26/04/2022 - 08:33

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា

គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

យុវ​វ័យ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​  និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ មិន​ត្រឹម​តែ​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពង្រីក​ល្អ​តួនា​ទី​ឈាន​មុខ​ ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍ ​ គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រតំ​បន់​ព្រំ​ដែន​សមុទ្រ​ទៀត​ផង​។​

អនុសេនីយ៍​ឯក ​ហ្វិញ​លី​តឿង ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ដល់​លោក​យាយ​ស៊ើង​ធីផាន។​

អាស្រ័យ​ម្ចាស់​ការ​អនុវត្ត​ល្អ​ការ​យាម​ល្បាត​ ត្រួត​ពិនិត្យ​ និង​គ្រប់​គ្រង​ភូមិ​សាស្រ្ត​ ដូច្នេះ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា បាន​សហ​ការ​ប្រ​ទះ​ឃើញ​ ៤ ករណី​ធ្វើ​ការ​ឃាត់​ខ្លួន​មុខ​សញ្ញា​ ៨ នាក់ពី​បទ​រក្សា​ទុក​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​; ៥ ករណីមាន​មុខ​សញ្ញា​ ៥៦ នាក់​លេង​ល្បែង​ស៊ី​សង​។​ មាន​កម្មា​ភិបាល​ និង​សម្ព័ន្ធ​យុវ​ជន​ ១៦ លើក​នាក់ ស្ម័គ្រ​ចិត្ត​អនុវត្ត​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​ និង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ នៅ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​; ផ្តល់​ជូន​ម៉ាស់​សុខា​ភិបាល​ និង​ម៉ាស់សំ​ពត់​ចំ​នួន ​៨.០០០ និង​ខិត្ត​បណ្ណ​ចំ​នួន​ ៥.០០០ សន្លឹក​ដែល​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩; ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​ ១៨០ ចំ​ណែក​ អង្ករ​ ៤៤,៦ តោន​ មី ១.៥០០ កែស​ និង​សម្ភារៈប្រើ​ប្រាស់​មួយ​ចំ​នួន​ ជូន​គ្រួ​សារ​មាន​ជីវ​ភាព​ក្រលំ​បាក​ដែល​រង​ប៉ះ​ពាល់​ដោយ​សារ​ជំ​ងឺ​ COVID-១៩។​ល។​ ទន្ទឹម​នឹង​នោះ​ យុវ​ជន​ក្នុង​អង្គ​ភាព​ ថែម​ទាំង​អនុវត្ត​ទម្រង់​ជា​ច្រើន​ដែល​មាន​ប្រ​សិទ្ធ​ភាព​ ដូច​៖ “ជាង​កាត់​សក់​ការ​ពារ​ព្រំ​ដែន​” “គ្មាន​សំ​រាម​ជ័រ​រាយ​ប៉ាយ” “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​កាន់​សាលា​” “និទាឃ​រដូវ​ព្រំ​ដែន​ ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​អ្នក​ស្រុក​” ។​ល។​ បាន​បន្សល់​នៅ​រូប​ភាព​សម្ព័ន្ធ​យុវ​ជន​ ការ​ពារ​ព្រំ​ដែន​ ចំ​ពោះ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​។​ លោក​យាយ​សឺន​ធីផាន ជាគ្រួ​សារ​ក្រី​ក្រ គ្មាន​ទីពឹង​នៅ​ភូមិ​សែវ​ស៊ូ​ ឃុំ​ឡាយ​ហ្វា បាន​សាខា​សម្ព័ន្ធ​យុវ​ជន​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ​។​ លោក​យាយ​ផាន ឱ្យ​ដឹង​៖ “រៀង​រាល់​ខែ​ ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​តែង​មក​សួរ​សុខ​ទុក្ខ​ ឧបត្ថម្ភ​អង្ករ​ ១០ គ.ក អំ​ណោយ​ និង​សម្ភារៈប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​ដល់​ខ្ញុំ​។​ ដោយ​ទឹក​ចិត្ត​ជួយ​ឧបត្ថម្ភ​របស់​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ម្ល៉ោះ​ហើយ​ខ្ញុំ​មាន​ជីវ​ភាព​លំ​នឹង​និង​មាន​ភាព​កក់​ក្តៅ​ណាស់​”។​

 ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ដល់​ប្រ​ជា​ជន​នៅ​ឃុំ​ឡាយ​ហ្វា។​

អនុសេនីយ៍​ឯក​ ហ្វិញ​លី​តឿង ស្នង​ការ​នយោ​បាយ​រង​ លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង​៖ “សា​ខា​សម្ព័ន្ធ​យុវ​ជន​បាន​បង្កើត​នូវ​សកម្ម​ភាព​និង​ទម្រង់​ថ្មី​ៗ​ជាច្រើន​ ដើម្បី​ពង្រីក​កម្លាំង​យុវ​ជន​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​សកម្ម​ភាព​ លត់ដំ​សីល​ធម៌​បដិវត្តន៍ ពូត​ជ្រំ​នូវ​ឧត្តម​គតិ​ រស់​នៅ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សង្គម​ ចំ​ពោះ​មាតុ​ភូមិ​ បង្ក​ជា​កម្លាំង​រីក​សាយ​ភាយ​ខ្លាំង​ក្លា​នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​។​ លេច​ធ្លោ​បំ​ផុត​នោះ​គឺ ទម្រង់​ “សន្លឹក​ឆ្នោត​មេត្តា​ធម៌​” ដើម្បី​បង្កើត​មូល​និធិ​។​ ផ្តើម​ពី​មូល​និធិ​នេះ​ សាខា​សម្ព័ន្ធ​យុវ​ជន​ទិញ​បាន​អង្ករ​ ១០ គីឡូ​ក្រាម​ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេងៗ​ យក​ទៅ​ឧបត្ថម្ភ​ដល់​លោក​យាយ​សើុង​ធី​ផាន។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​នៅ​ទាំង​បន្ត​រក្សា​ល្អ​ទម្រង់​ “ជាង​កាត់​សក់ការ​ពារ​ព្រំ​ដែន​” ជួយ​កាត់​សក់ដល់​សិស្ស​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ដែល​អង្គ​ភាព​ឈរ​ជើង​ដោយ​ឥត​គិត​ថ្លៃ​។​ ទង្វើ​ដ៏​មាន​អត្ថ​ន័យ​របស់​សាខា​សម្ព័ន្ធ​យុវ​ជន​ ត្រូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប្រ​ជា​ជន​វាយ​តម្លៃ​ខ្ពស់​ ហើយ​មនោ​សញ្ចេត​នា​កង​ទ័ព​ប្រ​ជា​ជន​កាន់​តែ​ជិត​ស្និទ្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​

                                    យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