មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/04/2022 - 16:59

បង្កើន​ល្បឿន​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​

ឌិញ​ហ្វា ជាឃុំ​គំ​រូ​កសាង​ជន​បទ​ថ្មី​របស់​ខេត្ត​គៀង​យ៉ាង​។​ ផ្អែក​លើ​មូល​ដ្ឋាន​ដែល​សម្រេច​បាន​ ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ កំ​ពុង​បង្កើន​ល្បឿន​ដើម្បី​ឆ្ពោះ​ទៅ​ដល់​ទិស​ដៅ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​

ស្ពាន​ដៀកា-ថ នៅ​ភូមិ​ហ្វាថាញ ជាស្ពាន​មួយ​ក្នុង​ចំ​ណោម​ស្ពាន​ជាច្រើន​ដែល​បាន​អនុ​វត្ត​ពីប្រ​ភព​សង្គមូប​នីយក​ម្ម​។​

តាម​ប្រ​សាសន៍​លោក​វ៉មិញ​ម៉ាញ់  ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា គឺ​អា​ស្រ័យ​ស្ថាន​ភាព​ជំងឺ​ COVID - ១៩ ប្រែ​ប្រួល​ស្មុគ​ស្មាញ​ ម្ល៉ោះ​ហើយ​ការ​ដែល​ផ្សព្វ​ផ្សាយ​បង្កើន​កម្រិត​លក្ខឋាន​ជន​បទ​ថ្មី​ជួប​ការ​លំ​បាក​ច្រើន​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ក្រោយ​រយៈ​ពេល​អនុ​វត្ត​រក្សា​គម្លាត​ ឃុំ​ក៏​បាន​បង្កើន​ល្បឿន​កសាង​លក្ខឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​ លេច​ធ្លោ​ គឺ​សកម្ម​ភាព​ផលិត​កសិកម្ម​។​ ម្យ៉ាង​ទៀត​ ឃុំ​កសាង​បាន​ជោគ​ជ័យ​វាល​ស្រែ​ខ្នាត​ធំ​ សុវត្ថិ​ភាព​នៅ​ភូមិ​ហ្វា​ហ៊ីវ ២ ដែល​ជំនាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ បរិមាណ​ផល​សម្រេច​ ៨,៩ តោន​/ហិក​តា​។​ ពិសេស​ ឌិញ​ហ្វា​ជា​អង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ជា​ច្រើន​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​គម្រោង​ VnSAT គៀង​យ៉ាង​ ម្ល៉ោះ​ហើយ​ភូមិ​ភាគ​ជានិច្ច​កាល​តែង​សហការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​គ្រប់​គ្រង​គម្រោង​ ដើម្បី​រៀប​ចំ​ហ្វឹក​ហាត់​ ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដល់​កសិករ​លើ​ភូមិ​សាស្ត្រ​។​ ដូច្នេះ​ គម្រោង​ VnSAT ក៏​បាន​វិនិ​យោគ កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ ៤.៤០០ ម៉ែ​ត្រ ក្នុង​នោះ​ មាន​ស្ពាន​បេតុង​ ៣ ខ្សែ​ផង​ដែរ​។​ ក្រៅ​ពីនេះ​ គម្រោង​ VnSAT នៅ​ទាំង​សហ​ការ​បន្ត​រក្សា​សកម្ម​ភាព​សហករណ៍​ចំ​នួន​ ៥ និង​ក្រុម​សហការ​ចំ​នួន​ ៤៣ ទៀត​ផង​។​ ម្យ៉ាង​វិញ​ទៀត​ សហករណ៍​និង​ក្រុម​សហ​ការ​ទាំង​នេះ​ បាន​ចុះ​កិច្ច​សន្យា​នឹង​អា​ជីវ​កម្ម​ធានា​ប្រ​មូល​ទិញ​ផលិត​ផល​របស់​កសិករ​ដោយ​មាន​ផ្ទៃ​ដី​ចំ​នួន​ ២.៣៦០ ហិក​តា​។​

