ចំពោះកម្មាភិបាល យុទ្ធជនប៉ូលិសសមុទ្រតំបន់ ៤ ក្តីរីករាយទទួលបុណ្យចូលឆ្នាំថ្មីមុន តែងផ្សារភ្ជាប់ជាមួយនឹងមោទនភាព ពីព្រោះបានអនុវត្តនូវភារកិច្ចដ៏ពិសិដ្ឋ។
យុទ្ធជនកងនាវាចរ ៤០១ តុបតែងលំអផ្កាអង្គាសីលទទួលអំណរបុណ្យចូលឆ្នាំថ្មី។
ជំនោរខ្យល់សមុទ្របក់រំភើយៗនាំមកនូវចំហាយត្រជាក់ជិតដល់បុណ្យចូលឆ្នាំថ្មីវៀតណាម។ នៅកំពង់ផែកងនាវាចរ ៤០១ នាវា ៦០០៣ (ប៉ូលិសសមុទ្រតំបន់ ៤) បរិយាកាសអំណរនិទាឃរដូវថ្មីពិតជាមានភាពកក់ក្តៅខ្លាំងណាស់។ លើនាវាមានបដាក្រហម អមដោយតួអក្សរ “អំណរបក្សរុងរឿង អំណរនិទាឃរដូវញ៉ឹមយឹង - ប្តេជ្ញាចិត្តការពាររឹងមាំ អធិបតេយ្យសមុទ្រ កោះរបស់មាតុភូមិ”។ តាមប្រសាសន៍អនុសេនីយ៍ឯក ឌិញវ៉ាន់ក្វឹង ស្នងការនយោបាយនាវា ៦០០៣ នេះជាឆ្នាំទី ៣ ដែលនាវានេះបំពេញភារកិច្ចយាមល្បាតត្រៀមប្រយុទ្ធនៅលើផ្ទៃសមុទ្រ។ ហើយក៏ជាឆ្នាំទី ៣ ដែលកម្មាភិបាល យុទ្ធជនរបស់នាវាទទួលបុណ្យចូលឆ្នាំថ្មីឆ្ងាយពីគ្រួសារ។
ឆ្នាំនេះ ជំងឺ COVID-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ម្ល៉ោះហើយ អង្គភាពគ្រាន់តែចាត់តាំងបុណ្យចូលឆ្នាំថ្មីក្នុងផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែមិនមែនព្រោះហេតុនោះ ញុាំងឱ្យបរិយាកាសមិនសូវសប្បាយរីករាយនោះទេ។ នៅលើនាវា ៦០០៣ កន្លែងសម្រាប់ប្រជុំជីវភាពពេលបានតុបតែងដោយពីងផ្កាអង្គាសីល ផ្កាម៉ាក់ខៃ ថាសផ្លែឈើប្រាំមុខ និងពិធីអបអរសាទរដ៏ត្រចះត្រចង់ជាច្រើនទៀត ឃើញថាពោរពេញលក្ខណៈនិទាឃរដូវនៃភូមិភាគទាំង ៣ គឺ ភូមិភាគខាងជើង-កណ្តាល-ខាងត្បូង។ “បងប្អូនយើងខ្ញុំមកពីគ្រប់ទិសទីក្នុងប្រទេស ម្ល៉ោះហើយបុណ្យចូលឆ្នាំថ្មីឆ្នាំណាក៏ត្រូវតែមានផ្កាអង្គាសីល ផ្កាម៉ាក់ខៃ នំជឹង និងនំអន្សមជ្រូកដែរ។ កម្មាភិបាល យុទ្ធជនមានអារម្មណ៍កក់ក្ដៅ ពេលនៅកណ្ដាលលំហសមុទ្រ តែទទួលបានបរិយាកាសបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើត” - អនុសេនីយ៍ត្រី ផាងវ៉ាន់ទ្រុង បុគ្គលិកម៉ាស៊ីននាវា ៦០០៣ កងនាវាចរ ៤០១ ចែករំលែកឱ្យដឹងដូច្នេះ។
យុទ្ធជនកងនាវាចរ ៤០១ ទទួលអំណរបុណ្យចូលឆ្នាំថ្មីលើនាវា។
សកម្មភាពរីករាយនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំថ្មីវៀតណាមនៅលើនាវា គឺអាស្រ័យទៅលើបរិយាកាលនិងលក្ខណៈខ្យល់រលក។ កម្មាភិបាល យុទ្ធជនបានចែកជា ២ ក្រុម (ក្រុមកាញ់សុងនិងក្រុមហាយអូវ) បានប្រឡងវេចនំជឹង នំអន្សមជ្រូក និងច្នៃមុខម្ហូបឆ្ងាញ់នៅថ្ងៃបុណ្យចូលឆ្នាំថ្មី។ល។ ក្រោយពីអាហារពេលល្ងាច បរិយាកាសនិទាឃរដូវកាន់តែមានភាពសប្បាយរីករាយ ខណៈពេលនៅលើនាវាបានបន្លឺសំឡេងច្រៀង សើចក្អាក់ក្អាយរបស់កម្មាភិបាល យុទ្ធជន។ “ចង្អុលការគណៈបញ្ជាការនាវាពង្រីកអស់លទ្ធភាពគ្រឹះស្ថានវប្បធម៌ដែលមានស្រាប់ ដើម្បីចាត់តាំងសកម្មភាពរីករាយនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពជាក់ស្តែងនិងសមស្របជាមួយនឹងតម្រូវការភារកិច្ច បំផុសស្មារតីសប្បាយរីករាយ មានប្រយោជន៍ សាមគ្គីភាពផ្ទៃក្នុង។ ផ្តើមពីនោះ កម្មាភិបាល យុទ្ធជន កាន់តែនឹងនរសតិអារម្មណ៍កំណត់ច្បាស់ភារកិច្ច ប្តេជ្ញាការពាររឹងមាំអធិបតេយ្យ បូរណភាពទឹកដី ជាមួយនឹងស្មារតីអំណរនិទាឃរដូវថ្មីមិនភ្លេចភារកិច្ច ធានាសុវត្ថិភាព ប្រិតសំចៃ ត្រៀមប្រយុទ្ធខ្ពស់” - វរសេនីយ៍ត្រី ហ្វាងត្វឹងអាញ ស្នងការនយោបាយកងនាវាចរ ៤០១ ប៉ូលិសសមុទ្រតំបន់ ៤ ឱ្យដឹងដូច្នេះ៕
ធ្វីអាង-វិមាន