ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/12/2021 - 08:30

កិច្ច​ពិភាក្សា​ លើកសំ​ណើ​ ដំណោះ​ស្រាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ក្នុង​ដំណាក់​កាល​ថ្មី​

(កឹង​ធើ) - សប្តាហ៍​កន្លង​ គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ សហការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ សា​កល​វិទ្យា​ល័យ​ជាតិ​ក្រុង​ហូជី​មិញ​ រៀប​ចំ​សិក្ខា​សាលា​ស្ដី​ពីការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដល់​ឆ្នាំ​ ២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ ដោយ​រូប​ភាព​ផ្ទាល់​និង​អន​ឡាញ​។​

តំ​ណាង​ចូល​រួម​សិក្ខា​សាលា​នៅ​ទីតាំង​តភ្ជាប់​ក្រុង​កឹង​ធើ។​

ថ្លែង​ក្នុង​អង្គ​សិក្ខា​សាលា​ សម​មិត្ត​ ត្រឹង​ត្វឹង​អាញ់ សមាជិក​ការិ​យា​ល័យ​នយោ​បាយ​ ប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ គូសបញ្ជាក់​៖ តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ មាន​តួនាទី​ ទីតាំង​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ​ ចំ​ពោះ​ឧត្តម​ភាព​ អំ​ពី​ជល​ផល​ ផ្លែ​ឈើ​ ស្រូវ​អង្ករ​ រៀង​រាល់​ឆ្នាំ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​នាំ​ចេញ​របស់​វៀត​ណាម​។​ ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​លេខ​ ២១-NQ/TW ចុះ​ថ្ងៃ​ទី ២០ ខែ​មក​រា​ ឆ្នាំ​ ២០០៣ របស់​ការិ​យាល័យ​នយោ​បាយ​ នីតិ​កាល​ទី IX ស្តីពី​ទិស​ដៅ​ ភារកិច្ច​ ដំណោះ​ស្រាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ធានា​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដំណាក់​កាល​ ២០០១-២០១០ (សេចក្តី​សម្រេច​លេខ​ ២១) និង​សេច​ក្តី​សនិ្នដ្ឋាន​លេខ​ ២៨-KL/TW ចុះ​ថ្ងៃ​ទី ១៤ ខែសីហា​ ឆ្នាំ​ ២០១២ របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​ទិស​ដៅ​ ភារកិច្ច​ ដំណោះ​ស្រាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ធានា​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដំណាក់​កាល​ ២០១១-២០២០ (សេចក្តី​សនិ្នដ្ឋាន​លេខ​ ២៨) តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​ភាព​វិវឌ្ឍន៍​ជាវិជ្ជ​មាន​ សម្រេច​បាន​សមិទ្ធ​ផល​ជាច្រើន​លើ​វិស័យ​សេដ្ឋ​កិច្ច​-សង្គម​ រក្សា​លំ​នឹង​នយោ​បាយ​ និង​ធានា​ការ​ការ​ពារ​ប្រ​ទេស​សន្តិសុខ។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ មាន​ជំហាន​អភិវឌ្ឍ​ជាវិជ្ជ​មាន​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ធានា​ការ​ការ​ពារប្រ​ទេស​ សន្តិ​សុខ​ក្នុង​ទូទាំង​តំ​បន់​។​ តំ​បន់​ក៏​អំ​ណះអំ​ណាង​តួនាទី​ជា​មជ្ឈ​មណ្ឌល​ផលិត​កម្ម​ នីហរ័ណ​ស្រូវ​ អង្ករ​ ជលផល​ ផល​សមុទ្រ​ និង​ឈើ​ហូប​ផ្លែ​ឈាន​មុខ​គេ​ក្នុង​ទូទាំង​ប្រ​ទេស​។​ ទិស​ដៅ​ភារ​កិច្ច​សំ​ខាន់​ៗ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ បាន​ដាក់​ចេញ​ក្នុង​សេច​ក្តី​សម្រេច​លេខ​ ២១ និង​សេចក្តី​សនិ្នដ្ឋាន​លេខ​ ២៨ ជា​មូល​ដ្ឋាន​បាន​សម្រេច​ជា​ស្ថាពរ​។​

ក្នុង​អង្គ​សិក្ខា​សាលា​តំ​ណាង​ទាំង​ឡាយ​ បាន​ផ្ដោត​ទៅ​លើ​ការ​ពិភាក្សា​ពីប្រ​ភព​កម្លាំង​ សក្តានុ​ពល​ដែល​មិន​ទាន់​ទាញ​យក​ផល ឬ​ទាញ​យក​ផលមិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ សមត្ថ​ភាព​ស្រូប​យក​និង​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​កម្លាំង​របស់​តំ​បន់​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​វិភាគ​ ភាព​ស៊ី​សង្វាក់​គ្នា​ក្នុង​ការ​កសាង​ និង​ប្រ​កាស​ឱ្យ​ប្រើ​នូវ​យន្ត​ការ​គោល​នយោ​បាយ​ ដើម្បី​កៀរ​គរ​នូវ​ប្រ​ភព​កម្លាំង​ពីខាង​ក្រៅ​ និង​បើក​ទូលាយ​ប្រ​ភព​កម្លាំង​នៅ​នឹង​កន្លែង​ ដើម្បី​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​; ធ្វើ​ឱ្យ​ច្បាស់​នូវ​ចំ​ណុច​ “រាំង​ស្ទះ​” អំ​ពី​យន្ត​ការ​គោល​នយោ​បាយ​ និង​កិច្ច​សហកា​ររបស់​ក្រសួង​ ផ្នែក​ និង​ភូមិ​ភាគ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។​ល។​ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ ដាក់​សំ​ណើ​នូវ​ទស្សនៈ​ដែល​គប្បី​បាន​កែលម្អ​ យន្ត​ការ​គោល​នយោ​បាយ​ត្រូវ​ផ្លាស់​ប្តូរ​; បង្កើន​ការ​ចង​សម្ព័ន្ធ​ សហការ​រវាង​ភូមិ​ភាគ​ ផ្នែក​ ក្នុង​ការ​អភិវឌ្ឍ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​កម្លាំង​របស់​តំ​បន់​។​ល។​  តំ​ណាង​ទាំង​ឡាយ​ បាន​ឯក​ភាព​ខ្ពស់​ ស្នើ​គណៈ​ចង្អុល​ការ​លើក​សំ​ណើ​ជូន​ការិ​យាល័យ​នយោ​បាយ​ ប្រ​កាស​ឱ្យ​ប្រើ​នូវ​សេច​ក្តី​សម្រេច​ថ្មី​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ រហូត​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ ៕​

ត.ត្រិញ-វិមាន​

 ​ 

ចែករំលែកអត្ថបទ