ច្បាប់វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ពិន័យបទល្មើសរដ្ឋបាល ឆ្នាំ ២០២០ ត្រូវបានរដ្ឋសភានីតិកាល ១៤ អនុម័តិក្នុងសម័យប្រជុំលើកទី ១០ និងមានសុពលភាពចាប់ពីថ្ងៃ ០១/០១/២០២២។ល។ កាសែតកឹងធើភាសាខ្មែរ សូមឧទ្ទេសនាមនូវខ្លឹមសារសំខាន់ៗមួយចំនួន។
នគរបាលចរាចរណ៍ខណ្ឌនិញកេវ ធ្វើកំណត់ហេតុពិន័យបទល្មើសរដ្ឋបាលចំពោះករណីល្មើសច្បាប់ចរាចរណ៍។
*បង្កើនរយៈពេលចេញសេចក្តីសម្រេចពិន័យបទល្មើសរដ្ឋបាល
តាមរយៈនោះ ចំពោះករណីធម្មតា រយៈពេលចេញសេចក្តីសម្រេចពិន័យគឺ ៧ ថ្ងៃធ្វើការ ចាប់ពីថ្ងៃធ្វើកំណត់ហេតុ; ចំពោះករណីត្រូវបញ្ជូនសំណុំឯកសារដល់អ្នកដែលមានសមត្ថកិច្ចពិន័យ រយៈពេលចេញសេចក្តីសម្រេចពិន័យគឺ ១០ ថ្ងៃធ្វើការ ចាប់ពីថ្ងៃធ្វើកំណត់ហេតុ បទល្មើសរដ្ឋបាល។ ចំពោះករណីដែលត្រូវបកស្រាយឬត្រូវកំណត់តម្លៃវត្ថុតាងមធ្យោបាយ ពិនិត្យអង្កេត ធ្វើកោសល្យវិច័យ ធ្វើព្យាសកម្ម ធ្វើតេស្ត ឬត្រូវពិនិត្យបញ្ជាក់ពីលក្ខណៈពាក់ព័ន្ធកំណត់រយៈពេលចេញសេចក្តីសម្រេចពិន័យខ្ពស់បំផុតគឺ ១ ខែ ចាប់ពីថ្ងៃធ្វើកំណត់ហេតុ។ ចំពោះករណីដែលត្រូវបកស្រាយឬកំណត់តម្លៃវត្ថុតាង។ល។ ដែលជាករណីពិសេសធ្ងន់ធ្ងរ មានលក្ខណៈស្មុគស្មាញ ត្រូវបង្កើនពេលដើម្បីពិនិត្យបញ្ជាក់និងប្រមូលភស្តុតាង កំណត់រយៈពេលចេញសេចក្តីសម្រេចពិន័យខ្ពស់បំផុតគឺ២ខែ ចាប់ពីថ្ងៃធ្វើកំណត់ហេតុ។
*បំពេញបន្ថែមករណីត្រូវឃាត់ខ្លួនបណ្តោះអាសន្នតាមនីតិវិធីរដ្ឋបាល
ការឃាត់ខ្លួនបណ្តោះអាសន្នតាមនីតិវិធីរដ្ឋបាល ត្រូវបានអនុវត្តចំពោះករណីដូចតទៅ៖ ត្រូវទប់ស្កាត់ បញ្ឈប់ជាបន្ទាន់បទល្មើសបង្កអុកឡុកសណ្តាប់ធ្នាប់សាធារណៈ បង្ករបួសស្នាមដល់អ្នកដទៃ; ត្រូវទប់ស្កាត់ បញ្ឈប់ជាបន្ទាន់បទល្មើសរត់ព័ន្ធ ដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់; ដើម្បីអនុវត្តសចក្តីសម្រេច បញ្ជូនទៅមណ្ឌលកែប្រែមូលដ្ឋានអប់រំចាប់បង្ខំ មូលដ្ឋានផ្តាច់ញៀនចាប់បង្ខំ; អ្នកប្រព្រឹត្តអំពើហិង្សាគ្រួសារបំពានសេចក្តីសម្រេចហាមប្រាមទំនាក់ទំនង តាមសេចក្តីកំណត់នៃច្បាប់ បង្ការ ទប់ស្កាត់អំពើហិង្សាគ្រួសារ; ដើម្បីកំណត់បញ្ជាក់ស្ថានភាពញៀនគ្រឿងញៀនចំពោះអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
រយៈពេលឃាត់ខ្លួនជាបណ្តោះអាសន្នតាមនីតិវិធីរដ្ឋបាល គឺមិនលើស ១២ ម៉ោង; ក្នុងករណីចាំបាច់ រយៈពេលឃាត់ខ្លួនបណ្តោះអាសន្នអាចអូសបន្លាយពេលវេលា ប៉ុន្តែមិនលើស ២៤ ម៉ោង ចាប់ពីពេលឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើស។ល។
* ការពន្យាអនុវត្តសេចក្តីសម្រេចបង់ប្រាក់ពិន័យ
ច្បាប់ពិន័យបទល្មើសរដ្ឋបាល ឆ្នាំ ២០២០ ក៏បានធ្វើវិសោធនកម្ម អង្គការត្រូវបានពន្យាបង់ប្រាក់ពិន័យដូចតទៅ៖ បុគ្គលមានជំងឺរុាំរ៉ៃ រងគ្រោះថ្នាក់ គឺត្រូវមានការបញ្ជាក់ពីមូលដ្ឋាន ពិនិត្យ ព្យាបាលជំងឺថ្នាក់ស្រុកឡើងទៅ។ អង្គការកំពុងជួបលំបាកខាងសេដ្ឋកិច្ចដោយសារគ្រោះធម្មជាតិ គ្រោះមហន្តរាយ អគ្គិភ័យ ជំងឺរាតត្បាត គឺត្រូវមានការបញ្ជាក់ពីគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ គណៈគ្រប់គ្រងមណ្ឌល ឧស្សាហកម្ម មណ្ឌលផលិតកែច្នៃ មណ្ឌលបច្ចេកវិទ្យាខ្ពស់ មណ្ឌលសេដ្ឋកិច្ច ស្ថាប័នរដ្ឋាករគ្រប់គ្រងផ្ទាល់ ឬក៏ស្ថាប័នថ្នាក់លើគ្រប់គ្រងផ្ទាល់៕
ហ្វាងអៀង(សរុប)-មុនី