគ្រប់លក្ខណសម្បត្តិ ឬជ្រើសរើសមិនបានអង្គភាពអនុវត្តសេវា ឬពលករ-ការិនី បានបញ្ចប់វគ្គសិក្សាពីមុននោះ នឹងធ្វើការជំនួយដោយផ្ទាល់ដល់ពលករ-ការិនី ខណៈមានគ្រប់លក្ខណសម្បត្តិចេញទៅនៅបរទេស យោងតាមវិក្កយបត្រនិងលិខិតស្នាមបញ្ជាក់ច្បាស់លាស់៕
យោង៖ baodantoc.vn-ប្រែសម្រួល៖ លីសៀ