កម្មវិធីឃុំមួយ ផលិតផលមួយ (OCOP) ក្រុងកឹងធើ ទើបបានរៀបចំវាយតម្លៃចំណាត់ថ្នាក់ផលិតផល OCOP ចំនួន ១៤ មុខរបស់ខណ្ឌថូកណូក និងខណ្ឌកៃរុាំងផងដែរ។ លទ្ធផលមានផលិតផលចំនួន ១២ មុខត្រូវបានរៀបចំណាត់ថ្នាក់ជាផលិតផល OCOP លំដាប់ផ្កាយ ៤ និងផលិតផល ២ មុខទៀត លំដាប់ផ្កាយ ៣ ។
ក្រុមហ៊ុនមិញឌឹកថាញ់ (ខណ្ឌថូកណូក) មានផលិតផល ៧ មុខ ត្រីងៀតហាលមួយក្តៅដែលមានយីហោ KOCANA ត្រូវបានរៀបចំណាត់ថ្នាក់ជាផលិតផល OCOP លំដាប់ផ្កាយ ៤ ។
តាមរយៈការវាយតម្លៃចំណាត់ថ្នាក់របស់ក្រុមប្រឹក្សា OCOP ក្រុងកឹងធើ មានផលិតផលចំនួន ១២ សម្រេចបទដ្ឋានលំដាប់ផ្កាយ ៤ រួមមាន៖ ប្រហិតត្រីស្លាត ប្រហិតត្រីស្លាតស្រស់ និងប្រហិតត្រីស្លាតហូតឆ្អឹងចេញរបស់លោកផាមត្រុងងៀ ក្រុមហ៊ុនភាគហ៊ុនចំណីអាហារ ផាមងៀ (សង្កាត់ភូធឺ ខណ្ឌកៃរុាំង)។
ផលិតផល ៩ មុខរបស់ខណ្ឌថូកណូកលំដាប់ផ្កាយ ៤ រួមមាន៖ អង្ករពណ៌ស្វាយរង់វ៉ាងរបស់អ្នកមីងវ៉ធីឌឹក ក្រុមហ៊ុនចំកាតយ្វីឌឹកហ៊ឹង (សង្កាត់ទ្រុងកៀង); ងៀតត្រីប្រាហាលមួយក្តៅ ងៀតត្រីផ្ទក់ហាលមួយក្តៅ ងៀតត្រីប្រាសម្ងួតបរិភោគភ្លាម ត្រីប្រាភីឡេសម្ងួត ត្រីផ្ទក់សម្ងួត ត្រីឡាបយ៉ាភីឡេសម្ងួត និងត្រីកន្ធរសម្ងួត ដែលជាកម្មសិទ្ធិរបស់លោកង្វៀងមិញភឿង ក្រុមហ៊ុនចំកាត់មិញឌឹកថាញ់ (សង្កាត់ថូកណូក) និងនំពុម្ពផាងតឹម ១ របស់លោកផាងមិញត្រៀក មូលដ្ឋានផលិតផាងតឹម ១ (សង្កាត់ទ្រុងកៀង)។ ផលិតផល ២ មុខទៀត ទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាយ ៣ នោះគឺ នំខែវ និងនំសណ្តែកខៀវរបស់មូលដ្ឋានផលិតផាងតឹម ១។
បណ្តាផលិតផលដែលទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាយ ៤ ត្រូវបានក្រុមប្រឹក្សា OCOP ក្រុងកឹងធើផ្តល់ពិន្ទុពី ៧០-៨៤ ពិន្ទុ។ ក្នុងនោះ មានផលិតផល ៣ មុខដែលច្នៃពីត្រីស្លាតរបស់ក្រុមហ៊ុនចំណីអាហារផាមងៀ ដោយទទួល ៨៤ ពិន្ទុ។ អ្វីដែលសំខាន់នោះគឺក្រុមហ៊ុនចំកាត់មិញឌឹកថាញ់ ដែលជាលើកដំបូងបានចូលរួមកម្មវិធី ដោយមានផលិតផលទាំងអស់ចំនួន ៧ មុខ ហើយសុទ្ធតែទទួលបានចំណាត់ថ្នាក់ជាផលិតផល OCOP លំដាប់ផ្កាយ ៤។
ឆ្នាំ ២០២១ ក្រុងកឹងធើបានរៀបចំកិច្ចប្រជុំចំនួន ២ លើកដើម្បីវាយតម្លៃ រៀបចំណាត់ថ្នាក់ផលិតផល OCOP ចំនួន ២២ មុខ លើសផែនការ ២ មុខ។ រហូតមកទល់ពេលនេះ មានផលិតផល OCOP សរុបទាំងអស់ ៤១ មុខ ក្នុងនោះ ភូមិភាគនាំមុខគេគឺខណ្ឌថូកណូក មានផលិតផល ២០ មុខ៕
យោង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម-លីសៀ