(កឹងធើ) - គណៈសុវត្ថិភាពចរាចរណ៍ក្រុងកឹងធើ និងគណៈសុវត្ថិភាពចរាចរណ៍ខ័ណ្ឌនិញកេវ ទើបប្រារព្ធពិធីប្រគល់ទម្រង់ឆ្លងកាត់ បទពិសោធន៍ “សួនចរាចរណ៍សម្រាប់កុមារ” នៅសាលាបឋមសិក្សាង៉ោក្វៀង។
ប៉ូលិសចរាចរណ៍កំពុងណែនាំប្អូនៗសិស្សានុសិស្ស ឆ្លងកាត់បទពិសោធន៍ជាក់ស្ដែងនៃទម្រង់ “សួនចរាចរណ៍សម្រាប់កុមារ”។
“សួនចរាចរណ៍សម្រាប់កុមារ” គឺជាទម្រង់ឆ្លងកាត់បទពិសោធន៍មានលក្ខណៈជាក់ស្ដែង ត្រូវបានលាតត្រដាងលើទីធ្លាសាលា មានគំនូសសញ្ញាគន្លងផ្លូវគួបផ្សំនឹងប្រព័ន្ធសញ្ញាចរាចរណ៍ ជួយឱ្យសិស្សកំណត់ដឹងទិសដៅសម្រាប់ចរាចរណ៍របស់យានយន្ត តំបន់អាទិភាពសម្រាប់អ្នកថ្មើរជើងឆ្លងផ្លូវ។ល។ ពិសេស ទម្រង់បានវិនិយោគនិងដំឡើងនូវប្រព័ន្ធអំពូលភ្លើងសញ្ញាចរាចរណ៍ទំនើបៗ បានរៀបចំ យកលំនាំតាមចំណុចចរាចរណ៍ជាក់ស្ដែង ជួយប្អូនៗសិស្សានុសិស្សបង្កើតបាននូវបំណិនយល់ដឹងពីទិសដៅធ្វើដំណើរត្រឹមត្រូវតាមច្បាប់។
នេះជាទម្រង់ឆ្លងកាត់បទពិសោធន៍ “សួនចរាចរណ៍សម្រាប់កុមារ”ទីពីរ ត្រូវបានផ្សព្វផ្សាយលើភូមិសាស្រ្តខ័ណ្ឌនិញកេវ។ ឆ្លងតាមរយៈប្រសិទ្ធភាពនៃការផ្សព្វផ្សាយអនុវត្តពិសោធន៍ទម្រង់នេះ នៅសាលាបឋមសិក្សា វ៉ត្រឿងត្វង កាលពីឆ្នាំ ២០២០ គណៈកម្មការសុវត្ថិភាពចរាចរណ៍ក្រុងកឹងធើ បានសហការជាមួយនឹងអង្គភាពសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យ វាយតម្លៃដំណើរការប្រើប្រាស់និងសកម្មភាពនៃទម្រង់នេះ។ លទ្ធផលបញ្ជាក់ឱ្យឃើញថា បានបង្កើតនូវស្មារតីយល់ដឹងក្នុងការអនុវត្តច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍របស់សិស្សានុសិស្សបានកើនឡើងយ៉ាងច្បាស់ ព្រមជាមួយនោះ ទម្រង់មានការរីកសាយទូលំទូលាយ ទទួលបានការគាំទ្រខ្ពស់របស់ផ្នែកអប់រំ និងអាណាព្យាបាលសិស្ស៕
គឹមស្វឹង - ថាច់ធី