ទោះបីរងផលប៉ះពាល់ពីជំងឺ COVID-១៩ យ៉ាងណាក៏ដោយ ប៉ុន្តែគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង តែងយកចិត្តទុកដាក់គិតគូរជីវភាពអាណិកជនកំពុងរស់នៅ និងធ្វើការនៅព្រះរាជាណាចក្រកម្ពុជាដែរ។
នាយកមន្ទីរកិច្ចការបរទេស វ៉ាន់កុងដូវ ផ្តល់ជូនទឹកប្រាក់ដល់អាណិកជនកម្ពុជា ទទួលអំណរបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំ ២០២២ ។
តាមប្រសាសន៍ លោកវ៉ាន់កុងដូវ នាយកមន្ទីរកិច្ចការបរទេស មន្ទីរកិច្ចការបរទេសបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការងារគិតគូរជីវភាពអាណិកជននៅព្រះរាជាណាចក្រកម្ពុជា។ ជាច្រើនឆ្នាំមកនេះ ខេត្តបានចុះកិច្ចសន្យាសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានកិច្ចការបរទេសប្រជាជន និងជនជាតិវៀតណាមនៅប្រទេសក្រៅជាមួយនឹងខេត្តចំនួន ៤ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។ “តាមរយៈខ្លឹមសារនៃកិច្ចសន្យា កម្លាំងសមត្ថកិច្ចរបស់ខេត្តសហការជាមួយកម្លាំងសមត្ថកិច្ចកម្ពុជា គ្រប់គ្រងព្រំដែននិងត្រួតពិនិត្យសកម្មភាពចេញចូលឆ្លងព្រំដែននៃប្រទេសទាំងពីរ ដើម្បីមិនឱ្យកើតមានករណីឆ្លងដែនខុសច្បាប់; ទប់ស្កាត់ ប្រយុទ្ធប្រឆាំងទាន់ពេល និងមានប្រសិទ្ធភាពរាល់សកម្មភាពប្រឆាំងនឹងបក្ស រដ្ឋ ការពាររឹងមាំអធិបតេយ្យព្រំដែន កោះ សមុទ្រលើភូមិសាស្រ្តខេត្ត” - លោកវ៉ាន់កុងដូវ បានឱ្យដឹងដូច្នេះ។
ចាប់ពីឆ្នាំ ២០២០ មក តាមរយៈស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា បក្ខភាគនិងប្រជាជនក្នុងខេត្តបានឧបត្ថម្ភអាណិកជនដែលរស់នៅនិងធ្វើការនៅព្រះរាជាណាចក្រកម្ពុជា សរុបទឹកប្រាក់ជាង ១,២ ពាន់លានដុង; ក្នុងនោះ ឧបត្ថម្ភទាន់ពេលដល់អាណិកជនដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ និងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់វៀតណាមផងដែរ។
តាមប្រសាសន៍ លោកវ៉ូវង៉ុកលី អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ដើម្បីក្តាប់បានឆាប់ស្ថានភាពមាមីង ស្ថានអគ្គកុងស៊ុលបានបង្កើតក្រុមទំនាក់ទំនងរវាងស្ថានអគ្គកុងស៊ុលជាមួយនឹងប្រធានសមាគមខ្មែរ - វៀតណាមបណ្តាខេត្ត តាមរយៈកម្មវិធី Viber។ ហើយឆ្លងតាមរយៈក្រុមនេះ ស្ថានអគ្គកុងស៊ុលបានផ្សព្វផ្សាយ ធ្វើបច្ចុប្បន្នភាពជូនអាណិកជនពីព័ត៌មាននៃស្ថានភាពជំងឺរាតត្បាត ក៏ដូចជាវិធានការបង្ការ ប្រឆាំងជំងឺប្រកបដោយប្រសិទ្ធភាព។
តាមប្រសាសន៍ លោកវ៉ាន់កុងដូវ រយៈពេលខាងមុខ ខេត្តនឹងបន្តការដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើនទៀត ដើម្បីឧបត្ថម្ភអាណិកជនដែលរស់នៅនិងធ្វើការនៅព្រះរាជាណាចក្រកម្ពុជា; បង្កលក្ខណសម្បត្តិកាន់តែងាយស្រួលសម្រាប់អាណិកជនវិលត្រឡប់មកស្រុកសួរសុខទុក្ខសាច់ញាតិ ដើរទេសចរ ស្វែងរកឱកាស វិនិយោគ និងធ្វើអាជីវកម្ម។ល។ បន្តការចលនា អាជីវកម្ម សប្បុរសជនក្នុងនិងក្រៅប្រទេស ពិសេសអាជីវកម្មវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា រួមវិភាគទាន ឧបត្ថម្ភ បង្កលក្ខណៈអំពីការងារធ្វើ មុខរបររកស៊ីសម្រាប់អាណិកជននៅព្រះរាជាណាចក្រកម្ពុជាដើម្បីមាមីងលំនឹងជីវភាព៕
ឡេស៊ាង-លីសៀ