ផ្តើមពីប្រភពមូលនិធិ “ដើម្បីអ្នកក្រ” ខេត្តសុកត្រាំង បានសាងសង់ផ្ទះរាប់រយខ្នងជូនគ្រួសារក្រីក្រដែលជួបលំបាកខាងលំនៅឋាន។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនអំណោយដល់គ្រួសារក្រីក្រ។
តាមប្រសាសន៍លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ក្នុងឆ្នាំមូលនិធិ “ដើម្បីអ្នកក្រីក្រ” របស់ខេត្តបានទទួលទឹកប្រាក់ជាង ៥០ ពាន់លានដុង ផ្សព្វផ្សាយសាងសង់ និងជួសជុលផ្ទះមហាសាមគ្គីបានចំនួន ៨៧៧ ខ្នង ជូនគ្រួសារក្រីក្រដែលជួបការលំបាកខាងលំនៅឋាន គិតជាតម្លៃទឹកប្រាក់សរុបជាង ៤៤ ពាន់លានដុង។ ឆ្លងតាមរយៈនោះ ជួយឱ្យគ្រួសារក្រីក្រមានលំនៅឋានរស់នៅលំនឹង ស្ងប់ចិត្តពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ តាមការគ្រោងទុកក្នុងឆ្នាំ ២០២២ ខេត្តនឹងផ្សព្វផ្សាយសាងសង់លំនៅឋានចំនួន ១.០៩៩ ខ្នង ជូនគ្រួសារក្រីក្រជួបការលំបាកខាងលំនៅឋាន ដែលនៅសេសសល់។ ពូឡេវ៉ាន់ប៊ិញ នៅសង្កាត់ ៥ ក្រុងសុកត្រាំង ឱ្យដឹង៖ “ខ្ញុំនៅផ្ទះចិញ្ចឹមសត្វបន្តិចបន្តួច ប្រពន្ធដើរលក់ឆ្នោត ម្ល៉ោះហើយ ប្រាក់ចំណូលគ្រប់តែគិតគូរជីវភាពប្រចាំថ្ងៃ។ អាស្រ័យហេតុនោះ ខណៈបានរដ្ឋសង់ផ្ទះឱ្យ ខ្ញុំត្រេកអរខ្លាំងណាស់”។ បងស្រីថាច់ធីធូ នៅឃុំថាញ់ភូ ស្រុកមីស្វៀង ក៏មានការត្រេកអរផងដែរ ខណៈបានរដ្ឋអំណាចឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី បងស្រីធូ ឱ្យដឹង៖ “ប្តីខ្ញុំពិការពីកំណើត ចំណែកខ្ញុំដើរលក់ឆ្នោត ម្ល៉ោះហើយការសង់ផ្ទះឥដ្ឋគឺមិនហ៊ានស្រមៃនោះទេ។ អាស្រ័យដោយកម្មវិធី ”លាភសំណាង” របស់ស្ថានីយទូរទស្សន៍វិញឡុង ឧបត្ថម្ភទឹកប្រាក់ ៤០ លានដុង និងបានរដ្ឋអំណាចឧបត្ថម្ភ ៤០ លានដុង ឪពុកម្តាយជួយបន្ថែមខ្លះ ម្ល៉ោះហើយខ្ញុំសង់បានផ្ទះរឹងមាំនឹងគេ។ ពេលមានផ្ទះនៅលំនឹង ប្តីខ្ញុំក៏មានកន្លែងដើម្បីប្រកបរបរគក់ច្របាច់រកបានប្រាក់ចំណូលបន្ថែមផងដែរ”។
ខេត្តសុកត្រាំងផ្សព្វផ្សាយសាងសង់ផ្ទះចំនួន ៨៤៩ ខ្នង ជូនគ្រួសារក្រីក្រលើភូមិសាស្ត្រខេត្ត។
តាមប្រសាសន៍លោក ឡឹមវ៉ាន់ម៉ឹង លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ចាប់ពីឆ្នាំ ២០១៦ មកទល់ពេលនេះ ខេត្តបានវិនិយោគទឹកប្រាក់ជាង ៨០០ ពាន់លានដុង អនុវត្តគោលនយោបាយឧបត្ថម្ភដីសង់ផ្ទះ ដីបង្កបង្កើនផល សង់លំនៅឋាន បង្វែរមុខរបរ និងឧបត្ថម្ភទឹកស្អាតប្រើប្រាស់ដល់គ្រួសារក្រីក្រជនជាតិភាគតិច; ប្រមូលប្រភពដើមទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់មានជនរួមជាតិរស់នៅកុះករ; ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្របុល ដើមទុនអភិវឌ្ឍផលិតកម្ម។ល។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសាងសង់ និងជួសជុលផ្ទះជាង ១៣.០០០ ខ្នងជូនអ្នកមានសគុណ គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រដែលលំបាកខាងលំនៅឋាន។ ឆ្លងតាមរយៈនោះ បានជួយគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ គ្រួសារជួបការលំបាកមានលក្ខណៈបង្កបង្កើនផល មានផ្ទះនៅលំនឹង ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រទូទាំងខេត្តចុះនៅតែជាង ២,៦% គ្រួសារកៀកបន្ទាត់ក្រចុះនៅ ៨,៩៦% នៅចុងឆ្នាំ ២០២០ យោងតាមបទដ្ឋានក្រពហុទិស៕
យ្វីអាញ-លីសៀ