ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/04/2022 - 16:59

គណៈ​ប្រតិ​ភូ​មជ្ឈិម​ ភូមិ​ភាគ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​

ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ឆ្នាំ​ ២០២២ របស់​ជន​រួម​ជាតិ​ខ្មែរ​ គណៈ​ប្រ​តិភូ​ ជាច្រើន​ក្រុម​របស់​មជ្ឈិម​និង​ភូមិ​ភាគ​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ អ្នក​មុខ​អ្នក​ការ​សាសនា​ និង​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​មួយ​ចំ​នួន​នៅ​តាម​ភូមិ​ភាគ​។​ល។​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ នៅ​តាម​ទីតាំង​ដែល​អញ្ជើញ​ចុះ​ទៅ​ សម​មិត្ត​ដែល​ជាប្រ​ធាន​គណៈ​ប្រតិ​ភូ​ បាន​ផ្ញើ​នូវ​វាចា​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​បវរ​សួស្ដី​មហា​ប្រ​សើរ​ដល់​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ​ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ប្រ​កប​ដោយ​ភាព​កក់​ក្ដៅ​ សប្បាយ​រីក​រាយ​ សុភ​មង្គល​និង​សុខ​ក្សេម​ក្សាន្ត​។​ សម​មិត្ត​ដែល​ជាប្រ​ធាន​គណៈ​ប្រតិ​ភូ​ សង្ឃឹម​និង​ជឿ​ជាក់​ថា​ ជន​រួម​ជាតិ​ខ្មែរ​បន្ត​ពង្រីក​នូវ​ប្រ​វេណី​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​; អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​; លើក​កម្ពស់​ស្មារតី​ ខ្លួន​ទីពឹង​ខ្លួន​ ប្តេជ្ញា​ឈាន​ឡើង​ ឆ្លង​កាត់​រាល់​ការ​លំ​បាក​។​

 សម​មិត្ត​ ត្រឹង​ថាញ់​ម៉ឹង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ ប្រ​គេន​ទេយ្យ​វត្ថុ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​ព្រះ​ឧបជ្ឈាយ៍ព្រះ​តេជព្រះ​គុណ​ អ្នក​មុខ​អ្នក​ការ​សាសនា​នៅ​ខេត្ត​អាង​យ៉ាង​។​     រូប​៖ baodantoc.vn

 ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ផាម​ប៊ិញ​មិញ​ ប្រ​គេន​និង​ជូន​ទេយ្យ​វត្ថុ​ដល់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​ និង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​។​ រូប​៖ លីធាន​

សម​មិត្ត​ឌោ​វ៉ាន់​ចៀង​ លេខា​ម​ជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ (ខាង​ឆ្វេង​) និង​សម​មិត្ត​ ត្រឹង​វៀត​ត្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​មន្ត្រី​សង្ឃ​ក្រុង​កឹង​ធើ។​

រូប​៖ អា​ញ់យ៉ុង

* នៅ​ក្រុង​កឹង​ធើ ក៏​បាន​រៀប​ចំគណៈ​ប្រតិភូ​ជាច្រើន​ក្រុម​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ដល់​អ្នក​មុខ​អ្នក​ការ​ សាសនា​ និង​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ផង​ដែរ​។​ នៅ​រាល់​ទីតាំង​ដែល​អញ្ជើញ​ចុះ​ទៅ​ សម​មិត្ត​ថ្នាក់​ដឹក​នាំ​ក្រុង​ ជា​ប្រ​ធាន​គណៈ​ប្រតិ​ភូ​ បាន​សាក​សួរ​សុខ​ទុក្ខ​ និង​លើក​ទឹក​ចិត្ត​អ្នក​មុខ​អ្នក​ការ​សាសនា​ ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ខ្មែរ​ដែល​សកម្ម​ចូល​រួម​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ សកម្ម​គាំ​ទ្រ ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​ភារកិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​-ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​ ឆ្នាំ​ ២០២២ របស់​ក្រុង​កឹង​ធើ។​

* នៅ​ខេត្ត​សុក​ត្រាំង​ ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ អញ្ជើញ​ចូល​រួម​ មាន​សម​មិត្ត​ ផាម​ប៊ិញ​មិញ​ ឧបនា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ និង​ថ្នាក់​ដឹក​នាំ​ អតីត​ថ្នាក់​ដឹក​នាំ​ខេត្ត​ ជាមួយ​នឹង​អ្នក​តំ​ណាង​ចំ​នួន​ ៤០០ រូប​ ដែល​ជា​វីរមាតា​វៀត​ណាម​ វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ គ្រួ​សារ​គោល​នយោ​បាយ​ កម្មា​ភិបាល​ កម្មា​ភិបាល​ចូល​និវត្ត​ន៍​ ព្រះ​សង្ឃ​ ឥស្ស​រជន​ បញ្ញវន្ត​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​៕​

កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ (សរុប​) - បកប្រែ៖ វិមាន

ចែករំលែកអត្ថបទ