ក្នុងស្ថានភាពជំងឺ COVID-១៩ ផ្ទុះរាលដាល ឆ្នាំ ២០២១ អគ្គមេបញ្ជាការដ្ឋានតំបន់ ២ កងទ័ពជើងទឹក នៅតែសម្រេចឆ្នើមភារកិច្ចត្រៀមប្រយុទ្ធ។
កប៉ាល់លេខ ៥០១ កងពលតូច ១២៥ តំបន់២កងទ័ពជើងទឹកហ្វឹកហាត់
បាញ់គ្រាប់ពិតលើផ្ទៃសមុទ្រ ឆ្នាំ២០២១។
ក្នុងស្ថានភាពជំងឺ COVID-១៩ ផ្ទុះរាលដាល ឆ្នាំ ២០២១ អគ្គមេបញ្ជាការដ្ឋានតំបន់ ២ កងទ័ពជើងទឹកនៅតែសម្រេចឆ្នើមភារកិច្ចត្រៀមប្រយុទ្ធ។
វរសេនីយ៍ឯក វ៉ូវយ៉ីលឺវ អនុប្រធានស្នងការនយោបាយតំបន់ ២ កងទ័ពជើងទឹក ឱ្យដឹង៖ “ជ្រួតជ្រាបអនុវត្តម៉ឺងម៉ាត់បទបញ្ជាហ្វឹកហាត់ប្រយុទ្ធ ឆ្នាំ២០២១ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ទូទាំងតំបន់អនុវត្តសម្រេចតាមផែនការបណ្តាខ្លឹមសារ មុខវិជ្ជាហ្វឹកហាត់តាមកម្មវិធី ផែនការហ្វឹកហាត់; ធ្វើសមយុទ្ធក្នុងស្ថានភាពជំងឺ COVID -១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ធានាសុវត្ថិភាពជាដាច់ខាត។ល។ ពិសេស អង្គភាពសម្រេចឆ្នើមភារកិច្ចលើទិសដៅសមុទ្រ ដូច៖ ល្បាតការពារអធិបតេយ្យតំបន់សមុទ្រដែលបានប្រគល់ឱ្យ; ការពារសកម្មភាពសេដ្ឋកិច្ចសមុទ្រ; សកម្មភាពជួយសង្រ្គោះ ការពារអ្នកនេសាទ; ជូននាំគណៈប្រតិភូទៅទស្សនកិច្ច ត្រួតពិនិត្យ ប្រជុំកោះត្រឿងសា និងផ្ទះរន្ទា DK1 ធានាហ្មត់ចត់ សុវត្ថិភាព។
តំបន់ ២ កងទ័ពជើងទឹក សព្វថ្ងៃគ្រប់គ្រងផ្ទះរន្ទាចំនួន ១៥ រក្សាជាប្រចាំកងកម្លាំង កប៉ាល់យាមល្បាត ត្រួតពិនិត្យតំបន់សមុទ្រដែលបានប្រគល់ឱ្យ។ ឆ្នាំកន្លង កងកម្លាំងអនុវត្តភារកិច្ចលើផ្ទៃសមុទ្រតំបន់ ២ បានជួយសង្រ្គោះបន្ទាន់ដល់អ្នកនេសាទ ២៦ នាក់ ដែលជួបគ្រោះថ្នាក់នៅលើតំបន់សមុទ្រ; ពិនិត្យសុខភាព សង្គ្រោះបឋម ព្យាបាលនិងជូនថ្នាំពេទ្យដល់អ្នកនេសាទ ១៦២ នាក់នៅខេត្តផ្សេងៗ ដែលឈឺថ្កាត់ ជួបគ្រោះថ្នាក់លើផ្ទៃសមុទ្រ; ជួយសង្គ្រោះកប៉ាល់នេសាទខូចម៉ាស៊ីន ៣ គ្រឿង ជួសជុលកប៉ាល់នេសាទបែកបាក់ ២១ គ្រឿង; ឧបត្ថម្ភទឹកសាបដល់អ្នកនេសាទជាង ២០០ ម៉ែត្រគុប និងស្បៀងអាហារចំនួន ៧ តោន។ សកម្មភាពជួយសង្គ្រោះ ឧបត្ថម្ភអ្នកនេសាទបានទាន់ពេល ជួយឱ្យមាមីងស្ងប់ចិត្តចេញទៅនេសាទច្បាមសមុទ្រ រួមជាមួយនឹងកងកម្លាំងអះអាងនិងការពារដែន នេសាទរបស់ប្រទេសយើង ការពាររឹងមាំអធិបតេយ្យកោះសមុទ្ររបស់មាតុភូមិ រក្សាលំនឹងសន្តិភាព ស្ថិរភាពតំបន់សមុទ្រ៕
អត្ថបទ, រូបថត៖ វៀតក្វាង- បកប្រែ៖ មុនី