វិថីភ្លើងពណ៌សិល្បៈក្រុងកឹងធើ “អំណរបក្សរុងរឿង-អំណរនិទាឃរដូវញ៉ឹមយឹង ២០២២” ត្រូវបានអុជបំភ្លឺជាផ្លូវការ។ ក្រោមប្រធានបទ “កឹងធើជំហររឹងមាំក្នុងភាពជឿជាក់” សំណង់នេះញុាំងឱ្យក្រុងកាន់តែមានភាពស្រស់ស្អាត ទំនើបនិងបង្កបរិយាកាសសប្បាយរីករាយ ប្រកបដោយសុទិដ្ឋិនិយម ខណៈពេលឈានចូលឆ្នាំសាកល ២០២២។
ខ្លោងទ្វារវិថីភ្លើងពណ៌។
ក្រោមប្រធានបទ “កឹងធើជំហររឹងមាំ ក្នុងភាពជឿជាក់” វិថីភ្លើងពណ៌មានប្រវែង សរុបប្រមាណ ៩០០ ម៉ែត្រ ចាប់ពីផ្លូវប្រសព្វ ៣០ មេសា-ក្វាងទ្រុង រហូតដល់ទល់មុខទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។ វិថីភ្លើងពណ៌ក្រៅពី ៤ កំណាត់ផ្លូវសំខាន់ៗ នៅមានចំណុច ៣ សំខាន់ផ្សេងទៀត គឺខ្លោងទ្វារនៅផ្លូវបែកជាបីក្វាងទ្រុង រង្វង់មូលនៅមុខសួនច្បារលឺវហឺវភឿក និងរង្វង់មូលនៅមុខទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនក្រុង។ វិថីភ្លើងពណ៌ឆ្នាំនេះ មានរូបភាពជាច្រើនដែលដិតដាមដោយលក្ខណពិសេសនៃព្រែកទន្លេកឹងធើ ដោយមានការរចនាចម្រុះពណ៌ ជាសារមួយដ៏មានអត្ថន័យយ៉ាងជ្រាវជ្រៅក្នុងឆ្នាំថ្មីនេះ។ លោកត្រឿងកុងក្វឹកវៀត នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ក្រុងកឹងធើ ឱ្យដឹង៖ វិថីភ្លើងពណ៌ឆ្នាំនេះ អនុវត្តនូវបច្ចេកវិជ្ជាពន្លឺថ្មីៗជាច្រើន ញុាំងឱ្យវិថីភ្លើងពណ៌ទំនើបនិងមានភាពទាក់ទាញ។ តាមការគ្រោងទុក វិថីភ្លើងពណ៌នឹងដំណើរការរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ អំឡុងពេលដំណើរការត្រូវបានធានាសុវត្ថិភាព សោភណភាព។
វិថីភ្លើងពណ៌សិល្បៈកឹងធើបញ្ចេញពន្លឺ ញុាំងឱ្យក្រុងមានភាពសប្បាយរីករាយ បង្កបរិយាកាសថ្មីជូនប្រជាជនអំណរចូលឆ្នាំសាកល ២០២២ និងបុណ្យចូលឆ្នាំថ្មីញ៉ឹមយឹងក្នុងពេលខាងមុខ៕
យ្វីខូយ-វិមាន