មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/01/2022 - 08:13

អ្នក​គ្រូ​អស់​ពីចិត្ត​នឹង​ចលនា​សម្ព័ន្ធ​យុវ​ជន​

អ្នក​គ្រូ​លីធីអ៊ុក​ក្វៀង​ គ្រូ​បង្រៀន​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​នៅ​សុក​ត្រាំង​ មិន​ត្រឹម​តែង​ពូកែ​ខាង​វិជ្ជា​ជីវៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សកម្ម​ភាព​ក្នុង​ចលនា​សម្ព័ន្ធ​យុវ​ជន​យ៉ាង​ស្វា​ហាប់​ទៀត​ផង​។​

អ្នក​គ្រូ​លីធីអ៊ុកក្វៀង​។​

ឆ្នាំ​  ២០១១ ក្រោយ​ពីបញ្ចប់​ការ​សិក្សា​សម្រេច​និទ្ទេស​ពូកែ​ផ្នែក​គរុ​កោស​ល្យ​ភូមិ​វិទ្យា​ អ្នក​គ្រូ​លីធី​អ៊ុក​ក្វៀង​ មក​បង្រៀន​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូរហូត​មក​ដល់​សព្វ​ថ្ងៃ​។​ អ្នក​គ្រូ​ក្វៀង​ ឱ្យ​ដឹង​៖ “សិក្ខា​កាម​ជាព្រះ​សង្ឃ​ ម្ល៉ោះ​ហើយ​កាល​ដែល​ទើប​ចូល​ថ្នាក់​បង្រៀន​ដំបូង​ ខ្ញុំ​នៅ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រា​ស្រ័យ​ទំ​នាក់​ទំ​នង​ បន្ទាប់​មក​ទើប​ថ្នឹក​បន្តិច​ម្តង​ៗ​ ។​ ភាគ​ច្រើន​សិក្ខា​កាម​ជាព្រះ​សង្ឃ​ គោរព​ឱ្យ​តម្លៃ​គ្រូ​បង្រៀន​ ព្យា​យាម​ រៀន​សូត្រ​និង​អនុវត្ត​ល្អ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ ម្ល៉ោះ​ហើយ​ម៉ោង​រៀន​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​”។​

ជាអ្នក​បង្រៀន​ពូកែ​ និង​ខ្នះ​ខ្នែង​ចូល​រួម​សកម្ម​ភាព​ចលនា​សម្ព័ន្ធ​យុវជន​ ម្ល៉ោះ​ហើយ​ ឆ្នាំ​ ២០១៧ អ្នក​គ្រូ​ក្វៀង​ ត្រូវ​បាន​តែង​តាំង​ជាអនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សាលា​ និង​ឆ្នាំ​ ២០១៨ ធ្វើ​ជា​លេខា​សម្ព័ន្ធ​យុវជន​សាលា​មក​ទល់​សព្វ​ថ្ងៃ​។​ ដើម្បី​ទាក់​ទាញ​សមាជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​ អ្នក​គ្រូ​តែង​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​សកម្ម​ភាព​ឱ្យ​បាន​សម​ស្រប​ជាមួយ​នឹង​សិក្ខា​កាម​។​ អ្នក​គ្រូ​ក្វៀង​ ឱ្យ​ដឹង​៖ “ដោយ​សារ​ការ​ចលនា​សិល្បៈ​កីឡា​មិន​អាច​នឹង​អនុវត្ត​បាន​ ម្ល៉ោះ​ហើយ​ ខ្ញុំ​ជំនួស​ដោយ​ពិធី​ប្រ​ឡង​ និង​ធ្វើ​សិក្ខា​សាលា​ឱ្យ​បាន​សម​ស្រប​ ដូច​៖ ប្រ​ឡង​និទាន​អំ​ពី​អ៊ំ​; ប្រ​ឡង​សរ​សេរ​បទ​ចំ​ណាប់​អា​រម្មណ៍​អំ​ពី​លោក​គ្រូ​អ្នក​គ្រូ​ ឬ​សាលា​រៀន​; ប្រ​ឡង​យុវ​ជន​បដិសេធន៍ ចំ​ពោះ​គ្រឿង​ញៀន​; សិក្ខា​សាលា​ “វិធាន​ការ​ត្រៀម​ប្រ​ឡង​បញ្ចប់​ការ​សិក្សា​ម្រេច​ប្រ​សិទ្ធភាព​ និង​តម្រង់​ទិស​អា​ជីព​”។​ល។​ ដោយ​ប្រើ​ប្រាស់​ ២ ភាសា​វៀត​-ខ្មែរ​។​ ផ្តើម​ពីនោះ​ ទាក់​ទាញ​បាន​សមាជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​កាន់​តែច្រើន​”។​

