09/05/2022 - 14:25

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កិច្ច​សហប្រតិ​បត្តិ​ការ​

នគរ​បាល​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ឃោ​សនា ចលនា​ប្រ​ជា​ជន​ចូល​រួម​តស៊ូ​បង្ការ​បង្ក្រាប​បទ​ល្មើស​។​ ឆ្លង​តាម​រយៈ​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ និង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ទៀត​ បាន​ពង្រីក​នូវ​តួនាទី​របស់​ប្រ​ជា​ជន​ក្នុង​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​។​

 ​ ប៉ូលិស​មណ្ឌល​ ១ សង្កាត់​ហ៊ឹង​ភូ ខ័ណ្ឌ​កាយ​រុាំង រួម​ជាមួយ​អង្គ​ការ​មហា​ជន​នៅ​ក្នុង​មណ្ឌល​ពិនិត្យ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​តាម​រយៈ​ប្រ​ព័ន្ធ​កា​មេរ៉ា​។​

រយៈ​ពេល​កន្លង​ នគរ​បាល​ក្រុង​កឹង​ធើ រួម​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ និង​ភូមិ​ភាគ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ជា​ច្រើន​អំ​ពី​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​ពីឧបាយ​កល​នៃ​ជន​ទុច្ច​រិត​ ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​ លើក​កម្ពស់​ស្មារ​តី​ គោរព​ច្បាប់​ និង​បង្ការ​បង្ក្រាប​បទ​ល្មើស​។​ ពិសេស​គឺ​ការ​កសាង​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” កាន់​តែ​សម្បូរ​បែប​អំ​ពី​ខ្លឹម​សារ​និង​រូប​ភាព​ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ចលនា​ផ្សេង​ៗ​ និង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ឯទៀត​ ដូច​៖ ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​។​ ទូទាំង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​បង្ក្រាប​ ប្រ​ទះ​ឃើញ​ បរិហារ​ឧក្រិដ្ឋ​កម្ម​ កែខៃ​ អប់រំ កែប្រែ​ជន​ប្រ​ព្រឹត្ត​ល្មើស​នៅ​នឹង​គ្រួ​សារ​និង​សហគមន៍៘

កង​កម្លាំង​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​ សហការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​លក្ខន្តិកៈ​ កម្ម​វិធី​ សហការ​ក្នុង​ការ​បង្ការ​បង្ក្រាប​បទ​ល្មើស​ និង​បាប​គ្រោះ​សង្គម​ ដូច​៖ នគរ​បាល​-សមាគម​ អតីត​យុទ្ធ​ជន​ សហការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ ចូល​រួម​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​; នគរ​បាល​-សម្ព័ន្ធ​យុវ​ជន​ បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ក្នុង​យុវ​ជន​-នារី​ នគរ​បាល​-សម្ព័ន្ធ​ពល​កម្ម​ផ្សព្វ​ផ្សាយ​បង្ការ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​កម្ម​ករ​រោង​ចក្រ​ បុគ្គ​លិក ពលករ​; នគរ​បាល​អនុវត្ត​លក្ខន្តិកៈ​ សហការ​ជា​មួយ​នឹង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ អំ​ពី​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ជន​ជាតិ​ខ្មែរ​៘

នគរ​បាល​ក្រុង​កឹង​ធើ កំ​ពុង​អនុវត្ត​ ១៧ ក្រុម​ ទម្រង់ ​(ក្នុង​ចំ​ណោម​ ៦៨ ទម្រង់​) ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​លើ​វិស័យ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ធានា​សុវត្ថិ​ភាព​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​។​ ពេល​ទៅ​ដល់​មណ្ឌល​ តំ​បន់​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​និង​ភូមិ​នានា​ នៅ​គ្រប់​ខណ្ឌ​ ស្រុក​ ងាយ​នឹង​ឃើញ​ក្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ដាក់​កាមេរ៉ា​សន្តិ​សុខ​និង​ផ្លាក​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​បរិហារ​ឧក្រិដ្ឋ​កម្ម​ជា​ច្រើន​៘ ត្រូវ​បាន​ដាក់​នៅ​តាម​ដងផ្លូវ​ផ្សេង​ៗ​។​ ទន្ទឹម​នឹង​នោះ​ កង​កម្លាំង​នគរ​បាល​រួម​ជាមួយ​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ កសាង​និង​ពង្រឹង​អង្គ​ការ​ដែល​បំ​ពេញ​ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​។​ លោក​ង្វៀង​ហ៊ឺវឡែ លេខា​និង​ជាប្រ​ធាន​មណ្ឌល​ ១ សង្កាត់​ ហ៊ឹង​ភូ ខណ្ឌ​កាយ​រុាំង ឱ្យ​ដឹង​៖ “ពេល​បាន​ផ្សព្វ​ផ្សាយ​អំ​ពី​អត្ថ​ន័យ​នៃ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ប្រ​ជា​ជន​នៅ​ទីនេះ​ សកម្ម​ចូល​រួម​ ពិសេស​គឺ​ការ​អនុវត្ត​នូវ​ទម្រង់​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បង្ការ​បង្ក្រាប​បទ​ល្មើស​។​ ម្យ៉ាង​ទៀត​ មាមីង​តែង​គោ​រព​ច្បាប់​ រួម​ចំ​ណែក​រក្សា​ខ្ជាប់​កិតិ្ត​នាម​មណ្ឌល​វប្ប​ធម៌​”។​

តាម​នគរ​បាល​ក្រុង​កឹង​ធើ ជាមួយ​ការ​ខិត​ខំ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​និង​ការ​ជំនួយ​ពី​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​និង​ការ​គាំ​ទ្ររបស់​ប្រ​ជា​ជន​ ការ​ងារ​ប្រ​យុទ្ធ​ ប្រ​ឆាំង​ បង្ការ​បង្ក្រាប​បទ​ល្មើស​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជមាន​ជាច្រើន​។​ ឆ្នាំ​ ២០២១ បទ​ល្មើស​កាត់​បន្ថយ​ជាង​ ៣២% បើ​ប្រៀប​នឹង​ឆ្នាំ​មុន​។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ជា​ជន​កាន់​តែមាន​ការ​ទំ​នុក​ចិត្ត​ ចូល​រួម​ជាមួយ​កង​កម្លាំង​នគរ​បាល​ ព្រួត​ដៃ​រក្សា​ភាព​សុខ​សាន្ត​ជូន​ទីក្រុង​៕​

អត្ថ​បទ​៖ កេវ​ជិញ -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