ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/12/2021 - 08:24

បើ​ក​ថ្មី​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​គោក​វិញ​សឿង ខេត្ត​អា​ង​យ៉ាង​

(Chinhphu.vn) - រដ្ឋា​ភិបាល​ ទើប​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​លេខ​ ១៤៦/NQ-CP សម្រេច​បើក​ថ្មី​ច្រក​ទ្វារ​អន្តរ​ជាតិ​ផ្លូវ​គោក​វិញ​សឿងនិង​រួម​បញ្ចូល​ជាមួយ​ច្រក​ទ្វារ​អន្តរ​ជាតិ​ផ្លូវ​ទឹក​វិញ​សឿង ក្លាយ​ជាច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​គោក​និង​ផ្លូវ​ទឹក​វិញ​សឿង ខេត្ត​អាង​យ៉ាង​។​

ស្ថានី​យចម្រុះ​ច្រក​ទ្វារ​អន្តរ​ជាតិ​វិញ​សឿង ។​ រូប​៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​

ក្រសួង​ការ​បរទេស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បន្ត​ធ្វើ​ឱ្យ​រួច​រាល់​សំ​ណុំ​បែប​បទ​ដែល​ចាំ​បាច់​ យោង​តាម​ការ​កំ​ណត់​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​ ១១២/២០១៤/NĐ-CP ចុះ​ថ្ងៃ​ទី ២១ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៤ របស់​រដ្ឋា​ភិបាល​ ដែល​កំ​ណត់​អំ​ពី​ការ​គ្រប់​គ្រង​ច្រក​ទ្វារ​ព្រំ​ដែន​ដី​គោក​; ក្នុង​ករណី​ជំងឺ​ COVID-១៩ ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ម៉្លោះ​ហើយ​ការ​ររៀប​ចំ​ពិធី​បើក​សម្ពោធ​ គឺ​អនុវត្ត​ទៅ​តាម​ពេល​វេលា​និង​ទ្រង់​ទ្រាយ​សម​ស្រប​។​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ទទួល​រ៉ាប់​រង​ សហការ​ជា​មួយ​នឹង​ក្រសួង​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ការ​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ចាត់​ចែង​កង​កម្លាំង​និង​បំ​ពាក់​បរិក្ខារ​នៅ​តំ​បន់​ច្រក​ទ្វារ​ដែល​បាន​ពោល​ខាង​លើ​ឱ្យ​សម​ស្រប​នឹង​សេច​ក្ដី​កំ​ណត់​របស់​ច្បាប់​៕​

ប្រែសម្រួល​៖លីសៀ

ចែករំលែកអត្ថបទ