 អ្នក​គ្រូ​លីធីអ៊ុក​ក្វៀង​ ទទួល​បណ្ណ​សរ​សើរ​អំ​ពី​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ |
 សីលធម៌ ឥរិយាបថហូជីមិញ។

សម​ណសិស្ស​ថ្នាក់​ទី ១២ លីថាញ​អាង​ ពិត​ឱ្យ​ដឹង​៖ “រាល់​សកម្ម​ភាព​សម្ព័ន្ធ​យុវជន​ សាលា​រៀប​ចំ​បាន​ល្អ​ប្រ​សើរ​ណាស់​ មាន​ប្រ​យោជន៍​ជួយ​សិក្ខា​កាម​មា​នចំ​ណេះ​ដឹង​បន្ថែម​ក្នុង​ការ​រៀន​សូត្រ​ ក៏​ដូច​ជា​ជីវ​ភាព​សង្គម​នា​បច្ចុប្បន្ន​; ហាត់​សិក្ខា​កាម​ពី​របៀប​សរ​សេរ​ ហ៊ាន​ឡើង​ថ្លែង​ពីចំ​ណាប់​អា​រម្មណ៍​របស់​ខ្លួន​អំ​ពី​អ៊ំ​ អំ​ពី​លោក​គ្រូ​អ្នក​គ្រូ​ អំ​ពី​សាលា​រៀន​ ឬ​មិត្ត​ភក្តិ​។​ល។​ ក្នុង​ជំនុំ​។​ ពិសេស​គឺ​សិក្ខា​សាលា​ អំ​ពី​“វិធាន​ការ​ត្រៀម​ប្រ​ឡង​បញ្ចប់​ការ​សិក្សា​មាន​ប្រ​សិទ្ធ​ភាព​និង​តម្រង់​ទិស​អា​ជីព​” មាន​ប្រ​យោជន៍​សម្រាប់​សិក្ខា​កាម​ដើម្បី​បាន​ជាគំ​និត​ជ្រើស​រើស​មុខ​វិជ្ជា​ទៅ​អនា​គត​”។​

ជាគ្រូ​បង្រៀន​ពូកែ​ផង​ ជាកម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​គំ​រូ​និង​អស់​ពីចិត្ត​ផង​ ដូច្នេះ​អ្នក​គ្រូ​ក្វៀង​ បាន​ដឹក​នាំ​ចលនា​សម្ព័ន្ធ​យុវ​ជន​កាន់​តែជឿន​លឿន​។​ សម្ព័ន្ធ​យុវជន​សាលា​ ៣ ឆ្នាំ​បន្ត​បន្ទាប់​ បាន​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថាប័ន​ និង​អា​ជីវ​កម្ម​ទទួល​ស្គាល់​ជាអង្គ​ភាព​គំ​រូ​ឆ្នើម​។​ ដោយ​ឡែក​អ្នក​គ្រូ​ក្វៀង​ ទទួល​បណ្ណ​សរ​សើរ​ជា​ច្រើន​របស់​សម្ព័ន្ធ​យុវ​ជន​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ និង​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថាប័ន​និង​អា​ជីវ​កម្ម​ខេត្ត​៕​

                                   លីធាន​-លីសៀ

ចែករំលែកអត្ថបទ