រដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ១២៣/២០២១/NĐ-CP វិសោធនកម្មបំពេញបន្ថែម មាត្រាមួយចំនួននៃអនុក្រឹត្យកំណត់ផាកពិន័យបទល្មើសរដ្ឋបាលក្នុងវិស័យផ្លូវទឹក; ផ្លូវគោក ផ្លូវដែក; អាកាសចរណ៍ស៊ីវិល (ហៅថាអនុក្រឹត្យលេខ ១២៣)។ យោងតាមនោះ ករណីល្មើសសេចក្ដីកំណត់មួយចំនួននៃច្បាប់ចរាចរផ្លូវគោកនឹងផាកពិន័យកម្រិតធ្ងន់ជាង បើប្រៀបនឹងអនុក្រឹត្យលេខ ១០០/ ២០១៩/NĐ-CP ជាធរមាន។
ប៉ូលិសចរាចរណ៍ខ័ណ្ឌប៊ិញធ្វី (ក្រុងកឹងធើ) ត្រួតពិនិត្យរដ្ឋបាលចំពោះអ្នក
បើកបរលើដងផ្លូវ។ រូបថត៖ គឹមស្វឹង
តាមអនុក្រឹត្យលេខ ១២៣ អ្នកបើកបរទោចក្រយានយន្តមានទំហំស៊ីឡាំង ក្រោម ១៧៥cm3 និងប្រភេទយានយន្តឯទៀត ប្រហាក់ប្រហែលនឹងម៉ូតូ ហើយគ្មានប័ណ្ណបើកបរ ឬប្រើប្រាស់ប័ណ្ណបើកបរមិនមែនស្ថាប័នមានសមត្ថកិច្ចផ្ដល់ជូនប័ណ្ណបើកបរដែលមានស្នាមកោសលុប; មានប័ណ្ណបើកបរយានយន្តអន្តរជាតិដែលប្រទេសនានាចូលរួមអនុសញ្ញាស្ដីពីគមនាគមន៍ផ្លូវគោកឆ្នាំ ១៩៦៨ ផ្ដល់ជូន (លើកលែងប័ណ្ណបើកបរអន្តរជាតិអាស្រ័យវៀតណាមផ្ដល់ជូន) ប៉ុន្តែមិនយកមកតាមខ្លួនប័ណ្ណបើកបរជាតិនឹងផាកពិន័យទឹកប្រាក់ចាប់ពី ១-២ លានដុង (អនុក្រឹត្យ ១០០ កំណត់កម្រិតផាកពិន័យទឹកប្រាក់ចាប់ពី ៨០០.០០០-១,២ លានដុង)។
ផាកពិន័យទឹកប្រាក់ចាប់ពី ២-៤ លានដុង (អនុក្រឹត្យ ១០០ កំណត់ផាកពិន័យទឹកប្រាក់ចាប់ពី ១,២-៣ លានដុង) ចំពោះអ្នកបើកបរទោចក្រយានយន្តមានទំហំស៊ីឡាំងចាប់ពី ១៧៥cm3 ឡើងទៅ ត្រីចក្រយានយន្តមានប័ណ្ណបើកបរ ប៉ុន្តែមិនសមស្របជាមួយនឹងយានយន្តដែលកំពុងបើកបរ; គ្មានប័ណ្ណបើកបរ ឬប្រើប្រាស់ប័ណ្ណបើកបរដែលមិនមែនស្ថាប័នមានសមត្ថកិច្ចផ្ដល់ជូនប័ណ្ណបើកបរដែលមានស្នាមកោសលុប; មានប័ណ្ណបើកបរអន្តរជាតិអាស្រ័យប្រទេសនានាដែលចូលរួមអនុសញ្ញាស្ដីពីចរាចរផ្លូវគោកឆ្នាំ ១៩៦៨ ផ្ដល់ជូន (លើកលែងប័ណ្ណបើកបរអន្តរជាតិអាស្រ័យវៀតណាមផ្ដល់ជូន) ប៉ុន្តែមិនយកមកតាមខ្លួនប័ណ្ណបើកបរជាតិ។
អ្នកប្រព្រឹត្តល្មើសនឹងត្រូវផាកពិន័យទឹកប្រាក់ចាប់ពី ៥-៧ លានដុង ចំពោះករណីបើកបររថយន្ត យានយន្តដឹកជញ្ជូននិងប្រភេទយានយន្ត ប្រហាក់ប្រហែលរថយន្ត មានប័ណ្ណបើកបរតែផុតកំណត់សុពលភាពក្រោម ៣ ខែ (សេចក្ដីកំណត់ចាស់មានរយៈពេល ៦ ខែ); មានប័ណ្ណបើកបរអន្តរជាតិអាស្រ័យប្រទេសនានាដែលចូលរួមអនុសញ្ញាស្ដីពីចរាចរផ្លូវគោកឆ្នាំ ១៩៦៨ ផ្ដល់ជូន (លើកលែងប័ណ្ណបើកបរអន្តរជាតិអាស្រ័យវៀតណាមផ្ដល់ជូន) ប៉ុន្តែមិនយកតាមខ្លួនប័ណ្ណបើកបរជាតិ; ប្រើប្រាស់ប័ណ្ណបើកបរមិនស្របច្បាប់ (ប័ណ្ណបើកបរដែលមានកត់ត្រាលេខសម្គាល់នៅខាងក្រោយ មិនស្របគ្នានឹងលេខសម្គាល់ដែលបានផ្ដល់ជូនថ្មីបំផុតក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងប័ណ្ណបើកបរ)។ ផាកពិន័យទឹកប្រាក់ចាប់ពី ១០-១២ លានដុងចំពោះអ្នកបើកបររថយន្ត យានយន្តដឹកជញ្ជូននិងប្រភេទយានយន្តប្រហាក់ប្រហែលរថយន្ត មានប័ណ្ណបើកបរប៉ុន្តែមិនសមស្របជាមួយនឹងប្រភេទយានយន្តកំពុងបើកបរ ឬមានប័ណ្ណបើកបរ តែផុតកំណត់សុពលភាពចាប់ពី ៣ ខែឡើង; គ្មានប័ណ្ណបើកបរ ឬប្រើប្រាស់ប័ណ្ណបើកបរដែលមិនមែនស្ថាប័នមានសមត្ថកិច្ចផ្ដល់ជូន ឬប្រើប្រាស់ប័ណ្ណបើកបរដែលមានស្នាមកោសលុប។ ក្រៅពីនោះ ករណីល្មើសមិនពាក់មួកសុវត្ថិភាពចំពោះអ្នកជិះម៉ូតូ កង់អគ្គិសនី ឬពាក់មួកសុវត្ថិភាពតែមិនបានខ្ទាស់ខ្សែឱ្យត្រឹមត្រូវ ក៏បង្កើនកម្រិតផាកពិន័យទឹកប្រាក់ឡើងចាប់ពី ៤០០.០០០- ៦០០.០០០ ដុងផងដែរ៕
ហអ-ថធ