ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ នៅប្រឈមនឹងការលំបាក គ្រោះថ្នាក់ជាច្រើន។ ប៉ុន្តែដោយស្មារតីជាកងទ័ព ជម្នះគ្រប់ឧបសគ្គ យុទ្ធជន វេជ្ជបណ្ឌិតនៃកងកម្លាំងពេទ្យយោធា កំពុងរួមដំណើរជួយដល់បណ្ដាខេត្ត ក្រុងនៅភូមិភាគខាងត្បូង ប្រឆាំងជំងឺរាតត្បាត។
ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតយោធាកំពុងព្យាបាលអ្នកជំងឺ COVID-១៩ ធ្ងន់នៅ
មន្ទីរពេទ្យរបេងសួតក្រុងកឹងធើ ។
អនុសេនីយ៍ឯកបម្រុង វេជ្ជបណ្ឌិត ង្វៀងម៉ាញត្វឹង ឯកទេសកម្រិត ១ វិទ្យាស្ថានពេទ្យយោធា (សមាជិកក្រុមពេទ្យយោធានៃក្រសួងការពារជាតិ មកជួយតំបន់តីណាមបូ ប្រឆាំងជំងឺ COVID-១៩) កំពុងធ្វើការនៅក្រុមសុខាភិបាលចល័តស្រុកថ្កូវ ខេត្តត្រាវិញ បានរ៉ាយរ៉ាប់ថា យប់ណាគាត់ក៏ទទួលទូរស័ព្ទហៅមក និងត្រូវបកស្រាយ ផ្ដល់ពិគ្រោះជូនអ្នកជំងឺ គ្រួសារអ្នកជំងឺ មិនថាយប់ឬថ្ងៃនោះទេ។ ចួនថ្ងៃខ្លះ មានករណី F0 ពីរបីនាក់ដែលព្យាបាល នៅផ្ទះជំងឺប្រែធ្ងន់ ក្រុមសុខាភិបាលក៏ប្រញាប់ទៅដល់ផ្ទះសង្រ្គោះអ្នកជំងឺ។ “នេះជាលើកទីពីរ ខ្ញុំបានបង្កើនមកជួយភូមិភាគខាងត្បូងប្រឆាំងជំងឺរាតត្បាត។ លើកដំបូង ខ្ញុំទៅក្រុងហូជីមិញ ហើយប្រពន្ធក៏សម្រាលកូនច្បង។ ឥឡូវនេះ កូនខ្ញុំមានអាយុជាង ២ ខែ ហើយ មិនទាន់បានទៅជួបមុខកូនផងក៏បន្តដំណើរមកកាន់ខេត្តត្រាវិញ។ ទោះបីនឹកប្រពន្ធកូនក៏ដោយ ប៉ុន្តែក្នុងពេលប្រជាជនត្រូវការ ខ្ញុំត្រូវទុកម្តុំសិន ហើយខិតខំសម្រេចល្អនូវភារកិច្ច” អនុសេនីយ៍ឯកបម្រុង ង្វៀងម៉ាញត្វឹង បានសំណេះសំណាលដូច្នេះ។
វេជ្ជបណ្ឌិតយោធាគ្រប់រូបមកជំនួយតំបន់តីណាមបូ ប្រឆាំងជំងឺរាតត្បាតសុទ្ធតែមានសុទិដ្ឋិនិយម ដោយបេជ្ញាចិត្តប្រឆាំងជំងឺរាតត្បាត “មិនឈ្នះមិនទៅស្រុក”។ វរសេនីយ៍ឯកបម្រុង ឌិញស្វឹងណាម ប្រធានក្រុមពេទ្យយោធា បង្កើនមកក្រុងកឹងធើ ឱ្យដឹង៖ “បងប្អូនកម្មាភិបាលគ្រូពេទ្យ វេជ្ជបណ្ឌិត ខណៈពេលបានអង្គភាពជ្រើសរើសចូលរួមបង្កើនកម្លាំងដល់ជួរមុខ ប្រឆាំងជំងឺរាតត្បាត តាមអ្នកណាក៏រីករាយ មោទនភាព ព្រោះបានរួមកម្លាំងស្ដួចស្ដើងរបស់ខ្លួន ដើម្បីជួយជនរួមជាតិនៅភូមិភាគខាងត្បូង។ ខណៈពេលចូលមកដល់ ក៏ម្នីម្នាលំនឹងកន្លែងស្នាក់នៅ ហូបចុកនៅកន្លែង ពេទ្យបំពេញភារកិច្ច ដើម្បីចាប់ដៃអនុវត្តភារកិច្ចភ្លាម”។ អនុសេនីយ៍ឯក ភុងតៀងយ៉ាង វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ៣៥៤ មកជួយព្យាបាលអ្នកជំងឺ COVID-១៩ នៅមន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ ចែករំលែក៖ “ថ្ងៃណាបញ្ជូនអ្នកជំងឺធ្ងន់ ២ ទៅ ៣ នាក់ចុះព្យាបាលនៅជាន់ក្រោម គឺថ្ងៃនោះសប្បាយក្នុងចិត្តណាស់។ ការចែកដៃជាមួយអ្នកជំងឺធ្ងន់ ទទួលពាក្យអរគុណ អំពីសំណាក់អ្នកជំងឺ យើងខ្ញុំរំភើបចិត្តក្រៃលែង។ នោះគឺរបស់ដ៏មានតម្លៃដែលគ្រូពេទ្យយើងខ្ញុំតែងចង់បាន”។ ក្រោយរយៈពេល ១០ ថ្ងៃទប់ទល់ជាមួយជំងឺ COVID-១៩ លោកង្វៀង ហ.ដ នៅខ័ណ្ឌនិញកេវ ក្រុងកឹងធើ រ៉ាយរ៉ាប់៖ “ ដោយសារមានជំងឺប្រចាំកាយ បានជាជំងឺខ្ញុំប្រែប្រួលធ្ងន់យ៉ាងឆាប់។ ប្រសិនបើគ្មានកងជួរគ្រូពេទ្យ ថែទាំអស់ពីចិត្តពីថ្លើមទេនោះ ខ្ញុំមិនសង្ឃឹមថា អាចក្រោកអង្គុយ មានជីវិតរស់រាននោះទេ”។
តាមប្រសាសន៍វេជ្ជបណ្ឌិត ឯកទេស ២ ត្រឹងក្វឹកល្វឹង នាយកមន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ ការបញ្ជូនកងកម្លាំងមកជំនួយទាន់ពេលរបស់កងជួរគ្រូពេទ្យយោធា បានបង្កជាកម្លាំងចលករយ៉ាងធំសម្រាប់គ្រូពេទ្យ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យទាំងមូលឆ្លងកាត់ការលំបាកពេលនេះ៕
ធ្វីអាង - ថាច់ធី