ដងផ្លូវ​ចូល​ភូមិ​ឌិញ​ហ្វា ស្ទើរ​តែទាំង​អស់​ត្រូវ​បាន​ក្រាល​បេតុង​។​

ដើម្បី​បម្រើ​ឱ្យ​ការ​ផលិត​កសិកម្ម​មាន​ប្រ​សិទ្ធ​ភាព​ ឃុំ​ឌិញ​ហ្វា​សហ​ការ​ជា​មួយ​អង្គ​ភាព​នានា​រៀប​ចំ​ជីក​ស្តារ​ប្រ​ឡាយ​បាន​ ៧ ខ្សែ​; ដំណើរ​ការ​ស្ថា​នីយ​បូម​ទឹក​ចំ​នួន​ ២៣។​ ក្រៅ​ពីនេះ​ ឃុំ​បាន​ចលនា​ប្រ​ជា​ជន​និង​សប្បុរស​ជន​ កសាង​ បង្កើន​កម្រិត​ផ្លូវ​និង​ស្ពាន​ជន​បទ​៘ ពូយ័ញ​បេ នៅ​ភូមិ​ហ្វា​ថាញ ឱ្យ​ដឹង​៖ “ហេដ្ឋា​រចនា​សម្ព័ន្ធ​រីក​ចម្រើន​ ជួយ​ប្រ​ជា​ជន​បង្ក​បង្កើន​ផលកសិកម្ម​មាន​ភាព​ងាយ​ស្រួល​។​ សព្វ​ថ្ងៃ​ ត្រូវ​ការ​ទៅ​ផ្សា​រទិញ​ជីថ្នាំ​ គឺ​បើក​ម៉ូតូ​តែមួយ​ភ្លែត​ប៉ុណ្ណោះ​ ម្ល៉ោះ​ហើយ​ខ្ញុំ​គិត​ថា​ ខណៈ​ពេល​កសាង​សម្រេច​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ជីវ​ភាព​និង​ការ​ងារ​របស់​ប្រ​ជា​ជន​ជន​បទ​នឹង​កាន់​តែមាន​ភាព​ល្អ​ប្រ​សើរ​ជាមិន​ខាន​”។​

លោក​វ៉មិញ​ម៉ាញ់ ឱ្យ​ដឹង​បន្ថែម​៖  “ឌិញ​ហ្វា សម្រេច​ជាស្ថាពរ​ ១៧/១៩ លក្ខឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​ ឃុំ​កំ​ពុង​ផ្តុំ​កម្លាំង​ចង្អុល​ការ​ដល់​ផ្នែក​ដែល​ទទួល​បន្ទុក​ បង្កើន​ល្បឿន​អនុ​វត្ត​លក្ខឋាន​ដែល​នៅ​សេស​សល់​។​ ភាព​ងាយ​ស្រួល​មួយ​ក្នុង​ចំ​ណោម​ភាព​ងាយ​ស្រួល​របស់​ឃុំ​នៅ​គឺ​ការ​យល់​ស្រប​របស់​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ពីព្រោះ​ប្រ​ជា​ជន​យល់​ឃើញ​ថា​ ទទួល​បាន​ផលប្រ​យោជន៍​ជាច្រើន​ពីជន​បទ​ថ្មី​។​ ដ្បិត​អី​ពីមុន​នេះ​ ឌិញ​ហ្វា​ជា​ឃុំ​លំ​បាក​ខ្លាំង​ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ ចាប់​ពី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឃើញ​ថា​រចនា​សម្ព័ន្ធ​ទូទាំង​ឃុំ​មាន​ការ​រីក​ចម្រើន​ ជីវ​ភាព​ប្រ​ជា​ជន​កើន​ឡើង​ជាលំ​ដាប់​។​ យោង​លើ​មូល​ដ្ឋាន​នៃ​ជន​បទ​ថ្មី​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ និង​ប្រ​ជា​ជន​ កំ​ពុង​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​”៕​

                                  ហាថាញ-លីសៀ

ចែករំលែកអត្ថបទ