(កឹងធើ) – លោក ង្វៀងមិញត្វឹង អនុប្រធានទទួលបន្ទុកការងារមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ឱ្យដឹង៖ តាមការគ្រោងទុក មហោស្រពចម្រៀងដើងកាតាយទឺថ្នាក់ជាតិ និងពិធីបុណ្យនំប្រពៃណីណាមបូ ឆ្នាំ ២០២២ ប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី ៥ ខែមេសា រហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ (គឺចាប់ពីថ្ងៃ ៨ រោច ខែចេត្រ រហូតដល់ថ្ងៃ ១៣ រោច ខែចេត្រ) នៅមជ្ឈមណ្ឌលរដ្ឋបាលខ័ណ្ឌប៊ិញធ្វី។
ពិធីបុណ្យនំប្រពៃណីណាមបូ លើក VIII - ឆ្នាំ ២០១៩ ទាក់ទាញការចូលរួមដាក់តាំង ឧទ្ទេសនាមនំប្រពៃណី ម្ហូបអាហារ ផលិតផលពិសេសរបស់តំបន់ សរុបជាង ២២០ ល្វែង។
ជាក់ស្ដែង មហោស្រពចម្រៀងដើងកាតាយទឺថ្នាក់ជាតិ លើក III - កឹងធើ ឆ្នាំ ២០២២ មានសកម្មភាពដូចជា៖ ពិធីបើកមហោស្រព ពិធីបិទមហោស្រព ពិធីប្រឡងសិល្បៈចម្រៀងដើងកាតាយទឺ រៀបចំបរិយាកាសចម្រៀងដើងកាតាយទឺ តាំងពិព័រណ៍ឧបករណ៍ភ្លេងប្រពៃណីបណ្ដាជនជាតិវៀតណាម។ ពិធីបុណ្យនំប្រពៃណីណាមបូ លើក IX - ឆ្នាំ ២០២២ តាមការគ្រោងទុកនឹងមានប្រមាណ ២០០ ល្វែង នំប្រពៃណីណាមបូ ផលិតផល OCOP មកពីភូមិភាគផ្សេងៗចូលរួម ល្វែងម្ហូបអាហារផលិតផលពិសេសរបស់ភូមិភាគ ។ ពិសេស ស្របក្នុងឱកាសនេះ ក្រុងកឹងធើនឹងរៀបចំសម្ពោធសំណង់ទីសក្ការបូជាក្សត្រហ៊ុង នៅក្រុងកឹងធើ និងរៀបចំបុណ្យសែនបុព្វក្សត្រ ហ៊ុងវឿង៕
ដាំងហ្វិញ - ថាច់ធី