ប៉ុន្មានថ្ងៃកន្លង ក្រុមការងារនៃបញ្ជាការដ្ឋាន ប៉ូលិសសមុទ្រ ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ឡេក្វាងដាវ មេបញ្ជាការប៉ូលិសសមុទ្រ បានអនុវត្តការងារត្រួតពិនិត្យ ក្ដាប់ស្ថានភាពកិច្ចការទប់ស្កាត់ការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនអនុវត្តតាមសេចក្ដីកំណត់ (IUU) លើផ្ទៃសមុទ្រទិសនីរតី។
ឧត្ដមសេនីយ៍ត្រី ឡេក្វាងដាវ មេបញ្ជាការប៉ូលិសសមុទ្រជូនអំណោយដល់នេសាទករក្រលំបាកនៅកោះថោជូ (គៀងយ៉ាង)។
យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ បញ្ជាក់ឱ្យឃើញ រយៈពេលកន្លង កងកម្លាំងអនុវត្តច្បាប់សមុទ្ររួមជាមួយនឹងភូមិភាគនានាបានជំរុញការងារផ្សព្វផ្សាយ បង្កើនការងារគ្រប់គ្រង ត្រួតពិនិត្យ កប៉ាល់នេសាទសកម្មភាពលើផ្ទៃសមុទ្រ ជំហានដំបូងពង្រីកបានប្រសិទ្ធភាព។ កងកម្លាំងនានា មានដូច៖ កងទ័ពជើងទឹក ឆ្មាំនេសាទ ប៉ូលិសសមុទ្រ បានបង្កើនការត្រួតពិនិត្យតំបន់ដែនសមុទ្រ តំបន់ផ្គងលើគ្នា ដើម្បីការពារអធិបតេយ្យផង បង្ការទប់ស្កាត់ និងកាត់បន្ថយរាល់សកម្មភាពទាញយកផលសមុទ្រខុសច្បាប់របស់នេសាទករផង ។ល។ ទោះបីដូច្នោះក្ដី ស្ថានភាពកប៉ាល់នេសាទឆ្លងទៅតំបន់សមុទ្រ ប្រទេសក្រៅទាញយកផលសមុទ្រខុសច្បាប់ ទោះមានការថយចុះបើប្រៀបនឹងប៉ុន្មានឆ្នាំមុនក៏ពិតមែន ប៉ុន្តែនៅមានភាពស្មុគ្រស្មាញខ្លាំងណាស់។
ក្រុមការងារចុះត្រួតពិនិត្យកប៉ាល់នេសាទដែលសកម្មភាពនៅតំបន់ជាប់ព្រំដែនជាមួយនឹងតំបន់សមុទ្រប្រទេសក្រៅ។
ជាក់ស្ដែង គិតដោយឡែកចាប់ពីដើមឆ្នាំ ២០២២ មកទល់ឥឡូវ កងកម្លាំងបានអនុវត្តផ្ទាល់នូវការងារប្រឆាំងទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនអនុវត្តតាមសេចក្ដីកំ ណត់លើផ្ទៃសមុទ្រទិសនីរតី បានប្រទះឃើញកប៉ាល់នេសាទចំនួន ១២៨លើក ដោយមាននេ សាទករចំនួន ៣៤៦ នាក់បានទាញយកផលសមុទ្រខុសច្បាប់នៅតំបន់សមុទ្រប្រទេសក្រៅ។ ព្រមជាមួយនោះ កម្លាំងសមត្ថកិច្ច ក៏ប្រទះឃើញនូវទង្វើមួយចំនួនដែលកប៉ាល់នេសាទប្រព្រឹត្តល្មើស មានដូច៖ មិនព្យួរទង់ជាតិ គ្មានលិខិតចុះឈ្មោះកប៉ាល់នេសាទ គ្មានវិញ្ញាបនបត្រប្រធាននាវិក ប្រធានគ្រឿងម៉ាស៊ីន គ្មានលិខិតស្នាមបញ្ជីឈ្មោះសមាជិកកប៉ាល់ គ្មានលិខិតអនុញ្ញាតទាញយកផលសមុទ្រ គ្មានឧបករណ៍ត្រួតពិនិត្យដំណើរការទាញយកផលសមុទ្រខុសច្បាប់នៅតំបន់សមុទ្រប្រទេសក្រៅ គ្មានកំណត់ត្រាប្រចាំថ្ងៃទាញយកផលសមុទ្រ សមាជិកកប៉ាល់មួយចំនួនគ្មានលិខិតស្នាមខ្ជាប់តាមខ្លួន។ល។ ក្រោយពីប្រទះឃើញរាល់ករណីប្រព្រឹត្ដល្មើស កម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុ រាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ចនៃភូមិភាគនានាដើម្បីវិនិច្ឆ័យតាមច្បាប់។
ក្នុងក្របខ័ណ្ឌនៃការបំពេញការងារ ក្រុមការងាររបស់បញ្ជាការដ្ឋានប៉ូលិសសមុទ្រ បានធ្វើពិធីបណ្ដែតធូបផ្កា រំលឹកគុណវីរយុទ្ធជនពលីនិងអ្នកនេសាទពលីជីវិតលើផ្ទៃសមុទ្រ; ក្រុមក៏បានអញ្ជើញទៅសួរសុខទុក្ខ ជំនួបការងារជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគនៅលើកោះថោជូ (គៀងយ៉ាង) និងកូងដាវ (បារៀ-វុងតៅ)។ ក្រុមការងារក៏បានជូនអំណោយដល់នេសាទករដែលជួបការលំបាក សិស្សានុសិស្សក្រីក្ររៀនពូកែ និងជូនទង់ជាតិ ឆាយាល័ក្ខណ៍អ៊ំហូ ទូថ្នាំចល័តដល់កប៉ាល់នេសាទមួយចំនួនដែលសកម្មភាពលើផ្ទៃសមុទ្រ៕
យោង៖ www.qdnd.vn - ប្រែសម្រួល៖ ថាច់ធី