06/12/2021 - 08:24

ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

អនុវត្ត​គម្រោង​ “ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ និង​ឃោស​នា ចលនា​ជន​រួម​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០១៧ -២០២១” គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ បាន​សហការ​ជា​មួយ​នឹង​មន្ទីរ​ ផ្នែក​នានា​ ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ ជួយ​ឱ្យ​ជន​ជាតិ​ភាគ​តិ​ច​លើក​កម្ពស់​ស្មារតី​ ប្រតិ​បត្តិ​ម៉ឺង​ម៉ាត់នូវ​បទ​ប្បញ្ញត្តិ​ច្បាប់​។​

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ បើក​វគ្គ​ហ្វឹក​ហ្វឺន​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​ដល់​ព្រះ​សង្ឃ​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ (រូប​ថត​កាល​ជំងឺ​ COVID-១៩មិន​ទាន់​កើត​មាន​ឡើង​)។​

គណៈជន​ជាតិ​បាន​សហការ​អនុ​វត្ត​ការ​ផ្សព្វ​ផ្សាយ​បាន​ ៦៥ លើក ដោយ​មាន​កម្មា​ភិបាល​បម្រើ​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​ ព្រះ​សង្ឃ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​ជាង​ ១០.០០០ លើក​នាក់​។​ ខ្លឹម​សារ​​ផ្សព្វ​ផ្សា​យសំ​ខាន់​គឺ​ចលនា​ប្រ​ជា​ជន​ប្រតិ​បត្តិ​ និង​អនុវត្ត​ល្អ​នូវ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​; ផ្ដល់​ព័ត៌​មាន​អំ​ពី​គោល​នយោ​បាយ​ជន​ជាតិ​ អំ​ពី​ឧបាយ​កល​យុទ្ធ​សាស្រ្ត​ “បម្រែ​សម្រួល​សន្តិ​ភាព​” និង​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ក្នុង​ស្ថាន​ភាព​ថ្មី​។​ល។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​នៅ​ទាំង​ផ្គួប​បញ្ចូល​ផ្សព្វ​ផ្សាយ​អំ​ពី​គម្រោង​កាត់​បន្ថយ​ស្ថាន​ភាព​រៀប​ការ​មិន​ទាន់​គ្រប់​អា​យុ​និង​អា​ពាហ៍​ពិពាហ៍​ជាប់​ក្រសែ​លោ​ហិត​នឹង​គ្នា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​; គម្រោង​ឧបត្ថម្ភ​សកម្ម​ភាព​សម​ភាព​យេន​ឌ័រ​ និង​ផ្ដល់​ព័ត៌​មាន​អំ​ពី​គោល​នយោ​បាយ​ជន​ជាតិ​ សាសនា​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​យល់​ដឹង​ត្រឹម​ត្រូវ​អំ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ លោក​ត្រឹង​លីវ​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ឱ្យ​ដឹង​៖ “ក្រោយ​ពីបាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​ ខ្ញុំ​បាន​ចលនា​សាច់​ញាតិ​និង​មាមីង​ខ្មែរ​ក្នុង​ភូមិ​ស្រុក​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​បទ​ប្បញ្ញត្តិ​ច្បាប់​ ព្រម​ទាំង​ផ្តុំ​កម្លាំង​អភិ​វឌ្ឍផលិត​កម្ម​ ចៀស​ឆ្ងាយ​ពីបាប​គ្រោះ​សង្គម​ មិន​ស្តាប់​ពាក្យ​ញុះ​ញង់​របស់​អា​នុភាព​អមិត្ត​ពីខាង​ក្រៅ​ ដែល​មាន​បំ​ណង​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ជន​ជាតិ​។​ អា​ស្រ័យ​ហេតុ​នោះ​ មាមីង​ព្រួត​ដៃ​គ្នា​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​ភូមិ​ស្រុក​បាន​រក្សា​លំ​នឹង​ជានិច្ច​”។​

លោក​ឡឹម​សិដ្ឋ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “គម្រោង​ “ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​” បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​។​ បច្ចុប្បន្ន​ ចំ​នួន​ករណី​បំ​ពាន​ច្បាប់​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​ថយ​ចុះ​ ជន​រួម​ជាតិ​ខ្មែរ​ តែង​សកម្ម​ចូល​រួម​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ បាន​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​”៕​

  យ្វីអា​ញ-វិមាន​    ​ 

ចែករំលែកអត្ថបទ