សាលាយោធាយោធភូមិ ៩ ទើបបិទវគ្គនិងជូនរង្វាន់ពិធីប្រឡងស្វែងយល់ពីច្បាប់កងប្រជាស្វ័យត្រាណ ឆ្នាំ ២០២១។ គណៈកម្មការចាត់តាំងជូនរង្វាន់លេខ ១ ដល់សមូហភាពបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង រង្វាន់លេខ ២ ដល់បញ្ជាការដ្ឋានយោធាខេត្តវិញឡុង រង្វាន់លេខ ៣ ដល់បញ្ជាការដ្ឋានយោធាខេត្តអាងយ៉ាង និងរង្វាន់លើកទឹកចិត្តដល់បញ្ជាការដ្ឋានយោធាខេត្តបេនត្រែ។
គណៈកម្មការចាត់តាំងជូនរង្វាន់ដល់អង្គភាពឈ្នះរង្វាន់ខ្ពស់។
ចូលរួមប្រឡងលើកនេះ មានបេក្ខជន ១២០ នាក់ វិញ្ញាសាប្រឡងរួមមាន៖ ឆ្លើយសំណួរតាមខ្លឹមសារច្បាប់ ការយល់ដឹងពីច្បាប់កងប្រជាស្វ័យត្រាណ ដោយវិធីប្រឡងតេស្ត បាញ់កាំភ្លើង K៥៤ មេរៀន១c…។
តាមប្រសាសន៍លោកឧត្តមសេនីយ៍ត្រី ត្រឿងមិញខៃ មេបញ្ជាការរង នាយសេនាធិការយោធភូមិ ៩ បណ្តាស្ថាប័ន អង្គភាពនិងភូមិភាគនានាបានរៀបចំផ្សព្វផ្សាយបញ្ជ្រាប ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ផែនការនៃពិធីប្រឡងរបស់យោធភូមិ ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ និងលក្ខន្តិកៈរបស់គណៈកម្មការចាត់តាំងសម័យប្រឡងដាក់ចេញ បង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ សកម្មសិក្សាស្រាវជ្រាវ ដើម្បីសម្រេចបានល្អនូវខ្លឹមសារប្រឡង៕
យ្វីអាញ-មុនី