14/03/2022 - 14:35

ការ​ពារ​រឹង​មាំអធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​

ឆ្នាំ​ ២០២១ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កាម៉ាវ អនុវត្ត​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ក្នុង​ស្ថាន​ភាព​ជំងឺ​ COVID-១៩ ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ប៉ុន្តែ​អង្គ​ភាព​តែង​ម្ចាស់​ការ​ផ្ដុំ​កម្លាំង​ដឹក​នាំ​ ផ្សព្វ​ផ្សាយ​គ្រប់​ជ្រុង​ជ្រោយ​ ចំ​គោល​ដៅ​និង​ចំ​ណុច​សំ​ខាន់​ៗ​នៃ​ការ​ងារ​ការ​ពារ​ព្រំ​ដែន​ អនុវត្ត​ល្អ​តួនាទី ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​។​

កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ហង​ខ្វាយ​ ដើរ​ល្បាត​ការ​ពារ​អធិប​តេយ្យ​ដែន​សមុទ្រ​និង​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

វរសេនីយ៍​ឯក​ លឿង​ហ្វាង​ដុង​ សមាជិក​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ឱ្យ​ដឹង​៖ ឆ្នាំ​ ២០២១ អង្គ​ភាព​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​ការ​ពារ​ព្រំ​ដែន​; បង្កើន​ការ​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​មនុស្ស​និង​មធ្យោ​បាយ​ចេញ​ចូល​រកស៊ី​តាម​សមុទ្រ​ គួបផ្សំ​នឹង​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ព្រំ​ដែន​ខុស​ច្បាប់​; ប្ដេជ្ញា​ចិត្ត​ទប់ស្កាត់​និង​បញ្ឈប់​ស្ថាន​ភាព​អ្នក​នេសាទ​ទាញ​យក​ផល​ខុស​ច្បាប់​នៅ​តំ​បន់​សមុទ្រ​ប្រ​ទេស​ក្រៅ​។​ សហការ​ជាមួយ​កម្លាំង​ឯទៀត​គ្រប់​គ្រង​ភូមិ​សាស្រ្ត​ឱ្យ​បាន​ល្អ​ និង​តស៊ូ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​បទ​ល្មើស​គ្រប់​ប្រ​ភេទ​; ម្ចាស់​ការ​បង្ការ​ ទប់ស្កាត់​ កាត់​បន្ថយ​ផល​ប៉ះ​ពាល់​គ្រោះ​ធម្ម​ជាតិ​ ស្វែង​រកនិង​ជួយ​សង្រ្គោះ​លើ​ផ្ទៃ​សមុទ្រ​។​

ដើម្បី​អនុ​វត្ត​ល្អ​ភារកិច្ច​បង្ការ​ ប្រ​ឆាំង​ជំងឺ​ រាត​ត្បាត​ ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ព្រំ​ដែន​ខុស​ច្បាប់​ បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​បាន​ចង្អុល​ការ​ដល់​ប៉ុស្តិ៍​កង​នាវា​ចរណ៍​ការ​ពារ​ព្រំ​ដែន​ បង្កើន​ការ​ដើរ​ល្បាត​តាម​សមុទ្រ​ ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ ចំ​ពោះ​មនុស្ស​ មធ្យោ​បាយ​ចេញ​ចូល​លើ​ភូមិ​សាស្រ្ត​។​ បណ្តា​ក្រុម​ កង​ការ​ងារ​បាន​ច្បាម​ភូមិ​សាស្រ្ត​ទាំង​ថ្ងៃ​យប់​; បង្កើន​ការ​បោះ​ទីតាំង​ត្រួត​ពិនិត្យ​និង​ផ្លាស់​វេន​គ្នា​យាម​ល្បាត​ ២៤/២៤ ម៉ោង​ តាម​មា​ត់សមុទ្រ​ប្រ​វែង​ ២៥៤គី ឡូ​ម៉ែ​ត្រ និង​លើ​តំ​បន់​សមុទ្រ​របស់​ខេត្ត​។​ យោង​តាម​នោះ​ បាន​ផ្សព្វ​ផ្សាយ​និង​បន្ត​រក្សា​កប៉ាល់​ប្រ​ចាំ​ការ​ចំ​នួន​ ៤ គ្រឿង​ និង​បង្កើន​បន្ថែម​ កប៉ាល់​ល្បាត​របស់​កម្លាំង​ប៉ូលិស​សមុទ្រ​លេខ​ ៤ កង​ទ័ព​ជើង​ទឹក​តំ​បន់​ ៥ សហការ​ដើម្បី​ល្បាត​តាម​សមុទ្រ​។​

