02/05/2022 - 12:39

ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហការ​រវាង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​ក្រសួង​យុត្តិ​ធម៌​

គណៈ​កម្មា​ធិការ​ជន​ជាតិ​និង​ក្រសួង​យុត្តិ​ធម៌​ បាន​ចាត់​តាំង​សន្និ​សីទ​វាយ​តម្លៃ​ពីលទ្ធ​ផល​នៃ​កិច្ច​សហការ ចាប់​ពីឆ្នាំ​ ២០១៤ ដល់​ឆ្នាំ​ ២០២១ និង​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហការ ដំណាក់​កាល​ ២០២២- ២០២៦។​

  ​ កម្ម​វិធី​សហកា​ររវាង​ស្ថាប័ន​ទាំង​ពីរ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជាច្រើន​។​ រូប​៖ VGP

ក្រោយ​ពីរយៈ​ពេល​ ៧ ឆ្នាំ​ អនុវត្ត​កម្ម​វិធី​សហការ​រវាង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​ក្រសួង​យុត្តិ​ធម៌​ (ចាប់​ពីឆ្នាំ​ ២០១៤ ដល់​ឆ្នាំ​ ២០២១) ស្ថាប័ន​ទាំង​ពីរ​បាន​អនុវត្ត​សម្រេច​ជោគ​ជ័យ​នូវ​កម្ម​វិធី​ និង​ផែន​ការ​កសាង​ឯក​សារ​ច្បាប់​។​ ល្បឿន​និង​គុណ​ភាព​នៃ​ឯក​សារ​ច្បាប់​ដែល​ភាគី​ទាំង​ពីរ​សហការ​កសាង​ត្រូវ​បាន​ធានា​ ហើយ​គ្មាន​ឯក​សារ​ច្បាប់​ណា​មួយ​យឺត​ពេល​ឡើយ​។​

ចាប់​ពីឆ្នាំ​ ២០១៤ ដល់​បច្ចុប្បន្ន​ ចំ​នួន​ឯក​សារ​ច្បាប់​សរុប​ដែល​មាន​បទ​ប្បញ្ញត្តិ​ទាក់​ទង​នឹង​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​ ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ចំ​នួន​ ៣២៤ ឯក​សារ​។​ ហេតុ​នេះ​ បាន​ប្រ​ទះ​ឃើញ​ឯក​សារ​ចំ​នួន​ ១០ មាន​ខ្លឹម​សារ​ផ្ទុយ​គ្នា​ និង​ផ្គង​លើ​គ្នា​ (អនុក្រឹត្យ​របស់​រដ្ឋា​ភិបាល​ចំ​នួន​ ២ សារាចរនិង​សារាចរ​អន្តរ​ផ្នែក​ចំ​នួន​ ៦ សេចក្តី​សម្រេច​របស់​រដ្ឋ​មន្ត្រី​ចំ​នួន​ ២); ឯក​សារ​ច្បាប់​ចំ​នួន​ ១៩ មាន​ខ្លឹម​សារ​មិន​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​; គោល​ការណ៍​ចំ​នួន​ ១៩ មិន​ទាន់​បាន​កត់​សម្គាល់​ឬ​មិន​ទាន់​បាន​បញ្ញត្តិ​ច្បាស់​លាស់​ក្នុង​ឯក​សារ​ច្បាប់​។​

ក្នុង​ដំណាក់​កាល​ ២០២២-២០២៦ គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​ក្រសួង​យុត្តិធម៌​ បន្ត​សហការ​យ៉ាង​ជិត​ដិត​ក្នុង​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​នៃ​នីតិ​វិធី​កសាង​ច្បាប់​; បង្កើត​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​កសាង​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​; សហការ​ជិត​ដិត​ក្នុង​ការ​កសាង​ និង​ផ្សព្វ​ផ្សាយ​ឯក​សារ​ច្បាប់​តាម​សេច​ក្តី​កំ​ណត់​លម្អិត​ និង​សេចក្តី​ណែ​នាំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០; កម្ម​វិធី គ្រោង​ការ​ គម្រោង​ និង​គោល​នយោ​បាយ​ដែល​ពាក់​ព័ន្ធ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់ភ្នំ​។​ ទន្ទឹម​នឹង​នោះ​ ស្ថាប័ន​ទាំង​ពីរ​ក៏​បាន​សហការ​ត្រួត​ពិនិត្យ​ ដោះ​ស្រាយ​ ពិនិត្យ​ឡើង​វិញ​ រៀប​ចំ​ទៅ​ជា​ប្រ​ព័ន្ធ​និង​បង្រួប​បង្រួម​នូវ​ឯក​សារ​ច្បាប់​; តាម​ដាន​ស្ថាន​ការណ៍​អនុវត្ត​ច្បាប់​ និង​ដោះ​ស្រាយ​ការ​បំ​ពាន​ផ្នែក​រដ្ឋ​បាល​; ការ​ផ្សព្វ​ផ្សាយ​និង​អប់​រំច្បាប់​; ការ​សម្រប​សម្រួល​នៅ​មូល​ដ្ឋាន​; ជំនួយ​ផ្នែក​គតិ​យុត្តិ; ច្បាប់​។​ល។​

        យោង​តាម​៖ baochinhphu.vn-សុផន

ចែករំលែកអត្ថបទ