មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/11/2021 - 08:06

អនុ​វត្ត​ល្អ​ “ ៥ គ្មាន​ ៣ស្អាត​” ដើម្បី​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​

តាម​ប្រ​សាសន៍​លោក​ស្រី​ វ៉ធីធ្វី​ហាំង ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ សមាជិក​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​លើ​ភូមិ​សាស្រ្ត​តែង​សកម្ម​ចូល​រួម​ការ​ចលនា​កសាង​គ្រួ​សារ​ “ ៥គ្មាន​ ៣ស្អាត​” ដើម្បី​រួម​ចំ​ណែក​អនុវត្ត​នូវ​លក្ខឋាន​កសាង​ជន​បទ​ថ្មី​។​

សមាជិក​នារី​ភូមិ​ហាញ់មី ឃុំ​មីឡុង​បាក់​ ថែទាំ​ផ្កា​តាម​ចិញ្ចើម​ថ្នល់​។

អាស្រ័យ​សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​ជំរុញ​ការ​ឃោ​សនា ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ ក្រឹត្យ​ច្បាប់​ស្តីពី​បរិស្ថាន​ ម្ល៉ោះ​ហើយ​សមាជិក​នារី​ទាំង​ ១០០% បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​ចលនា​កសាង​គ្រួ​សារ​ “ ៥គ្មាន​ ៣ស្អាត​”។​ ក្នុង​អំ​ឡុង​ ៥ ឆ្នាំ​អនុ​វត្ត​ស្រុក​មាន​ប្រ​ជា​ជន​ ១២.៦៧៨/ ១៧.១៤៤ គ្រួ​សារ​ បាន​កៀក​ជិត​ខ្លឹម​សារ​លក្ខឋាន​គ្រួ​សារ​ទាំង​ ៨ ចំ​ណុច​ “ ៥ គ្មាន​ ៣ស្អាត​” ស្រូប​អត្រា​ ៧៣,៩៥% (សម្រេច​លក្ខឋាន​ ៣ ស្អាត​ចំ​នួន​ ១៤.១៩៧ គ្រួ​សារ​ ស្រូប​អត្រា​ ៨២%)។​

សមាគម​សហព័ន្ធ​នារី​ឃុំ​មីឡុង​បាក់​ គឺ​ជាអង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ទាំង​ឡាយ​ អនុ​វត្ត​មាន​ប្រ​សិ​ទ្ធភាព​ការ​ចលនា​កសាង​គ្រួ​សារ​ “ ៥គ្មាន​ ៣ស្អាត​” ផ្សារ​ភ្ជាប់​នឹង​ការ​ផ្សព្វ​ផ្សាយ​នូវ​លក្ខឋាន​កសាង​ជន​បទ​ថ្មី​ ឆ្ពោះ​ទៅ​រកឃុំ​ជន​បទ​ថ្មី​គំ​រូ​។​ ក្នុង​ការ​អនុ​វត្ត​លក្ខឋាន​បរិស្ថាន​ទម្រង់​ “ដងផ្លូវ​ដាំ​ផ្កា​” បាន​ចាត់​ទុក​ជា​ចំ​ណុច​សំ​ខាន់​ក្នុង​ការ​ការ​ពារ​បរិស្ថាន​របស់​នារី​ឃុំ​ បង្ក​ជាទេស​ភាព​បរិស្ថាន​ភ្លឺ​-បៃតង​-ជ្រះ​ -ស្អាត​។​ ទម្រង់​នេះ​ រយៈ​ពេល​កន្លង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ផ្ទាល់​ពីសំ​ណាក់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ព្រម​ជា​មួយ​នឹង​កិច្ច​សហការ​ដោយ​អស់​ពីចិត្ត​ពីថ្លើ​ម​របស់​ផ្នែក​ អង្គ​ការ​មហា​ជន​នានា​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ដាស់​ស្មារតី​ភ្ញាក់​រលឹក​និង​ភាព​ម្ចាស់​ការ​របស់​ប្រ​ជា​ជន​ ជា​មួយ​នឹង​ទិស​ស្លោ​ក “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធើ្វ”។​

អ្នក​មីង​ ត្រឹង​ធីលៀង​ នៅ​ភូមិ​ហាញ់​មី ឃុំ​មីឡុង​បាក់​ ឱ្យ​ដឹង​៖ “ដងផ្លូវ​ដាំ​ផ្កា​នៅ​ភូមិ​ហាញ់​មី មាន​ដាំ​ប្រ​ភេទ​ផ្កា​ម៉ោង​ដប់​ ផ្កា​តាំង​យូ​ជាដើម​។​ រៀង​រាល់​ថ្ងៃ​ គយ​គន់​ផ្កា​រីក​ស្រស់​បំ​ព្រង​ ខ្ញុំ​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​ បំ​បាត់​ភាព​នឿយ​ហត់​ក្រោយ​ពីប្រ​កប​ការ​ងារ​។​ មិន​ត្រឹម​តែគាំ​ទ្រ​ការ​ចលនា​កសាង​គ្រួ​សារ​ “ ៥គ្មាន​ ៣ស្អាត​” ផ្សា​រភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី​គំ​រូ​ ខ្ញុំ​នៅ​ទាំង​ចូល​រួម​ការ​ចលនា​បង​ប្អូន​នារី​ក្នុង​ភូមិ​សកម្ម​ថែទាំ​ដងផ្លូវ​ដាំ​ផ្កា​ កសាង​ផើងផ្កា​នៅ​មុខ​ផ្ទះ​ បង្ក​បរិវេណ​បរិស្ថាន​ជ្រះ​-ស្អាត​”។​

លោក​ស្រី​ វ៉ធីធ្វីហាំង អំ​ណះអំ​ណាង​ សមាគម​បន្ត​ការ​ផ្សព្វ​ផ្សាយ​ក្នុង​កម្មា​ភិបាល​ សមាជិក​នារី​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ “ ៥គ្មាន​ ៣ស្អាត​” ឆ្លង​តាម​រយៈ​ទង្វើ​ជាក់​ស្តែង​ ដូច​៖ ចលនា​បង​ប្អូន​នារី​សាង​សង់​បង្គន់​ស្រប​អនា​ម័យ​; សម្អាត​ទេស​ភាព​បរិស្ថាន​នៅ​មុខ​ ក្នុង​និង​ជុំ​វិញ​ផ្ទះ​; ដាំ​ដើម​ឈើ​បៃតង​ជា​របង​ ដាំ​ផ្កា​និង​ធ្វើ​ផើង​ផ្កា​នៅ​មុខ​ផ្ទះ​ និង​ធ្វើ​បង្គោល​ទង់​ដែក​ដើម្បី​ព្យួរ​ទង់​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​ រួម​ចំ​ណែក​បង្ក​ទៅ​ជា​មុខ​មាត់​ថ្មី​សម្រាប់​ស្រុក​កំ​ណើត​៕​

                                   យោង​៖ កាសែត​ត្រា​វិញ​ - វិមាន​

ចែករំលែកអត្ថបទ