(Chinhphu.vn) - កាលពីសប្តាហ៍កន្លង នៅហាណូយ សមមិត្ត ប៊ូយធីមិញហ្វាយ លេខាមជ្ឈិមបក្ស ប្រធានគណៈប្រជាចលនាមជ្ឈិម បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយនឹងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទិដ្ឋភាពនៃកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ។ រូប៖ TTXVN
ក្នុងកិច្ចពិភាក្សានេះ សំដៅដោះដូរពីស្ថានភាពរបស់គណៈបក្សរៀងៗខ្លួន ប្រទេសរៀងៗខ្លួន; ការងារចលនាមហាជនរបស់គណៈបក្សរៀងៗខ្លួន; ចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងគណៈចលនាមហាជនមជ្ឈិមបក្សនៃភាគីទាំងពីររយៈពេលកន្លង និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ រួមចំណែកពូនជ្រំនិងពង្រឹងចំណងមិត្តភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រវេណី សហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរយូរអង្វែងរវាងវៀតណាម-កម្ពុជា។
នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា បានអបអរសាទរនូវសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេលកន្លង ព្រមទាំងវាយតម្លៃខ្ពស់ចំណងមិត្តភាពកម្ពុជា-វៀតណាម កាន់តែបានពង្រឹង អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកជំទាវ ម៉ែន សំអន បានជូនដំណឹងអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច-សង្គម កិច្ចការបរទេស; ការងារបង្ការប្រឆាំងជំងឺ COVID-១៩ របស់កម្ពុជា; ការងារចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលកន្លង និងចំណុចសំខាន់ក្នុងការងារនាពេលខាងមុខ ព្រមទាំងថ្លែងអំណរគុណដល់បក្ស រដ្ឋ ប្រជាជនវៀតណាម ដែលបានជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។
អបអរសាទរនូវសមិទ្ធផលដ៏ធំធេង សំខាន់លើគ្រប់វិស័យ ដែលគណៈបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបានក្នុងពេលកន្លង សមមិត្ត ប៊ូយធីមិញហ្វាយ ប្រធានគណៈប្រជាចលនាមជ្ឈិម ជឿជាក់ថា ប្រជាជនកម្ពុជានឹងឆ្លងកាត់បានការលំបាក នឹងបន្តទទួលបាននូវសមិទ្ធផលថ្មីៗច្រើនទៀត នាំប្រទេសកម្ពុជាអភិវឌ្ឍសម្បូររុងរឿង។ សមមិត្ត ប៉ូយធីមិញហ្វាយ សម្តែងនូវសេចក្តីត្រេកអរចំពោះចំណងមិត្តភាពវៀតណាម-កម្ពុជា បន្តពង្រឹងនិងបង្កើនលើគ្រប់វិស័យ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនិងអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួន ក្នុងនោះ មានការរួមចំណែកពីសំណាក់គណៈប្រជាចលនាមជ្ឈិមបក្សទាំងពីរ។
សមមិត្ត ប៊ូយធីមិញហ្វាយ និងលោកជំទាវ ម៉ែន សំអន បានដោះដូរនិងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ។ ក្នុងនោះ ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឃោសនា ចលនាប្រជាជនគ្រប់ជាន់ស្រទាប់ ពិសេស គឺស្រទាប់យុវវ័យរក្សានិងពូនជ្រំនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ; បង្កើនការដោះដូរគណៈប្រតិភូ ដោះដូរព័ត៌មាន ចែករំលែកបទពិសោធន៍អំពីការងារប្រជាចលនា; សហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់។ ភាគីទាំងពីរធ្វើសេនាធិការសហប្រតិបត្តិការស្អិតល្មួតក្នុងកិច្ចចង្អុលការ គាំទ្រ បង្កលក្ខណៈសម្រាប់គណៈប្រជាចលនាទាំងពីរបក្ស ពិសេសគឺភូមិភាគដែលមានខែ្សបន្ទាត់ព្រំដែនរួមគ្នា ដោះដូរបទពិសោធន៍និងសហប្រតិបត្តិការការងារប្រជាចលនា៕
ប្រែសម្រួល៖ វិមាន