គណៈកម្មាធិការបក្ស រដ្ឋអំណាច ស្ថាប័នយោធាឃុំមិញហ្វា ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង តែងផ្សព្វផ្សាយលើកទឹកចិត្តយុវជនជារឿយៗ ក្នុងនោះ មានយុវជនខ្មែរជាច្រើនរូបបានសកម្ម ស្ម័គ្រចិត្ត ចូលបម្រើកងជួរទ័ព។
កម្មាភិបាលគណៈបញ្ជាការយោធាឃុំមិញហ្វា ស្រុកចូវថាញ់ ជួបសំណេះសំណាលនិងផ្សព្វផ្សាយ អំពីការជម្រើសយោធិនជាមួយគ្រួសារប្រជាជនលើភូមិសាស្រ្ត។
ឃុំមិញហ្វាមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រាប្រមាណ ៦០% នៃចំនួនប្រជាជនក្នុងឃុំ។ ប្រជាជនរស់នៅសំខាន់គឺប្រកបរបរផលិតកសិកម្ម យុវជនឋិតក្នុងវ័យចូលបម្រើកងជួរទ័ពភាគច្រើនតែងទៅធ្វើការរកស៊ីនៅស្រុកឆ្ងាយ។ ទោះបីដូច្នោះក្ដី រៀងរាល់ឆ្នាំ ឱ្យតែដល់ពេលកំណត់ជម្រើសយោធិន គឺយុវជនតែងមានមុខនៅភូមិភាគដើម្បីចូលបម្រើកងជួរទ័ពតាមសេចក្តីកំណត់។ លោកយ័ញតឹង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំមិញហ្វា ឱ្យដឹង ប៉ុន្មានឆ្នាំមកនេះ ឃុំជម្រើសយោធិនចាប់ពី ១៦ ដល់ ១៩ នាក់ សម្រេចអត្រា ១០០%។ មានឆ្នាំខ្លះ ឃុំជម្រើសយោធិនច្រើនបំផុត ៣៣ នាក់។ ក្នុងចំណោមយុវជនដែលជាប់ជម្រើសជារៀងរាល់ឆ្នាំគឺមានយុវជនខ្មែរប្រមាណ ៦០%។ ប្រការគួរឱ្យរីករាយគឺយុវជនជាប់ជម្រើសទាំង ១០០% បានសរសេរលិខិតស្ម័គ្រចិត្តចូលបម្រើកងជួរទ័ព; គ្មានករណីគេចវេះប្រឆាំងកាតព្វកិច្ចឡើយ។
អនុវត្តការងារជម្រើសយោធិនឆ្នាំ ២០២២ ចំពោះមុខស្ថានភាពជំងឺ COVID - ១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ស្ថាប័នយោធាបានខ្នះខ្នែង ធ្វើសេនាធិការជូនក្រុមប្រឹក្សាកាតព្វកិច្ចយោធា ឃុំចង្អុលការអនុវត្តល្អដំណាក់កាលក្ដាប់ប្រភពពលរដ្ឋក្នុងវ័យត្រៀមចូលបម្រើកងជួរទ័ព។ ដំណាក់កាលពិនិត្យជម្រើស ពិនិត្យសុខភាពបំពេញកាតព្វកិច្ចយោធា ការជ្រើសរើសត្រូវបានធ្វើឡើងដោយហ្មត់ចត់ ប្រកាសជាចំហ ប្រជាធិបតេយ្យ។ ឆ្លងតាមរយៈនោះ ទូទាំងឃុំបានក្ដាប់ប្រភពពលរដ្ឋត្រៀមចូលបម្រើកងជួរទ័ព ១.៣៤៨ នាក់ និងកោះហៅដំបូងចំនួន ១១៣ នាក់។ មកទល់ពេលនេះ ជម្រើសបានពលរដ្ឋ ៥៦ នាក់គ្រប់លក្ខណៈពិនិត្យសុខភាពបំពេញកាតព្វកិច្ចយោធានៅថ្នាក់ស្រុក។
អាចនិយាយបានថា ការងារជម្រើសយោធិននៅឃុំមិញហ្វាបង្កបានការឯកភាពខ្ពស់ក្នុងប្រជាជន។ លោកយ័ញថន នៅភូមិអាងខឿង ឃុំមិញហ្វា មានកូនស្ម័គ្រចិត្តចូលបម្រើកងជួរទ័ពឆ្នាំ២០២០។ លោកយ័ញថន ឱ្យដឹង បានរដ្ឋអំណាច ស្ថាប័នយោធាភូមិភាគផ្សព្វផ្សាយ គ្រួសារគាត់ក៏យល់បានថា ពលរដ្ឋឋិតក្នុងវ័យកំណត់ត្រូវបំពេញកាតព្វកិច្ចយោធា។ ព្រោះហេតុនោះ គ្រួសារបានគាំទ្រកូនប្រុសចូលបម្រើកងជួរទ័ព។ លោកយ័ញថន ឱ្យដឹង៖ “សព្វថ្ងៃកូនប្រុសខ្ញុំកំពុងបំពេញកាតព្វកិច្ចយោធានៅប៉ុស្ដិ៍ការពារព្រំដែនថូចូវ នៅឃុំកោះថូចូវ ក្រុងភូក្វឹក និងជិតគ្រប់ឆ្នាំហើយ ប្រហែលជាវិលមកផ្ទះទទួលអំណរបុណ្យចូលឆ្នាំវៀតណាមឆ្នាំ ២០២២ ជាមួយគ្រួសារ”។
ជាពលរដ្ឋម្នាក់ឋិតក្នុងវ័យចូលបម្រើកងជួរទ័ព ប្អូនហ្វិញតឹងខាង កើតឆ្នាំ២០០២ នៅភូមិអាងខឿង ចែករំលែក៖ “បំណងប្រាថ្នារបស់ប្អូន គឺចូលបម្រើកងជួរទ័ពអនុវត្តកាតព្វកិច្ច ពលរដ្ឋនិងខិតខំអនុវត្តល្អភារកិច្ច ដើម្បីបម្រើការយូរអង្វែងក្នុងកងកម្លាំងប្រដាប់អាវុធ”៕
ឡេស៊ាង - ថាច់ធី