ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/12/2021 - 08:37

សម័យ​ប្រ​ជុំ​លើក​ទី ៤ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ

ពិចារ​ណា និង​សម្រេច​លើ​បញ្ហា​សំ​ខាន់​ៗ​ជាច្រើន​របស់​ក្រុង​

កាល​ពី​សប្តាហ៍​មុន​ ក្រុង​កឹង​ធើ​បាន​បើក​កិច្ច​ប្រ​ជុំ​លើកទី ៤ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​នីតិ​កាល​ទី X អា​ណត្តិ​កាល​ ២០២១-២០២៦។​

 ​ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​អនុ​ម័ត​ប​ណ្តាសេច​ក្តី​សម្រេច​ក្នុង​កិច្ច​ប្រ​ជុំ​។​
រូប​ថត​៖ អា​ញ់យ៉ុង។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ បាន​ពិចារ​ណា និង​សម្រេច​លើ​បញ្ហា​សំ​ខាន់​ៗ​ជាច្រើន​របស់​ក្រុង​។​ តាម​នោះ​ ក្រៅ​ពីបញ្ហា​ក្តៅ​គគុក​ដែល​បាន​លើក​ឡើង​ និង​ដំណោះ​ស្រាយ​សម​ស្រប​ក្នុង​ផ្នែក​ “សំ​ណួរ​និង​ឆ្លើយ​នូវ​សំ​ណួរ​” តំ​ណាង​ទាំង​ឡាយ​ក៏​បាន​អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​ចំ​នួន​ ២៤ នៃ​សម័យ​ប្រ​ជុំ​។​ មាន​ដូច​៖ សេចក្តី​សម្រេច​ស្តីពី​លទ្ធ​ផល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ ឆ្នាំ​ ២០២១ និង​ទិស​ដៅ​ភារ​កិច្ច​ ដំណោះ​ស្រាយ​ ឆ្នាំ​ ២០២២។​ សេចក្តី​សម្រេច​ស្តីពី​ការ​ចាត់​តាំង​លម្អិត​ និង​បំ​ពេញ​បន្ថែម​ផែន​ការ​វិនិ​យោគ​លើ​វិស័យ​សា​ធារណ៍ រយៈ​ពេល​មធ្យម​ ដំណាក់​កាល​ ២០២១-២០២៥; សេចក្តី​សម្រេច​ស្តីពី​ការ​អភិវឌ្ឍ​យុវ​ជន​នៅ​ក្រុង​កឹង​ធើ ដំណាក់​កាល​ ២០២១-២០៣០…។​

ថ្លែង​មតិ​បិទ​សម័យ​ប្រ​ជុំ​ សម​មិត្ត​ ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​បាន​ស្នើ​៖ ដើម្បី​អនុវត្ត​ឱ្យ​បាន​ល្អ​ប្រ​សើរ​នូវ​ភាគ​កម្រិត​ ភារកិច្ច​ស្រប​តាម​សេច​ក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​ ២០២២ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ក្នុង​ទូទាំង​ក្រុង​ ត្រូវ​ផ្តុំ​កម្លាំង​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​លេខ​ ១២៨ របស់​រដ្ឋា​ភិបាល​ “បទ​ប្បញ្ញត្តិ​បណ្តោះ​អា​សន្ន​ស្តីពី​ការ​សម្រប​ខ្លួន​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ឈ្លាសវៃ និង​គ្រប់​គ្រង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជំងឺ​ COVID-១៩”។​ បញ្ជ្រាប​ និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេចក្តី​សន្និ​ដ្ឋាន​ សេច​ក្តី​សម្រេច​ស្តីពី​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ - សង្គម​ឆ្នាំ​ ២០២២; សេច​ក្តី​សម្រេច​លេខ​ ៥៩ របស់​ការិ​យា​ល័យ​នយោ​បាយ​ ស្តីពី​ការ​កសាង​ និង​អភិវឌ្ឍន៍​ក្រុង​កឹង​ធើដល់​ឆ្នាំ​ ២០៣០ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥; សេច​ក្តី​សម្រេច​មហា​សន្និ​បាត​បក្ស គ្រប់​លំ​ដាប់​ថ្នាក់​។​ មាន​ដំណោះ​ស្រាយ​ដើម្បី​ទាក់​ទាញ​ការ​វិនិ​យោគ​ទុន​បណ្តា​ប្រ​ភព​ទុន​ក្រៅ​ ពីថវិកា​រដ្ឋ​; បង្កើត​បរិយា​កាស​វិនិ​យោគ ពាណិជ្ជ​កម្ម​បើក​ចំ​ហងាយ​ស្រួល​។​ អនុវត្ត​វិធាន​ការ​នានា​ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ និង​ឧបសគ្គ​ក្នុង​ការ​ផលិត​ ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​។​ រៀប​ចំ​រចនា​សម្ព័ន្ធ​ ស្តារ​ឡើង​វិញ​ និង​អភិវឌ្ឍលើ​វិស័យ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ ដែល​កំ​ពុង​រង​ផលប៉ះ​ពាល់​ផ្ទាល់​ដោយ​ជំងឺ​COVID-១៩។​

សម​មិត្ត​ ផាម​វ៉ាន់​ហេវ បាន​ស្នើ​៖ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​គប្បី​អនុវត្ត​បណ្តា​ដំណោះ​ស្រាយ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់​រំ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​វិធាន​ការ​បង្ការ​ និង​ប្រ​ឆាំង​ជំងឺ​រាល​ដាល​ COVID-១៩។​ បន្ត​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ការ​ពារ​ ថែទាំ​ និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន​; អនុវត្ត​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ ត្រូវ​ប្រា​កដ​ថា​ចាក់​វ៉ាក់​សាំង​ដល់​ទីណា​គឺ​មាន​សុវត្ថិ​ភាព​ដល់​ទីនោះ ដើម្បី​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ដែល​នឹង​ទើប​អនុម័ត​នោះ​ ឆាប់​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ជីវ​ភាព​របស់​ប្រ​ជា​ជន​ សម​មិត្ត​ ផាម​វ៉ាន់​ហេវ បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ពន្លឿន​ការ​ផ្សព្វ​ផ្សា​យសេច​ក្តី​សម្រេច​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ បណ្តា​គណៈ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ អនុវត្ត​នូវ​មុខ​ងារ​ និង​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ ឧស្សាហ៍​ពិនិត្យ​ ត្រួត​ពិនិត្យ​ ការ​អនុវត្ត​សេច​ក្តី​សម្រេច​ដែល​បាន​ដាក់​ចេញ​ឱ្យ​បាន​ទៀង​ទាត់​...៕​

                    ដំណឹង​ & រូប​ថត​៖ អាញ់​យ៉ុង

ចែករំលែកអត្ថបទ