28/03/2022 - 14:08

តម្លៃ​តន្ត្រី​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​គៀង​យ៉ាង​

តន្ត្រី​ត្រូវ​បាន​ជន​រួម​ជាតិ​ខ្មែរ​ ចាត់​ទុក​ជា​មធ្យោ​បាយ​កម្សាន្ត​ ពាំនាំ​នូវ​អា​រម្មណ៍ មនោ​សញ្ចេត​នា​ តាម​រយៈ​ចង្វាក់​រាំចម្រៀង​។​ តាម​រយៈ​សកម្ម​ភាព​វប្ប​ធម៌​ ចំ​ណង​មិត្ត​ភាព​រវាង​ភូមិ​ស្រុក​ត្រូវ​បាន​ផ្សារភ្ជាប់​ ព្រម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ខ្មែរ​។​

សមាជិក​ក្លឹប​យូរ​កេរ​នៅ​ភូមិ​វិញ​ឡើយ​ ឃុំ​វិញ​ថា​ញ់ ស្រុក​យ៉ុង​រៀង​ ហាត់​សម​ត្រៀម​សម្ដែង​បម្រើ​មាមីង​នៅ​ភូមិ​ស្រុក​។​

ខេត្ត​គៀង​យ៉ាង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា​ជាង​១៣% ចំ​នួន​ប្រ​ជា​ជន​ក្នុង​ខេត្ត។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​ បាន​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​និង​ពង្រីក​តម្លៃ​សិល្បៈ​ក្នុង​ជីវ​ភាព​រស់​នៅ​។​ ផ្អែក​ទៅ​តាម​ពិធី​បុណ្យ​ទាន​នីមួយ​ៗ​ សកម្ម​ភាព​ ប្រ​គំ​តន្ត្រី​ក៏​មាន​ទ្រង់​ទ្រាយ​ បទ​ភ្លេង​ និង​អត្ថ​ន័យ​ខុស​ៗ​ពីគ្នា​។​ នៅ​ក្នុង​ពិធី​បុណ្យ​ តន្ត្រី​បាន​ក្លាយ​ជាកត្តា​លើ​កស្ទួយ​ទម្រង់​សិល្បៈ​ផ្សេង​ៗ​ មាន​ដូច​៖ របាំឆៃយុាំ រាំវង់​ របាំអប្សរា​ ល្ខោន​ជាដើម​។​

ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ សម្តែង​បម្រើ​ប្រ​ជា​ជន​ក្នុង​ឱកាស​សម្ពោធ​ស្ពាន​ព្រែក​ចាក​ ១ សង្កាត់​វិញ​ហ៊ីប ក្រុង​រ៉ាច់យ៉ា។​

 ទោះ​បីមមា​ញឹក​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត និង​សិក្សា​រៀន​សូត្រ​ក៏​ដោយ​ ប៉ុន្តែ​សមាជិក​ ក្រុម​សិល្បៈ​របស់​វត្ត​ស្រែ​សៀម​ថ្មី​ ឃុំ​ប៊ិញ​អាង​ ស្រុក​ចូវ​ថាញ់ នៅ​តែបន្ត​សកម្ម​ភាព​ ហាត់​សម​ជារឿង​ៗ​។​ អ្នក​មីង​លីធីសៅ​ អ្នក​ហាត់​របាំឱ្យ​ក្រុម​សិល្បៈ​វត្ត​ស្រែ​សៀម​ថ្មី​ ឱ្យ​ដឹង​៖ “ចំ​ពោះ​ពិធី​បុណ្យ​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​ កម្ម​វិធី​សិល្បៈ​គឺ​ជាសកម្ម​ភាព​មិន​អា​ច​ខ្វះ​បាន​។​ ក្រុម​បានដំឡើង​កម្ម​វិធី​ចម្រុះ​ដោយ​មាន​ឈុត​សម្ដែង​ពិសេស​ៗ​ ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ និង​ស្មារតី​សាម​គ្គី​នៃ​ជន​ជាតិ​ទាំង​បីគឺ​ កិញ ខ្មែរ​ ចិន​”។​ ក្លឹប​យូរ​កេរ​ខ្មែរ​នៅ​ភូមិ​វិញ​ឡើយ​ ឃុំ​វិញ​ថាញ់ ស្រុក​យ៉ុង​រៀង​ ជាកន្លែង​ដែល​សមាជិក​និង​ប្រ​ជា​ជន​សកម្ម​ភាព​វប្ប​ធម៌​ បំ​ពេញ​ចំ​ណង់ចំ​ណូល​ចិត្ត​សិល្បៈ​ជន​ជាតិ​។​ បង​យ័ញ​យ៉ែ - ប្រ​ធាន​ក្លឹប​យូរ​កេរ​នៅ​ភូមិ​វិញ​ឡើយ​ ឱ្យ​ដឹង​៖ “នៅ​ក្នុង​ពិធី​សម្ដែង​ ក្លឹប​បាន​ផ្តោត​ទៅ​លើ​ខ្លឹម​សារ​។​ ខ្លឹម​សារ​ត្រូវ​តែផ្លាស់​ថ្មី​ បង្ហាញ​ពីស្មារ​តី​ស្នេហា​មាតុ​ភូមិ​ ប្រ​ទេស​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ​”។​ ឯបង​ស្រី​ធីណី ជាសមា​ជិក​ក្លឹប​ ឱ្យ​ដឹង​៖ “ចូល​រួម​ក្លឹប​ សមាជិក​មាន​ពេល​កម្សាន្ត​សប្បាយ​ដ៏​ត្រឹម​ត្រូវ​បន្ទាប់​ពីថ្ងៃ​ធ្វើ​ការ​ ហើយ​អ្នក​រាល់​គ្នា​កាន់​តែមាន​ភាព​ជិត​ស្និទ្ធ​ជាង​”។​

សិល្បករ​ឆ្នើម​គឹម​លីម៉ែ​ត្រ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “រៀង​រាល់​ឆ្នាំ​ ក្រុម​សិល្បៈ​ខ្មែរ​គៀង​យ៉ាង​ ចេញ​ទៅ​សម្ដែង​ប្រ​មាណ​ពី ៧០-៨០ លើ​ក ដើម្បី​បម្រើ​ទស្សនិក​ជន​ខ្មែរ​ពី ៣៥.០០០-៤០.០០០ នាក់​ ដែល​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​របស់​ខេត្ត​។​ នេះ​ជាសញ្ញា​ល្អ​ដើម្បី​ភូមិ​ភាគ​រួម​នឹង​មាមីង​អភិ​រក្ស​តន្ត្រី​ខ្មែរ​”៕​

                        តាម​កាសែត​គៀង​យ៉ាង​-ទីទុយ​

ចែករំលែកអត្ថបទ