|
លោកត្រឹងហ្វាងញ៉ ប្រធានគណៈជនជាតិខេត្តកាម៉ាវ។ |
រយ:ពេលកន្លង ខេត្តកាម៉ាវ អនុវត្តបានល្អនូវភារកិច្ចអភិបាលកិច្ចអំពីការងារជនជាតិ និងផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយជនជាតិលើភូមិសាស្រ្តខេត្ត។ ជុំវិញបញ្ហានេះ លោកត្រឹងហ្វាងញ៉ ប្រធានគណៈជនជាតិខេត្តកាម៉ាវ បានឱ្យដឹង៖
-ស្ថានភាពផលិតកម្មនិងជីវភាពរបស់ប្រជាជនតំបន់ជនរួមជាតិភាគតិចនៅកាម៉ាវ តែងបានបន្តរក្សាលំនឹង។ កិច្ចការសង្គម និងកម្មវិធី គោលនយោបាយជនជាតិជាច្រើនក្នុងតំបន់ ត្រូវបានគ្រប់ផ្នែកនិងបណ្តាភូមិភាគចង្អុលការ អនុវត្តគ្រប់សព្វទាន់ពេលនិងមានប្រសិទ្ធភាព។ ហេដ្ឋារចនាសម្ព័ន្ធបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិភាគតិច ជាសារវន្តធានាបានលក្ខណៈចាំបាច់សម្រាប់ការផលិតនិងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ មកដល់ដើមឆ្នាំ ២០២២ ទូទាំងខេត្ត កាត់បន្ថយឃុំតំបន់ III បានចំនួន ៤ និងភូមិលំបាកខ្លាំង ចំនួន ២៤ បើធៀបនឹងដើមឆ្នាំ ២០២១។ ភូមិភាគដែលទទួលផលពីគោលនយោបាយជនជាតិ បានជំរុញល្បឿនដំណើរការរំសាយទុនចប់សព្វគ្រប់ប្រភពទុនជំនួយពីថវិកាមជ្ឈិមនិងប្រភពទុនពីថវិការបស់ខេត្ត បែងចែកអនុវត្តគោលនយោបាយជនជាតិនៅលើភូមិសាស្រ្តតំបន់ជនជាតិភាគតិច។
* រយ:ពេលកន្លង ជំងឺ COVID-១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពក្នុងទូទាំងសង្គម។ ក្នុងបរិបទនេះ ជីវភាពរបស់ជនរួមជាតិភាគតិច បានភូមិភាគយកចិត្តទុកដាក់គិតគូរយ៉ាងណាដែរ ជម្រាបប្រសាសន៍ លោក ?
- ការងារគិតគូរដល់ជនរួមជាតិភាគតិច និងប្រជាជនក្នុងតំបន់ជនរួមជាតិភាគតិច ដែលរងផលប៉ះពាល់នៃជំងឺ COVID-១៩ តែងបានគ្រប់ផ្នែកនិងភូមិភាគក្នុងខេត្ត យកចិត្តទុកដាក់អនុវត្តបានយ៉ាងល្អប្រសើរ។ អនុវត្តតាមកិច្ចចង្អុលការរបស់គណ:កម្មាធិការប្រជាជនខេត្ត គណ:ជនជាតិបានធ្វើការពិនិត្យ ក្ដាប់ព័ត៌មានចំពោះភូមិភាគនៅតំបន់ជនជាតិភាគតិច។ ផ្សព្វផ្សាយ និងអនុវត្តទាន់ពេលនូវវិធានការចាំបាច់មួយចំនួនឋិតក្នុងដែនសមត្ថកិច្ច ដើម្បីជួយប្រជាជនលំនឹងជីវភាព ពិសេសគឺមុខសញ្ញាដែលទន់ខ្សោយ កំពុងរងផលប៉ះពាល់ខ្លាំងពីជំងឺដ៏កាចសាហាវនេះ។ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាលំបាកសម្រាប់ដំណើរការផលិត ធ្វើអាជីវកម្មក្នុងតំបន់ជនជាតិភាគតិច។ គណៈជនជាតិទទួលបន្ទុកផ្សព្វផ្សាយសាងសង់និងប្រគល់ជូនផ្ទះបាន ៥០ ខ្នងដល់គ្រួសារប្រជាជន សរុបថវិកាប្រមាណ ២,៥ ពាន់លានដុង។ ចលនាអង្ករបានជាង ១០ តោនសម្រាប់ជំនួយគ្រួសារជនជាតិភាគតិចក្រីក្រ ដើម្បីជួយពួកគាត់សម្រាលការលំបាកដែលប្រឈមនឹងវិបត្តិជំងឺ COVID - ១៩។ គណៈជនជាតិក៏ម្ចាស់ការសហការយ៉ាងសកម្មនិងមានប្រសិទ្ធភាពជាមួយនឹងរណសិរ្សមាតុភូមិវៀតណាមខេត្ត ជួយលក់កសិផល ផលិតផលដល់គ្រួសារប្រជាជនតំបន់ជនជាតិភាគតិចបានរាប់រយតោន។
រចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនៅកាម៉ាវ មានភាពល្អ
ប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
* នៅពេលខាងមុខ គណៈជនជាតិនឹងផ្ដោតទៅលើខ្លឹមសារណាខ្លះក្នុងការអភិបាលកិច្ចពីជនជាតិ ជម្រាបប្រសាសន៍លោក?
- គណៈជនជាតិខេត្ត នឹងបន្តទទួលនិងផ្សព្វផ្សាយគ្រប់សព្វ ទាន់ពេលនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ អំពីការងារជនជាតិនិងគោលនយោបាយជនជាតិ។ ក្ដោបក្ដាប់ស្ថានភាពជាប្រចាំ ស្វែងយល់ពីទឹកចិត្តគោលបំណងរបស់ជនរួមជាតិភាគតិចដោយរូបភាពសមស្របជាច្រើន។ ទន្ទឹមនឹងនោះ សហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ដាក់ចេញនូវវិធានការដោះស្រាយរាល់បញ្ហា ប្រឈមលំបាកក្នុងតំបន់ជនរួមជាតិភាគតិចនិងចំពោះជនជាតិភាគតិច។ ក្រៅពីនោះ គណៈជនជាតិនឹងបន្តផ្តោតទៅលើការធ្វើសេនាធិការចំណុចសំខាន់ក្នុងការផ្សព្វផ្សាយអនុវត្តឱ្យសម្រេចបណ្តាភាគកម្រិត ភារកិច្ចនៃកម្មវិធីគោលនយោបាយជនជាតិដែលបានគួបបញ្ចូលក្នុង “គម្រោងទូទៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០” លើភូមិសាស្រ្តខេត្តកាម៉ាវ៕
* សូមអរគុណលោក !
ថាញឡុង-ពេជ្រសឿន