17/01/2022 - 07:39

កាង​ឡុង​ ជ្រើស​រើស​យោធិន​ក្នុង​លក្ខណៈ​ប្រ​ក្រតី​ភាព​ថ្មី​

ដោយ​សារ​ជំងឺ​ COVID-១៩ កំ​ពុង​វិវត្តន៍​យ៉ាង​ស្មុគ​ស្មាញ​ ទើប​ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ មាន​វិធាន​ការ​សម​ស្រប​ដើម្បី​ជ្រើស​រើស​យោធិន​ប្រ​កប​ដោយ​សុវត្ថិ​ភាព​។​

ក្រុម​ប្រឹក្សា​ពិនិត្យ​សុខ​ភាព​កាត​ព្វ​កិច្ច​យោធា​ស្រុក​កាង​ឡុង​ ពិនិត្យ​សុខ​ភាព​ដល់​យុវជន​។​

ឆ្នាំ​ ២០២២ ស្រុក​កាង​ឡុង​ ត្រូវ​បាន​ប្រ​គល់​ភាគ​កម្រិត​កោះ​ហៅ​ពលរដ្ឋ​ចំ​នួន​ ១៧៤នាក់​ ក្នុង​នោះ​ មាន​ពល​រដ្ឋ​ចូល​បម្រើ​កាតព្វ​កិច្ច​យោធា​ ១៣២ នាក់​ និង​ពល​រដ្ឋ​បំ​ពេញ​កាតព្វ​កិច្ច​នគរ​បាល​ប្រ​ជា​ជន​ ៤២ នាក់​។​ ការ​ជ្រើស​រើស​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់​ចត់​ ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្ត្រ​ និង​ធានា​ការ​បើក​ចំ​ហ ប្រ​ជា​ធិប​តេយ្យ​ ស្រប​តាម​ជំហាន​ជ្រើស​រើស​ទាំង​ ១១ ចំ​ណុច​នៃ​ការ​កោះ​ហៅ​ពលរដ្ឋ​ចូល​បម្រើ​កង​ជួរ​ទ័ព​ ដែល​យោធ​ភូមិ​ភាគ​ ៩ បាន​កំ​ណត់ និង​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ជំងឺ​រាត​ត្បាត​។​ ស្រុក​កាង​ឡុង​ បាន​បញ្ចប់​ដំណាក់​ការ​ពិនិត្យ​សុខ​ភាព​ដល់​យុវជន​។​ ជំហាន​បន្ទាប់​នឹង​អនុវត្ត​ដំណាក់​ការ​ពិនិត្យ​ជម្រើស​យុវ​ជន​គ្រប់​បទ​ដ្ឋាន​អំ​ពី​សុខ​ភាព​ មាន​ប្រវត្តិ​រូប​ច្បាស់​លាស់​ និង​គ្រប់​លក្ខណៈ​សម្បត្តិ​កម្រិត​វប្ប​ធម៌​ ដើម្បី​កោះ​ហៅ​ចូល​បម្រើ​កង​ជួរ​ទ័ព​។​  ចំ​ពោះ​ការ​ងារ​ពិនិត្យ​សុខ​ភាព​កាតព្វ​កិច្ច​យោធា​ដល់​យុវជន​ ក្រុម​ប្រឹក្សា​ពិនិត្យ​សុខ​ភាព​កាត​ព្វ​កិច្ច​យោធា​បាន​រៀប​ចំ​ត្រឹម​ត្រូវ​ មាន​គ្រប់​សមាស​ភាព​ រៀប​រយ​ខាង​ក្រប​ខណ្ឌ​ចុះ​មក​ចូល​រួម​ផ្ទាល់​ នឹង​ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោធា​រឃុំ​ ដើម្បី​ពិនិត្យ​សុខ​ភាព​ដល់​យុវ​ជន​ កាត់​បន្ថយ​ការ​ប្រ​មូល​ផ្តុំ​គ្នា​ច្រើន​។​ ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោធា​ គ្រប់​លំ​ដាប់​ថ្នាក់​មាន​សមាជិក​ក្រោម​ ២០ នាក់​ អនុវត្ត​យ៉ាង​តឹង​រឹង​នូវ​សារ​ “ ៥K “ វាស់​កម្តៅ​និង​សម្លាប់​មេរោគ​មុន​ពេល​ចូល​ធ្វើ​ការ​។​

តាម​ប្រ​សាសន៍​វរសេនី​យ៍ឯក​បម្រុង​ ទ្រិញ​វ៉ាន់​ណូយ មេបញ្ជា​ការ​រង​ នាយ​សេនា​ធិការ​នៃ​បញ្ជា​ការ​ដ្ឋាន​យោធា​ស្រុក​កាង​ឡុង​ គណៈ​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោធា​ស្រុក​ បាន​អនុវត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​ស្ថាប័ន​ថ្នាក់​លើ​។​ ទន្ទឹម​នឹង​នោះ​ ស្វែង​យល់​ច្បាស់​លាស់​ ពីស្ថាន​ភាព​ ព្យា​ករណ៍​ស្ថាន​ការណ៍​ និង​វិធាន​ការ​ជ្រើស​រើស​យោធិន​ពេល​ជំងឺ​ COVID-១៩ កំ​ពុង​វិវត្ត​ន៍យ៉ាង​ស្មុគ​ស្មាញ​ ដើម្បី​ធ្វើ​សេនា​ធិការ​ទាន់​ពេល​ និង​លើក​សំ​ណើ​ជូន​ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោធា​ស្រុក​ ចង្អុល​ការ​ ណែនាំ​ដល់​បណ្តា​ភូមិ​ភាគ​ អង្គ​ភាព​អនុវត្ត​ការ​ងារ​ជ្រើស​រើស​យោធិន​ត្រូវ​តាម​ផែន​ការ​ និង​តម្រូវ​ការ​ដាក់​ចេញ​ មិន​ឱ្យ​មាន​ភាព​បាត់​ម្ចាស់​ការ​ ឬ​ចៃដន្យ​កើត​មាន​ឡើង​គ្រប់​ស្ថាន​ការណ៍​។​ ស្ថាប័ន​យោ​ធា​ឃុំ​ក្តាប់​ច្បាស់​ចំ​នួន​និង​គុណ​ភាព​ពលរដ្ឋ​ ចូល​បម្រើ​កង​ជួរ​ទ័ព​ និង​ការ​វិវត្ត​នៃ​ជំងឺ​COVID  -១៩ ពិសេស​ គឺ​ទាក់​ទង​នឹង​ជំងឺ​រាត​ត្បាត​ចំ​ពោះ​ពលរដ្ឋ​ដែល​ចូល​បម្រើ​កង​ជួរ​ទ័ព​ ដើម្បី​រាយ​ការណ៍​និង​ដោះ​ស្រាយ​បាន​ទាន់​ពេល​។​ ភូមិ​ភាគ​នីមួយ​ៗ​ គប្បី​មាន​វិធាន​ការ​បម្រុង​ប្រ​ភព ដើម្បី​ធានា​ប្រ​គល់​យោធិន​គ្រប់​ភាគ​កម្រិត​ និង​មាន​គុណ​ភាព​ល្អ​៕​

 យោង​តាម​កាសែត​ត្រា​វិញ​-ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