22/11/2021 - 08:26

ជំហាន​អភិវឌ្ឍថ្មី​ក្នុង​ការ​កសាង​និង​ធ្វើ​ឱ្យ​សុក្រឹតច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​

ច្បាប់​វិសោ​ធនកម្ម​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ មាន​សុពល​ភាព​ចាប់​ពីថ្ងៃ ​ ០១/០១/២០២២។​ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ជំហាន​អភិ​វឌ្ឍថ្មី​ក្នុង​ការ​កសាង​និង​ធ្វើ​ឱ្យ​សុក្រឹតច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​។​

 ​ ក្រុម​ត្រួត​ពិនិត្យ​សង្កាត់​កៃ​ខេ ធ្វើ​កំ​ណត់​ហេតុ​ចំ​ពោះ​អ្នក​ប្រ​ព្រឹត្ត​ល្មើស​អំ​ពី​ការ​ពាក់​ម៉ាស់។​ 

កម្រិត​ពិន័យ​ជាទឹក​ប្រាក់​ខ្ពស់​បំ​ផុត​ក្នុង​វិស័យ​មួយ​ចំ​នួន​នៃ​ការ​អភិ​បាល​កិច្ច​ ត្រូវ​បាន​កំ​ណត់​ចាប់​ពីឆ្នាំ ​២០១២ (ពេល​ដែល​ប្រ​កាស​ឱ្យ​ប្រើ​ច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​)។​ ប៉ុន្តែ​ មក​ទល់​បច្ចុប្បន្ន​ កម្រិត​ពិន័យ​ខ្ពស់​បំ​ផុត​ដែល​អនុ​វត្ត​គឺ​មិន​ទាន់​សម​ស្រប​នឹង​លក្ខណៈ​នៃ​កម្រិត​បទ​ល្មើស​ ខ្វះ​ភាព​គំ​រាម​កំ​ហែង​និង​មិន​គ្រប់​លទ្ធ​ភាព​បង្ការ​ទប់ស្កាត់​។​ ហេតុ​នោះ​ ច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ ត្រូវ​បាន​ធ្វើ​វិសោ​ធនកម្ម​ តាម​ទិស​ដៅ​បង្កើន​កម្រិត​ពិន័យ​ ខ្ពស់​បំ​ផុត​ក្នុង​វិស័យ​មួយ​ចំ​នួន​ បំ​ពេញ​បន្ថែម​កម្រិត​ពិន័យ​ខ្ពស់​បំ​ផុត​លើ​វិស័យ​មួយ​ចំ​នួន​ដែល​មិន​ទាន់​បាន​កំ​ណត់​នៅ​ក្នុង​មាត្រា​ ២៤ នៃ​ច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ជាធរ​មាន​។​

តាម​រយៈ​នោះ​ ច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​កំ​ណត់​ពិន័យ​ជាទឹក​ប្រាក់​រហូត​ដល់​ ៣០ លាន​ដុង​ ចំ​ពោះ​បុគ្គល​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​អា​ពាហ៍​ពិពាហ៍​និង​គ្រួ​សារ​; សម​ភាព​យេន​ឌ័រ​; អំ​ពើ​ហិង្សា​គ្រួ​សារ​; ការ​រក្សា​ទុក​; ការ​ជំនឿ​សាសនា​; ប្រ​ឡង​ប្រ​ណាំង​ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​; រដ្ឋ​បាល​យុត្តិធម៌​; ចំ​នួន​ប្រ​ជា​ជន​; អនា​ម័យ​បរិស្ថាន​; ជំរឿន​; កិច្ច​ការ​បរទេស​។​ រាល់​បទ​ល្មើស​របស់​បុគ្គល​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​; រារាំង​សកម្ម​ភាព​នីតិ​វិធី​ច្បាប់​; អនុ​វត្ត​សាល​ក្រម​រដ្ឋ​ប្បវេណី​; ក្ស័យ​ធនអា​ជីវ​កម្ម​ សហករណ៍​; ដោះ​ដូរ​អេឡិក​ត្រូនិច; ប្រៃសណីយ៍ ត្រូវ​ពិន័យ​ជាទឹក​ប្រាក់​រហូត​ដល់​ ៤០ លាន​ដុង​។​

