ក្រូចថ្លុង គឺជាដំណាំឈើហូបផ្លែពិសេសរបស់ខេត្តបាននាំចេញទៅកាន់ទីផ្សារបរទេស។
លោកស្រីហូធីកឹមដាវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង អំណះអំណាង៖ គម្រោងអភិវឌ្ឍដំណាំឈើហូបផ្លែដែលជាផលិតផលពិសេសខេត្តសុកត្រាំង ដំណាក់កាល ២០១៨-២០២២ និងកំណត់ទិសដល់ឆ្នាំ ២០២៥ បាននាំមកប្រសិទ្ធភាពជាវិជ្ជមាន និងបើកចេញទិសដៅអភិវឌ្ឍថ្មីមួយសម្រាប់ផលិតផលដំណាំឈើហូបផ្លែរបស់ខេត្ត។ គម្រោងបានរួមចំណែកបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនកសិករ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចចម្ការ រួមចំណែកកសាងជនបទថ្មី។ ក្រៅពីនោះ គម្រោងនៅទាំងអនុវត្តល្អការរៀបចំផែនការតំបន់ជំនាញដំណាំឈើហូបផ្លែ សកម្មឧបត្ថម្ភកសិករអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការដាំឈើហូបផ្លែ; កសាងនិងពង្រឹង លើកកម្ពស់សកម្មភាពរបស់សហករណ៍ ក្រុមសហការ។ បំផុតគឺកសាងតំបន់ដាំសម្រេចបទដ្ឋាន ផ្គត់ផ្គង់លេខកូដបម្រើនីហរ័ណចេញទៅទីផ្សារ ដូចជា៖ សហរដ្ឋអាមេរិកអូស្ត្រាលី នូវែលសែឡង់ និងសហភាពអឺរ៉ុប។ សន្សឹមៗនាំដំណាំឈើហូបផ្លែរបស់ខេត្តសុកត្រាំងបោះជំហានទៅកាន់ទីផ្សារបរទេស។
គម្រោងអភិវឌ្ឍដំណាំឈើហូបផ្លែដែលជាផលិតផលពិសេសខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុវត្តនៅតាមស្រុក ទីរួមខេត្តចំនួន ៧ គឺ៖ កេសាច់ ឡុងភូ កូវឡាវយុង មីទូ ចូវថាញ់ វិញចូវ និងង៉ាណាំ។ មកទល់ពេលនេះ ខេត្តសុកត្រាំងមានផលិតផលផ្លែឈើចំនួន ១៤ មុខ និងផលិតផលច្នៃពីផ្លែឈើរបស់សហករណ៍ពីគម្រោងសម្រេចបទដ្ឋាន OCOP ពីផ្កាយ ៣ ដល់ផ្កាយ ៤ ដូចជា៖ ក្រូចថ្លុងត្រឿងផាក ស្រាក្រូចពោធិ៍សាត់ តំណាប់សម្បកក្រូចពោធិ៍សាត់សម្ងួតទន់ និងតែទៀបបន្លាវិញកៀងជាដើម៕
យ្វីអាញ់-វិមាន