កម្មា​ភិបាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំដែន​ជម្នះ​ការ​លំ​បាក​ ច្បាម​ជាប់​សមរ​ភូមិ​មុខ​ការ​ពារ​ព្រំដែន​និង​បង្ការ ប្រឆាំង​ជំងឺ​ទាំង​ថ្ងៃ​ទាំង​យប់។ (រូបថត​នៅ​ដំ​ណាក់​ត្រួត​ពិនិត្យ​ព្រំដែន​ស៊ុង​ដុក ស្រុក​ត្រឹង​វ៉ាន់​ថើយ)។ 

តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​បាន​បង្កើត​ក្រុម​​ប៉ម​ត្រួត​ពិនិត្យ​ចំ​នួន ​៣៨ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ជិត​ ២០០ នាក់​ ព្រម​ជា​មួយ​នោះ​ធ្វើ​ការ​បំ​ផុស​ចលនា​”ទូទាំង​ប្រ​ជា​ជន​ចូល​រួម​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​ដំណើរ​ចេញ​ចូល​ព្រំ​ដែន​ខុស​ច្បាប់​” ឃុំ​ទីប្រ​ជុំ​ជន​ ២៣/២៣ បាន​ចុះ​ឈ្មោះ​ចូល​រួម​; សកម្ម​ផ្សព្វ​ផ្សាយ ចលនា​ ប្រ​ជា​ជន​អនុវត្ត​ម៉ឺង​ម៉ាត់សារ​ ៥K របស់​ក្រសួង​សុខា​ភិបាល​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ទទួល​ព័ត៌​មាន​ថ្កោល​ទោស​ ប្រ​ទះ​ឃើញ​ទាន់​ពេល​ ចាប់​ ៦ ករណី​ ដោយ​មាន​មនុស្ស​ចំ​នួន​ ៨៦ នាក់​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ផ្លូវ​សមុទ្រ​ ចូល​មក​ភូមិ​សាស្ត្រ​ ធ្វើ​បណ្តឹង​ ៣ ករណី​ ដោយ​មាន​ជន​ជាប់​ចោទ​ ៣ នាក់​ ពីបទ​”ចាត់​តាំង​ធ្វើ​មេខ្យល់​ នាំ​មនុស្ស​ឆ្លង​ដែន​ចូល​វៀត​ណាម​ខុស​ច្បាប់​” និង​ធ្វើ​សេនា​ធិការ​ជូន​ភូមិ​ភាគ​រៀប​ចំ​ធ្វើ​ចត្តាឡី​ស័ក​តាម​ការ​កំ​ណត់​។​ ក្រៅ​ពីនោះ​ ចាត់​បញ្ជូន​បង្កើន​កម្លាំង​ ៤ លើក រួម​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ ១០០ នាក់​ ទៅ​បំ​ពេញ​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​និង​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ លើ​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​ - កម្ពុជា​ នៅ​បញ្ជា​ការ​ដ្ឋាន​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​។​

គិត​ត្រឹម​ដើម​ខែតុលា​ ឆ្នាំ​២០២១ មក​ទល់​បច្ចុប្បន្ន​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​និង​មេ​បញ្ជា​ការ​ប៉ុស្ដិ៍​ កង​នាវា​ចរណ៍ការ​ពារព្រំ​ដែន​ បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​ ១០០ គ្រួ​សារ​ដែល​ជួប​លំ​បាក​ដោយ​សារ​រង​ផលប៉ះ​ពាល់​ជំងឺ​ COVID -១៩ លើ​តំ​បន់​ព្រំ​ដែន​របស់​ខេត្ត​។​ អំ​ណោយ​ រួម​មាន​អង្ករ​ ទឹក​ប្រាក់​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ គិត​តម្លៃ​ទឹក​ប្រាក់​ជាង​ ១០០ លាន​ដុង​។​ ក្រៅ​ពីនោះ​ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ ទីប្រ​ជុំ​ជន​ចំ​នួន​ ២៣ នៅ​តំ​បន់​ព្រំ​ដែន​បណ្តា​ប៉ុស្ដិ៍​ កង​នាវា​ចរណ៍ការ​ពារ​ព្រំ​ដែន​ តែង​ម្ចាស់​ការ​សហការ​ជា​មួយ​បណ្ដា​ផ្នែក​ ភូមិ​ភាគ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ដែល​ជួប​លំ​បាក​ដោយ​សារ​រង​ផល​ប៉ះ​ពាល់​ជំងឺ ​COVID -១៩ ជិត​ ១.០០០ គ្រួ​សារ​ សរុប​ទឹក​ប្រាក់​ជិត​ ៦០០ លាន​ដុង​៕​

យោង​តាម​កាសែត​កាម៉ាវ - ប្រែសម្រួល​៖ ថាច់​ធី​ 

ចែករំលែកអត្ថបទ