គណៈកម្មាធិការប្រជាជនខេត្តបាកលីវ ទើបប្រកាសដាក់ចេញគម្រោងអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីសិល្បៈចម្រៀងដើងកាតាយទឺណាមបូ លើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២១-២០២៥។
ស្ដូបអនុស្សាវរីយ៍សិល្បៈចម្រៀងដើងកាតាយទឺណាមបូ និងតន្ត្រីករកាវវ៉ាន់ឡូវ នៅបាកលីវ គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងសិក្សាស្រាវជ្រាវ។
តាមគម្រោង ខេត្តបាកលីវនឹងកសាង ព្រមទាំងរក្សានៅគ្រប់ភូមិ អនុសង្កាត់ ឃុំ សង្កាត់ ទីប្រជុំជន សាលាមហាវិទ្យល័យមធ្យមសិក្សាវិជ្ជាជីវៈសាកលវិទ្យាល័យ យ៉ាងតិចបំផុតមានក្លិបចម្រៀងដើងកាតាយទឺមួយសកម្មភាព។ ចាត់តាំងផ្សព្វផ្សាយអំពីការអភិរក្សនិងពង្រីកតម្លៃសិល្បៈចម្រៀងដើងកាតាយទឺដោយរូបភាពសមស្របជាច្រើនដល់មជ្ឈមណ្ឌលវប្បធម៌-កីឡាស្រុក ទីរួមខេត្ត ក្រុងនិងក្លិបសិល្បៈចម្រៀងដើងកាតាយទឺនៅតាមភូមិ អនុសង្កាត់។ ពិសេស គឺមជ្ឈមណ្ឌលស្រុក ទីរួមខេត្តនិងក្រុង ត្រូវមានផ្លាកសម្រាប់ឃោសនាផ្សព្វផ្សាយអំពីការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី សិល្បៈចម្រៀងដើងកាតាយទឺណាមបូ។ ទន្ទឹមនឹងនោះ ចលនាសិល្បករឆ្នើមៗ សិល្បករប្រជាជន បង្ហាត់បង្រៀន ចម្រៀងដើងកាតាយទឺណាមបូដល់សមាជិកក្លិបសម្ព័ន្ធយុវជន សមាជិកសមាគមនិស្សិត សិស្សសាលា...៘ នៅតាមបណ្តាស្រុក ទីរួមខេត្ត ក្រុង និងឃុំ សង្កាត់ ទីប្រជុំជនសាកលវិទ្យាល័យមធ្យមសិក្សាវិជ្ជាជីវៈ អនុមហាវិទ្យាល័យ មហាវិទ្យាល័យក្នុងខេត្ត។ គម្រោងនេះ សំដៅលើកកម្ពស់ស្មារតីទទួលបន្ទុករបស់គ្រប់ថ្នាក់ គ្រប់ផ្នែក និងទូទាំងសង្គម ក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី សិល្បៈចម្រៀងដើងកាតាយទឺណាមបូ។ បង្កភាពងាយស្រួលដល់កងជួរកវីនិពន្ធ សិល្បករ -ការិនី ដោះប្តូរ រៀនសូត្រ បង្កើនវិជ្ជាជីវៈ។ ជាជំហានៗលើកកម្ពស់គុណភាពនិងអភិវឌ្ឍជាងទៀតនូវចលនាចម្រៀងដើងកាតាយទឺរបស់ភូមិភាគនានា។ បម្រើសេចក្ដីត្រូវការខាងវប្បធម៌ស្មារតីនិងបម្រើភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ កាវស្វឹងធូវ៉ឹង បញ្ជាក់៖ “ខេត្តកសាងគម្រោងនេះ គឺចាំបាច់ណាស់ រួមចំណែកក្នុងការអភិរក្សនិងពង្រីកតម្លៃដ៏ពិសេសនៃចម្រៀងដើងកាតាយទឺណាមបូរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ ក៏បន្តអភិរក្សនិងផ្ទេរបន្តដល់យុវជនជំនាន់ក្រោយ។ បញ្ជាក់ពីតម្លៃដ៏ធំធេងរបស់សិល្បៈចម្រៀងដើងកាតាយទឺណាមបូ គឺជាទម្រង់សិល្បៈមួយបានយូណេស្កូស្ងើចសរសើរ និងទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ ជាពិសេស គម្រោងបានរួមចំណែកអនុវត្តល្អស្មារតីនៃសេចក្តីសម្រេចចិត្តមជ្ឈិម V អាណត្តិកាល VIII ស្ដីពី“ការកសាងនិងអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ” សេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី“ការបន្តកសាងនិងអភិវឌ្ឍអក្សរសិល្ប៍និងសិល្បៈក្នុងសម័យកាលថ្មី”៕
យ្វីអាញ-លេងមី