(Chinhphu.vn) - ក្រសួងសុខាភិបាល ទើបចេញសារាចរលេខ ២៧/២០២១/TT-BYT កំណត់ចេញវេជ្ជបញ្ជាដោយរូបភាពអេឡិកត្រូនិក។
រូបថតជាឧទាហរណ៍។
តាមសារាចរកំណត់គ្រប់មូលដ្ឋានពិនិត្យ ព្យាបាលជំងឺ ត្រូវអនុវត្តការចេញវេជ្ជបញ្ជាដោយរូបភាពអេឡិកត្រូនិក តាមដំណើរការ ដូចខាងក្រោម៖ ចំពោះមន្ទីរពេទ្យចាប់ពីចំណាត់ថ្នាក់ទី ៣ ឡើង ត្រូវអនុវត្តសម្រេចមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២; ចំពោះមូលដ្ឋានពិនិត្យ ព្យាបាលជំងឺឯទៀត ត្រូវអនុវត្តសម្រេចមុនថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។
សារាចរបានចែងច្បាស់វេជ្ជបញ្ជាអេឡិកត្រូនិកបានបង្កើតមើលឃើញ ចុះស៊ីញ៉េឌីជីថល ចែករំលែកនិងរក្សាទុកដោយរូបភាពអេឡិកត្រូនិក ឆ្លើយតបទៅនឹងសេចក្ដីកំណត់ មានតម្លៃផ្លូវច្បាប់ដូចវេជ្ជបញ្ជាក្រដាសដែរ។
នាយកដ្ឋានគ្រប់គ្រងការពិនិត្យ ព្យាបាលជំងឺម្ចាស់ការសហការជាមួយនឹងនាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាននិងអង្គភាពពាក់ព័ន្ធកសាង លក្ខន្តិកៈគ្រប់គ្រងប្រព័ន្ធព័ត៌មានជាតិ ស្ដីពីការគ្រប់គ្រងការចេញវេជ្ជបញ្ជា និងលក់ឱសថ តាមវេជ្ជបញ្ជា (ប្រព័ន្ធវេជ្ជបញ្ជាជាតិ); បែងសិទ្ធិគ្រប់គ្រងដល់អង្គភាពពាក់ព័ន្ធនិងភូមិភាគនានា។
ព្រមជាមួយនោះ គ្រប់គ្រងដំណើរការ ប្រព័ន្ធវេជ្ជបញ្ជាជាតិ; ផ្ដល់ជូនលេខកូដកំណត់ឈ្មោះមូលដ្ឋានពិនិត្យ ព្យាបាលជំងឺ និងលេខកូដអ្នកប្រកបរបរដល់មុខសញ្ញា ក្រោមការគ្រប់គ្រងឆ្លងតាមរយៈប្រព័ន្ធវេជ្ជបញ្ជាជាតិ។
នាយកដ្ឋានគ្រប់គ្រងឱសថ មានភារកិច្ច ធានាការតភ្ជាប់រវាងប្រព័ន្ធទិន្នន័យឱសថជាតិនិងប្រព័ន្ធវេជ្ជបញ្ជាជាតិ; ចង្អុលការ ណែនាំដល់មូលដ្ឋានលក់រាយឱសថនិងអ្នកប្រកបរបរលក់ឱសថផ្សព្វផ្សាយអនុវត្ត។
មន្ទីរសុខាភិបាលខេត្ត ក្រុងចំណុះមជ្ឈិម និងស្ថាប័នគ្រប់គ្រងសុខាភិបាលនៃក្រសួង ផ្នែក មានភារកិច្ចផ្ដល់លេខកូដកំណត់ឈ្មោះមូលដ្ឋានពិនិត្យ ព្យាបាលជំងឺនិងលេខកូដ អ្នកប្រកបរបរដល់មុខសញ្ញាក្រោមការគ្រប់គ្រង ឆ្លងតាមរយៈប្រព័ន្ធវេជ្ជបញ្ជាជាតិ។
សារាចរនេះមានសុពលភាពចាប់ពីថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ ២០២២៕
ប្រែសម្រួល៖ ថាច់ធី