ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/12/2021 - 10:11

អង្គ​ការ​ UNESCO ចុះ​ឈ្មោះ​សិល្បៈ​រាំស្វែ​ជន​ជាតិ​ថៃ​ ជាបេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​

នៅ​អង្គ​ប្រ​ជុំ​គណៈ​កម្មា​ធិការ​អន្តរ​រដ្ឋា​ភិបាល​សន្ធិ​សញ្ញា​ ២០០៣ ស្តីពី​ការ​ពារ​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​លើ​កទី ១៦ របស់​អង្គ​ការ​ UNESCO ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​ប៉ារីស​ រដ្ឋ​ធានី​សាធា​រណរដ្ឋ​បារាំង​ បេតិក​ភណ្ឌ​សិល្បៈ​រាំស្វែជន​ជាតិ​ថៃ​របស់​វៀត​ណាម​ ត្រូវ​បាន​អង្គ​ការ​ UNESCO ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​។​ នេះ​ជាសំ​ណុំ​បែប​បទ​មួយ​ក្នុង​ចំ​ណោម​សំ​ណុំ​បែប​បទ​ទាំង​ ៤៨ ត្រូវ​បាន​ពិនិត្យ​ជ្រើស​រើស​ក្នុង​សម័យ​ប្រ​ជុំ​នេះ​ គឺ​ជាបេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​លើក​ទី ១៤ របស់​វៀត​ណាម​ ត្រូវ​បាន​អង្គ​ការ​ UNESCO ចុះ​ឈ្មោះ​។​

 ​ រាំស្វែប្រ​ពៃណី​របស់​ជន​ជាតិ​ថៃ​។​ រូប​៖ ត្រុង​ដាក - ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​

សិល្បៈ​រាំស្វែរបស់​ជន​ជាតិ​ថៃ​ គឺ​ជា​សកម្ម​ភាព​វប្ប​ធម៌​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ ជា​និមិត្ត​រូប​ដល់​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ថៃ​ នៅ​ប្រ​ទេស​យើង​។​ ដោយ​កំ​ណត់​ច្បាស់​នូវ​តម្លៃ​វប្ប​ធម៌​និង​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​នៃ​សិល្បៈ​រាំស្វែ​ជន​ជាតិ​ថៃ​ ឆ្នាំ​ ២០១៦ ក្រសួង​វប្ប​ធម៌​កីឡា​ និង​ទេស​ចរណ៍ បាន​ដាក់​ចេញ​សារាចរលេខ​ ២៧១៥/BVHTTDL-DSVH ប្រ​គល់​ឱ្យ​ខេត្ត​អៀង​បាយ​ ដឹក​នាំ​សហការ​ជា​មួយ​ផ្នែក​មុខ​ងារ​ និង​ខេត្ត​នានា​ដូច​៖ សើុង​ឡា ឡាយ​ចូវ​ ដៀង​បៀង​ កសាង​សំ​ណុំ​បែប​បទ​ថ្នាក់​ជាតិ​ពីសិល្បៈ​រាំស្វែ​ជន​ជាតិ​ថៃ​ ស្នើ​អង្គ​ការ​ UNESCO ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​។​

ចាប់​ពីឆ្នាំ​ ២០១៦ - ២០២០ ខេត្ត​អៀង​បាយ​ បាន​ម្ចាស់​ការ​សហការ​ជា​មួយ​វិទ្យា​ស្ថាន​វប្ប​ធម៌​សិល្បៈ​ជាតិ​វៀត​ណាម​និង​ខេត្ត​នានា​ដូច​ សើុង​ឡា ឡាយ​ចូវ​ ដៀង​បៀង​ ធ្វើ​ការ​ពិនិត្យ​ ពិច័យ​ កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​សំ​ណុំ​បែប​បទ​សិល្បៈ​រាំស្វែ​ជន​ជាតិ​ថៃ​។​ ខែតុលា​ ឆ្នាំ​ ២០១៩ ខេត្ត​បាន​សហការ​រៀប​ចំ​ជោគ​ជ័យ​ សិក្ខា​សាលា​ជាតិ​ ស្តីពី​សិល្បៈ​រាំស្វែ​ជន​ជាតិ​ថៃ​នៅ​ខេត្ត​អៀង​បាយ​។​  ខែមីនា​ ឆ្នាំ​ ២០២០ សំ​ណុំ​បែប​បទ​សិល្បៈ​រាំស្វែ​ជន​ជាតិ​ថៃ​ ស្នើ​ទៅ​អង្គ​ការ​ UNESCO សម្រេច​ជា​ស្ថាពរ​ ដាក់​ជូន​អង្គ​ការ​ UNESCO ហើយ​ត្រូវ​បាន​ចុះ​ឈ្មោះ​ដោយ​ក្តី​សង្ឃឹម​លើក​ទី ១៦ របស់​គណៈ​កម្មា​ធិការ​អន្តរ​រដ្ឋា​ភិបាល​សន្ធិ​សញ្ញា​ ២០០៣ របស់​អង្គ​ការ​ UNESCO ពិនិត្យ​សំ​ណុំ​បែប​បទ​៕​

               យោង​៖ កាសែត​ជន​ជាតិ​ -លីសៀ

ចែករំលែកអត្ថបទ