(Chinhphu.vn) - យោងតាមនាយកដ្ឋាន ប៉ូលិសគ្រប់គ្រងផ្នែករដ្ឋបាលខាងសន្តិសុខសង្គម (ក្រសួងនគរបាល) ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈ អង្គភាពនឹងចាប់ផ្តើមដំណើរការផ្តល់ គណនេយ្យកំណត់ឈ្មោះអេឡិចត្រូនិចដល់ពលរដ្ឋ ឆ្លងតាមរយៈវិជ្ជាជីវៈនៃការផ្តល់ ប្តូរ ផ្តល់ឡើងវិញអត្តសញ្ញាណបណ្ណពលរដ្ឋលើទូទាំងប្រទេស។
កម្មាភិបាលភូមិភឿកថ ឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង ចែកជូនអត្តសញ្ញាណបណ្ណពលរដ្ឋដល់ប្រជាជន។ រូបថត៖ ថាញឡុង
អំពីបែបបទចុះឈ្មោះគណនេយ្យកំណត់ឈ្មោះអេឡិចត្រូនិច ពេលពលរដ្ឋទៅស្ថាប័ន នគរបាលខណ្ឌ/ស្រុក/ខេត្ត/ក្រុង ធ្វើបែបបទនៃការផ្តល់ ការប្តូរ ការផ្តល់ឡើងវិញអត្តសញ្ញាណបណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប អាចនឹងចុះឈ្មោះគណនេយ្យកំណត់ឈ្មោះអេឡិចត្រូនិច តាមជំហាននីមួយៗនិងផ្តល់ព័ត៌មាន ដូចខាងក្រោម៖
ជំហានទី១៖ ពលរដ្ឋផ្ដល់ព័ត៌មានដល់កម្មាភិបាល អំពីការធ្វើសំណុំបែបបទផ្តល់គណនេយ្យកំណត់ឈ្មោះអេឡិចត្រូនិច។ ព័ត៌មានចុះឈ្មោះរួមមាន៖ លេខទូរស័ព្ទ អាសយដ្ឋាន អីុម៉ែល (email)។ ពលរដ្ឋអាចផ្តល់ព័ត៌មាន បន្ថែមអំពីអ្នកដែលរស់នៅជាមួយ មានលិខិត ស្នាមភ្ជាប់ជាមួយ។
ករណីពលរដ្ឋមានតម្រូវការចុះឈ្មោះរួមបញ្ចូលព័ត៌មានបង្ហាញលើកម្មវិធីកំណត់ឈ្មោះអេឡិចត្រូនិចជាតិ រួមមានលិខិតស្នាមមួយចំនួនដូចប័ណ្ណបើកបរយានយន្ត លិខិតចុះឈ្មោះយានយន្ត ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល។ល។ គប្បីយកទៅតាមនូវក្រដាស់ស្នាមច្បាប់ដើមដើម្បីផ្ទៀងផ្ទាត់។
ជំហានទី២៖ ពលរដ្ឋធ្វើសំណុំបែបបទស្តីពីការផ្តល់ ការប្តូរ ផ្តល់ឡើងវិញអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីបអេឡិចត្រូនិច រួមមានព័ត៌មានផ្ទាល់ខ្លួន/សាច់ញាតិ និងព័ត៌មានជីវមាត្រ។
ជំហានទី៣៖ កម្មាភិបាលបន្តការដោះស្រាយសំណុំបែបបទ ស្តីពីការផ្តល់ ការប្តូរ ផ្តល់ឡើងវិញអត្តសញ្ញាណបណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប ត្រូវតាមបែបបទនៃការផ្តល់អត្តសញ្ញាណបណ្ណពលរដ្ឋ៕
ប្រែសម្រួល៖ មុនី