|
ព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា។ |
ព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា ព្រះចៅអធិការវត្តសេរីតាម៉ឺន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងយកព្រះទ័យគិតគូរ ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម បានព្រះសង្ឃនិងពុទ្ធបរិស័ទគោរពរាប់អាន។
ឆ្នាំ ១៩៩១ យុវជនត្រឹងវ៉ាន់ថា បានសាងផ្នួសបួសរៀននៅវត្តសេរីតាម៉ឺន។ អាស្រ័យបានព្រះចៅអធិការវត្តបង្កលក្ខណៈឱ្យសិក្សារៀនសូត្រ ម្ល៉ោះហើយព្រះអង្គមានឱកាសនិមន្តទៅសិក្សាថ្នាក់ពុទ្ធិកសិក្សានៅតាមវត្តនានា និងសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ឆ្នាំ ២០០០ ព្រះអង្គបានចុះឈ្មោះចេញទៅសិក្សាផ្នែកពុទ្ធិកសិក្សានៅប្រទេសភូមា។ បន្ទាប់ពីនោះ ព្រះអង្គបន្តកាសិក្សាថ្នាក់អនុបណ្ឌិត នៅមហាវិទ្យាល័យ KELANIYA នៅប្រទេសសិរីលង្កា។ លុះដល់ឆ្នាំ ២០០៨ ព្រះអង្គបាននិមន្តវិលត្រឡប់មកវត្តកំណើតវិញ រួចបានព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទតែងតាំងជាព្រះចៅអធិការវត្ត រហូតមកទល់សព្វថ្ងៃ។
ដោយមានការឯកច្ឆ័ន្ទរបស់ព្រះសង្ឃ គណៈកម្មការវត្ត និងការរួមវិភាគទានរបស់ពុទ្ធបរិស័ទ ព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា បានកសាងសមណកុដិ សាលារៀន ជួសជុលសាលា និងកសាងរោងភត្តថ្មី ។ល។ បម្រើដល់ការបួសរៀនរបស់ព្រះសង្ឃ។ ពិសេសគឺកសាងព្រះវិហារថ្មី គិតជាទឹកប្រាក់ជាង ១៤ ពាន់លានដុង។ ទន្ទឹមនឹងនោះ ព្រះអង្គបានកសាងពុទ្ធមណ្ឌលតាំងពីប្រសូត ត្រាស់ដឹង រហូតដល់ចូលព្រះនិព្វាន បង្កើតទៅជាទេសភាពស្ងប់ស្ងាត់ ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងកុះករ។ ព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា មានថេរដីកា៖ “អាត្មាភាពបានកំណត់ច្បាស់ថា ក្នុងនាមជាព្រះចៅអធិការវត្ត ត្រូវតែទទួលខុសត្រូវក្នុងការកសាងវត្តអារាមឱ្យបានស្អាតបាត ហើយគ្រប់សំណង់ក្នុងវត្តទាំងអស់ ត្រូវតែរឹងមាំ មានគុណភាព ម្ល៉ោះហើយពុទ្ធបរិស័ទតែងជឿទុកចិត្ត ជ្រះថ្លាក្នុងការកសាង ទើបវត្តអារាមមានសោភណភាពស្រស់ស្អាតដូចសព្វថ្ងៃ”។
ព្រះវិហារវត្តសេរីតាម៉ឺន ។
ពិសេសព្រះអង្គតែងយកព្រះទ័យទុកដាក់ និងបង្កលក្ខណៈល្អបំផុតសម្រាប់ព្រះសង្ឃសិក្សាធម៌វិន័យ និងអក្សរសាស្រ្តជាតិ។ បច្ចុប្បន្ន ព្រះសង្ឃគង់នៅវត្តសេរីតាម៉ឺន បានចាត់ទុកថាមានកម្រិតវិជ្ជាខ្ពស់បំផុតរបស់ខេត្ត។ វត្តមានព្រះសង្ឃបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពុទ្ធិកសិក្សា ៣ អង្គ បញ្ចប់បរិញ្ញាបត្រ ៤ អង្គ កំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ ២ អង្គ និងព្រះសង្ឃជាច្រើនអង្គទៀតកំពុងសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ វិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងរៀនបាលីនៅតាមវត្តនានានៅក្នុងនិងក្រៅខេត្ត។ ព្រមជាមួយនោះ ក្នុងរដូវវិស្សមកាល វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅខ្មែរមករៀនសូត្រទៀតផង។
ព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា នៅទាំងចលនាពុទ្ធបរិស័ទរួមវិភាគទានអង្ករជាង ២១ តោន បន្លែបង្ការជាច្រើនតោន និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត សម្រាប់ឧបត្ថម្ភដល់មាមីងខេត្តសុកត្រាំងដែលកំពុងធ្វើការនៅខេត្តដុងណាយ ឡុងអាង និងប៊ិញយឿង។ល។ ដែលរងផលប៉ះពាល់ដោយជំងឺ COVID-១៩; និងឧបត្ថម្ភបាយរាប់ពាន់ចំណែក មានទាំងមុង ផួយ ខ្នើយដល់ប្រជាជនដែលវិលមកពីតំបន់ផ្ទុះជំងឺធ្វើចត្តាឡីស័កប្រមូលផ្តុំនៅភូមិភាគ។ ព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា មានថេរដីកា៖ “បំណងប្រាថ្នាមួយជីវិតរបស់អាត្មា គឺគិតគូរដល់ការងារសាសនា ការងារសង្គម និងចលនាពុទ្ធបរិស័ទរស់នៅសាមគ្គី ជួយគ្នាទៅវិញទៅមក។ ហេតុនេះហើយ អាត្មាភាពតែងចលនាពុទ្ធបរិស័ទអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។ បំផុតគឺអនុវត្តល្អការងារបង្ការប្រឆាំងជំងឺ COVID-១៩ នៅភូមិភាគ”៕
យ្វីអាញ់-វិមាន