03/01/2022 - 08:13

អនុវត្ត​ល្អ​ការ​ងារ​រក្សា​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​

ចាប់​ពីឆ្នាំ​ ២០១៦ រហូត​មក​ទល់​ពេល​នេះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែង​សម្រេច​កិត្តិ​នាម​ “អង្គ​ភាព​ប្តេជ្ញា​ឈ្នះ​” អា​ស្រ័យ​អនុវត្ត​ល្អ​នូវ​ភារកិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិ​បតេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ និង​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​។​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ជូន​អង្ករ​ដល់​មនុស្ស​ចាស់​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ (រូប​ថត​កាល​ជំងឺ​COVID-១៩ មិន​ទាន់​រាត​ត្បាត​)។​

តាមប្រ​សាសន៍​វរសេនី​យ៍ទោ ត្រឿង​មិញ​ហុង​ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ដើម្បី​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ថ្នាក់​ដឹក​នាំ​ មេបញ្ជា​ការ​អង្គ​ភាព​ តែង​ផ្ដោត​ការ​ចង្អុល​ការ​និង​គ្រប់​គ្រង​កម្មា​ភិបាល​ យុទ្ធ​ជន​ រក្សា​វិន័យ​ គោរព​វិន័យ​ម៉ឺង​ម៉ាត់ ធានា​សុវត្ថិ​ភាព​ក្នុង​ការ​ហ្វឹក​ហ្វឺន​ ផលិត​កម្ម​ និង​អនុវត្ត​ល្អ​ របៀប​រៀប​រយ​ អា​កប្ប​កិរិយា​ការ​ងារ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​។​ ខ្លឹម​សារ​ និង​ភាគ​កម្រិត​នៃ​ចលនា​បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​ដោយ​ច្បាម​ភារកិច្ច​នយោ​បាយ​ និង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ស្អិត​ល្មួត​ ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ចលនា​ប្រ​ឡង​ប្រ​ណាំង​មុខ​ជំនាញ​ និង​របស់​ភូមិ​ភាគ​។​ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ សមូហ​ភាព​ បុគ្គ​ល បាន​ចុះ​ឈ្មោះ​ខ្លឹម​សារ​អនុវត្ត​ រៀង​រាល់​ខែដក​ពិសោធន៍​ការ​ងារ​ដែល​ធ្វើ​បាន​ និង​ធ្វើ​មិន​ទាន់​បាន​ ដើម្បី​ជម្នះ​កែលម្អ​ឱ្យ​បាន​ទាន់​ពេល​។​ ជាមួយ​នឹង​ផែន​ការ​ជាក់​ស្តែង​ ឆ្នាំ​ ២០២១ អង្គ​ភាព​បាន​សម្រេច​ខ្លឹម​សារ​និង​ភាគ​កម្រិត​ប្រ​ឡង​ ប្រ​ណាំង​ ១០០%។​ ជាក់​ស្តែង​ អង្គ​ភាព​បាន​ធ្វើ​សេនា​ធិការ​ជូន​ភូមិ​ភាគ​រៀប​ចំ​ជោគ​ជ័យ​ទីតាំង​គំ​រូ​អំ​ពី​ ”ទិវា​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​” ចុះ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ចំ​នួន​ ១១៥ ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ គិត​ជាទឹក​ប្រាក់​សរុប​ជាង​ ៣៧ លាន​ដុង​ ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​ ៤០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ (ក្នុង​មួយ​ចំ​ណែក​តម្លៃ​ ១ លាន​ដុង​)  ប្រ​គល់​ជូន​ផ្ទះ​”មហា​សាម​គ្គី​”ចំ​នួន ​៨ ខ្នង​ ទង់​ជាតិ​ចំ​នួន​ ៤៦០ ឆាយា​លក្ខណ៍​អ៊ំ​ហូ ១២០ ផ្ទាំង​ និង​អា​វពោង​ចំ​នួន​ ៦០ ដើម្បី​នេសាទ​ករនឹង​នរចិត្ត​ច្បាម​សមុទ្រ​។​ ទន្ទឹម​នឹង​នោះ​ អនុ​វត្ត​កម្ម​វិធី​ “និទាឃរដូវ​ការ​ពារ​ព្រំ​ដែន​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ប្រ​ជា​ជន​តំ​បន់​សមុទ្រ​” ជូន​អំ​ណោយ​ ៤៤ ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ មនុស្ស​ចាស់​មាន​ស្ថាន​ភាព​លំ​បាក​ ជូន​អង្ករ​ជាង​ ១៤ តោន​ និង​របស់​របរប្រើ​ប្រាស់​ចាំ​បាច់​ជូន​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩ជាដើម​។​

វរសេនី​យ៍ឯក​ ឡេវ៉ាន់​អាញ់ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ មោះ​មុត​ជម្នះ​ភាព​ទន់ខ្សោយ​របស់​អង្គ​ភាព​និង​ផ្តុំ​កម្លាំង​ ពង្រីក​នូវ​កិច្ច​ការ​ងារ​ដែល​សម្រេច​បាន​ ម្ល៉ោះ​ហើយ​អង្គ​ភាព​តែង​សម្រេច​បាន​លទ្ធ​ផល​ជាវិជ្ជ​មាន​។​ មក​ទល់​ពេល​នេះ​ អង្គ​ភាព​ទទួល​បាន​ប័ណ្ណ​សរ​សើរ​ជាច្រើន​របស់​ក្រសួង​ការ​ពារ​ប្រ​ទេស​ មេបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​។​ ជាពិសេស​ អង្គ​ភាព​តែង​ជាគំ​រូ​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​”៕​

                                     យ្វីអាញ-វិមាន​

ចែករំលែកអត្ថបទ