ចំ​ពោះ​បុគ្គ​លបំ​ពាន​លើ​ការ​បង្ការ​ពន្លត់​អគ្គិ​ភ័យ​; ជំនួយ​សង្គ្រោះ​; ជំនួយ​គតិ​យុត្តិ; សុខា​ភិបាល​បម្រុង​; ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​ឮ ​HIV/AIDS; វប្ប​ធម៌​; កីឡា​; ទេស​ចរណ៍; គ្រប់​គ្រង​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា​; ការ​ពារ​ ថែទាំ​កុមារ​; គាំ​ពារសង្រ្គោះ​សង្គម​; បង្ការ​ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​។​ល។​ កម្រិត​ពិន័យ​ជាទឹក​ប្រាក់​ខ្ពស់​បំ​ផុត​រហូត​ដល់​ ៥០ លាន​ដុង​។​

ទន្ទឹម​នឹង​នោះ​ បុគ្គ​លអាច​នឹង​ត្រូវ​ពិន័យ​ជាទឹក​ប្រាក់​រហូត​ដល់​ ៧៥ លាន​ដុង​ ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​ល្មើស​នឹង​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ជាតិ​; ពលកម្ម​; អប់​រំ; អប់​រំវិជ្ជា​ជីវៈ; ចរាចរ​ណ៍ ផ្លូវ​គោក​; ចរាចរណ៍​ផ្លូវ​ដែក​; ចរាចរណ៍ផ្លូវ​ទឹក​; ធានា​រ៉ាប់​រង​សុខា​ភិបាល​; ធានា​រ៉ាប់​រង​សង្គម​; ធានា​រ៉ាប់​រង​និកម្ម​ភាព​; បង្ការ​ប្រ​ឆាំង​បាប​គ្រោះ​សង្គម​។​ល។​ ចំ​ពោះ​ការ​ប្រ​ព្រឹត្ត​បទ​ល្មើស​អំ​ពី​ការ​ផលិត​ ជួញ​ដូរ​ទំ​និញ​ហាម​ឃាត់​ ទំ​និញ​ក្លែង​ក្លាយ​ ប៉ះ​ពាល់​ដល់​ផលប្រ​យោជន៍​អ្នក​ប្រើ​ប្រាស់​ អាចនឹង​ត្រូវ​ពិន័យ​ជាទឹក​ប្រាក់​រហូត​ដល់​ ២០០ លាន​ដុង​។​

ច្បាប់​វិសោ​ធនកម្ម​បាន​កំ​ណត់​ស្តីពី​ការ​ពន្យាបង់​ប្រាក់​ពិន័យ​ ចំ​ពោះ​អង្គ​ការ​ដែល​ត្រូវ​ពិន័យ​ ប្រាក់​ពី ១០០ លាន​ដុង​ឡើង​ទៅ​កំ​ពុង​ជួប​ការ​លំ​បាក​ខ្លាំង​ ឬ​ក៏​វិបត្តិ​សេដ្ឋ​កិច្ច​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ គ្រោះ​មហន្ត​រាយ​ អគ្គិ​ភ័យ​ ជំងឺ​រាត​ត្បាត​ មិន​មែន​គ្រាន់​តែអនុវត្ត​ពន្យាបង់​ប្រាក់​ ពិន័យ​ចំ​ពោះ​បុគ្គល​ដែល​ចែង​នៅ​ក្នុង​ច្បាប់​ ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ជា​ធរ​មាន​។​ ច្បាប់​ក៏​បាន​ធ្វើ​វិសោ​ធនកម្ម​នូវ​ការ​កំ​ណត់​ចំ​នួន​ប្រាក់​ត្រូវ​ពន្យា​បង់​ដែល​អនុ​វត្ត​សម្រាប់​បុគ្គ​ល តាម​និន្នា​ការ​កាត់​បន្ថយ​ចំ​នួន​ប្រាក់​ត្រូវ​បាន​ពន្យា​ពិន័យ​ ចាប់​ពី ៣ លាន​ដុង​ឡើង​ទៅ​ចំ​ពោះ​ច្បាប់​ ជាធរមាន​ចុះ​នៅ​ ២ លាន​ដុង​ឡើង​ទៅ​ចំ​ពោះ​បុគ្គ​លដែល​កំ​ពុង​ជួប​លំ​បាក​អំ​ពី​សេដ្ឋ​កិច្ច​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ គ្រោះ​មហន្ត​រាយ​ អគ្គិ​ភ័យ​ ជំងឺ​រាត​ត្បាត​ ជំងឺ​រុាំរ៉ៃ...៕​

               អត្ថ​បទ​និង​រូប​ថត​៖ ហ្វាង​អៀង​-មុនី​

ចែករំលែកអត្ថបទ