សមាគមជំរុញការសិក្សាខេត្តបាកលីវ ទើបផ្តល់អាហារូបករណ៍ ១២១ ចំណែកដល់សិស្ស និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យកឹងធើនិងមហាវិទ្យាល័យ អនុមហាវិទ្យាល័យ និងសាលាជនជាតិអន្តេវាសិកខេត្តបាកលីវ ដែលជាគ្រួសារជួបការលំបាកដោយសារជំងឺ COVID-១៩ និងជនរងគ្រោះដោយជាតិពុលឌីអូស៊ីន។ ក្នុងនោះ អាហារូបករណ៍ ៨៤ ចំណែក បានជូនដល់ប្អូនៗមានស្ថានភាពលំបាក ( ២ លានដុង/ចំណែក); ៥ ចំណែកជូនដល់ប្អូនៗមានស្ថានភាពលំបាកខ្លាំង (៥លានដុង/ចំណែក) និង ៣២ ចំណែកទៀតជូនដល់ប្អូនៗជាកូនជនរងគ្រោះដោយជាតិពុលឌីអូស៊ីន ( ១ លានដុង/ចំណែក)។
លោកផាងថាញយ៉ី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ជូនអាហារូបករណ៍ដល់ប្អូនៗមានស្ថានភាពលំបាកខ្លាំង។
ក្នុងត្រៃមាសទី ១ ឆ្នាំសិក្សា ២០២១-២០២២ ខេត្តបានផ្តល់ថវិកាចំនួន ៣០ ពាន់លានដុងដល់ផ្នែកអប់រំខេត្ត ដើម្បីលើកលែងនិងកាត់បន្ថយថ្លៃសិក្សាដល់សិស្សសាលារដ្ឋ។ អាជីវកម្ម និងសប្បុរសជនក៏បានចូលរួមវិភាគទានថេប្លេត និងស្មាតហ្វូនជាង ១០.០០០ គ្រឿង ជូនដល់សិស្សដែលមានស្ថានភាពលំបាក ដើម្បីប្អូនមានលក្ខណៈរៀនអនឡាញ ធានាចំណេះដឹងមូលដ្ឋានក្នុងឆ្នាំសិក្សា៕
យ៉ីអាញ-បកប្រែ៖ សុផន