02/05/2022 - 12:39

កសាង​ជន​បទ​ថ្មី​ កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ត្រូវ​អនុ​វត្ត​ព្រម​ៗ​គ្នា​ មិន​ផ្គងលើ​គ្នា​

ឧប​នាយក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​ ផាម​ប៊ិញ​មិញ​ ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូទាំង​ប្រ​ទេស​ ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០២១​-២០២៥ ។​

 ​ ឧប​នាយក​រដ្ឋ​មន្រ្តី​ ផាម​ប៊ិញ​មិញ​ លើក​ឡើង​ពីការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ធានា​មិន​ឱ្យ​ផ្គង​ភារ​កិច្ច​គ្នា​ និង​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​រាល់​ប្រ​ភព​ធនធាន​ មិន​ត្រូវ​រំលង​មុខ​សញ្ញា​ដែល​ត្រូវ​ឧបត្ថម្ភ​។​ - រូប​៖  VGP

ថ្លែង​បើក​កិច្ច​ប្រ​ជុំ​ ឧប​នាយក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​ ផាម​ប៊ិញ​មិញ​ វាយ​តម្លៃ​ចំ​ពោះ​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផ្នែក​កសិកម្ម​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ជំរុញ​ការ​អភិវឌ្ឍ​ជន​បទ​។​ រាល់​ស្ថាប័ន​ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ជាសារ​វន្ត​ត្រូវ​បាន​លើក​ស្ទួយ​។​ ជីវ​ភាព​ប្រ​ជា​ជន​តំ​បន់​ជន​បទ​ ត្រូវ​បាន​លើក​កម្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​និង​សុខុ​មាល​ភាព​សង្គម​ បាន​ធានា​បន្ត​លក្ខណ​សម្បត្តិ​ដើម្បី​ប្រ​ជា​ជន​បាន​ខិត​ជិត​ជា​មួយ​នឹង​សេវា​សង្គម​ជា​មូល​ដ្ឋាន​ កាន់​តែ​ល្អ​ប្រ​សើរ​។​ គោល​នយោ​បាយ​សង្គម​ជាច្រើន​ បាន​ចូល​ទៅ​ក្នុង​ជីវ​ភាព​ ដើរ​តួនាទី​ឧបត្ថម្ភ​ជាក់​ស្តែង​ដល់​មុខ​សញ្ញា​ដែល​អន់​ខ្សោយ​។​

ដោះ​ដូរ​ពីល្បឿន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ដំណាក់​កាល​ ២០២១-២០២៥ រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ឡេ​មិញ​ហ្វាង​ ឱ្យ​ដឹង​៖ ទិស​ដៅ​ដាក់​ចេញ​ដល់​ឆ្នាំ​ ២០២៥ ទូទាំង​ប្រ​ទេស​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ៨០% (បច្ចុប្បន្ន​គឺ​៦៩,៤%); អង្គ​ភាព​ថ្នាក់​ស្រុក​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ ៥០% (បច្ចុប្បន្ន​គឺ​ ៣៤,១%); ភូមិ​ចំ​ណុះ​ឃុំ​ដែល​លំ​បាក​ខ្លាំង​ ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ៦០%; ទូទាំង​ប្រ​ទេស​មាន​ពី ១៧-១៩ ខេត្ត​ ក្រុង​ សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ (បច្ចុប្បន្ន​ មាន​ ៥ ខេត្ត​)។​ល។​

 ចំ​ពោះ​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រ ដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០២១-២០២៥ រដ្ឋ​មន្រ្តី​ ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ដាវ​ង៉ុក​យុង គូស​បញ្ជាក់​៖ ទិស​ដៅ​ជា​រួម​គឺ​អនុវត្ត​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ពហុ​ទិស​ វិសាល​ភាព​ ចីរ​ភាព​ កាត់​បន្ថយ​ស្ថាន​ភាព​ក្រឡើង​វិញ​ ឬ​កើត​មាន​ស្ថាន​ភាព​ក្រី​ក្រ; ឧបត្ថម្ភ​អ្នក​ក្រ គ្រួ​សារ​ក្រី​ក្រ​ឈាន​ឡើង​កម្រិត​រស់​នៅ​ជា​អប្បបរ​មា បាន​ខិត​ជិត​សេវា​សង្គម​ជា​សារ​វន្ត​ តាម​បទ​ដ្ឋាន​ក្រី​ក្រ​ពហុ​ទិស​របស់​ប្រ​ទេស​ លើក​កម្ពស់​គុណ​ភាព​រស់​នៅ​។​

 កម្ម​វិធី​ដាក់​ចេញ​ទិស​ដៅ​ជា​រៀង​រាល់​ឆ្នាំ​ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ពហុ​ទិស​ពី ១- ១,៥% គ្រួ​សារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច​កាត់​បន្ថយ​ ៣% គ្រួ​សារ​ក្រី​ក្រ​នៅ​តាម​ស្រុក​ក្រី​ក្រ​កាត់​បន្ថយ​ ពី៤-៥%; ទូទាំង​ដំណាក់​កាល​នឹង​មាន​ស្រុក​ក្រី​ក្រចំ​នួន​ ៣០% ឃុំ​លំ​បាក​ខ្លាំង​ចំ​នួន​ ៣០% ចាក​ផុត​ពីភាព​ក្រី​ក្រ និង​ក្រ​លំ​បាក​ខ្លាំង​៕​

                      យោង​៖ baochinhphu.vn -ប្រែសម្រួល​៖ លីសៀ

    

ចែករំលែកអត្ថបទ