01/11/2021 - 09:48

ល័ក្ខខ័ណ្ឌ​សម្រាប់​កម្ម​ករ​និយោ​ជិត​ផ្អាក​ការ​ងារ​ទទួល​បាន​ការ​ឧបត្ថម្ភ​ ១ លាន​ដុង​/ម្នាក់​

រយៈ​ពេល​ផ្អាក​ការ​ងារ​ ១៤ ថ្ងៃ​បន្ត​បន្ទាប់​ឡើង​ទៅ​ ចាប់​ពីថ្ងៃ​ទី ១ ខែឧសភា​ ឆ្នាំ ​២០២១  ដល់​ដាច់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ​២០២១ កម្ម​ករ​និយោ​ជិត​ត្រូវ​បាន​ឧបត្ថម្ភ​ប្រាក់​មួយ​លើក​ចំ​នួន​ ១ លាន​ដុង​/ម្នាក់​។​

 យោង​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១២៦/NQ-CP កែប្រែ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៦៨/NQ - CP, មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​ កម្ម​ករ​និយោ​ជិត​ ដែល​បាន​ផ្អាក​ការ​ងារ​ ដូច​ជា​៖

កម្ម​ករ​និយោ​ជិត​ធ្វើ​ការ​តាម​កិច្ច​សន្យា​ការ​ងារ​ ត្រូវ​ផ្អាក​ការ​ងារ​មាន​មូល​ហេតុ​ តាម​កថា​ខណ្ឌ​ ៣ មាត្រា​៩៩ នៃ​ច្បាប់​ការ​ងារ​; កំ​ពុង​ចូល​រួម​ប័ណ្ណ​ធានា​រ៉ាប់​រង​សង្គម​ចាប់​បង្ខំ​ គិត​មក​ដល់​មុន​ពេល​ផ្អាក​ការ​ងារ​ ហើយ​ស្ថិត​ក្នុង​ចំ​ណោម​ករណី​ខាង​ក្រោម​៖

-អ្នក​ដែល​សម្រាក​ព្យា​បាល​ជំងឺ COVID-១៩ អ្នក​ធ្វើ​ចត្តា​ឡី​ស័ក និង​អ្នក​នៅ​ក្នុង​តំ​បន់​កំ​ពុង​បិទ​ខ្ទប់​ ឬ​អ្នក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើ​ការ​បាន​តាម​សំ​ណើ​របស់​ស្ថាប័ន​រដ្ឋ​មាន​សមត្ថ​កិច្ច​ តាម​គោល​ការណ៍​របស់​បទ​បញ្ជា​លេខ​ ១៦។​

-អា​ស្រ័យ​និយោ​ជកត្រូវ​ផ្អាក​ដំណើរ​ការ​ការ​ងារ​ តាម​សំ​ណើ​របស់​ស្ថាប័ន​រដ្ឋ​មាន​សមត្ថ​កិច្ច​ ឬ​មាន​ទីតាំង​ក្រុម​ហ៊ុន​ សាខា​ ក្រុម​ហ៊ុន​ ការិ​យាល័យ​តំ​ណាង​ មូល​ដ្ឋាន​ផលិត​ ធ្វើ​ពាណិ​ជ្ជកម្ម​នៅ​ភូមិ​សាស្រ្ត​ដែល​អនុវត្ត​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​ តាម​គោល​ការណ៍​បទ​បញ្ជា​លេខ​ ១៦ ឬ​រៀប​ចំ​ពលកម្ម​ផលិត​ឡើង​វិញ​ ដើម្បី​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ។​

រយៈ​ពេល​កម្ម​ករ​និយោ​ជិត​ផ្អាក​ការ​ងារ​ពី ១៤ ថ្ងៃ​បន្ត​បន្ទាប់​ឡើង​ទៅ​ ចាប់​តាំង​ពីថ្ងៃ​ទី ១ ខែឧសភា​ ឆ្នាំ​ ២០២១ ដល់​ដាច់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ត្រូវ​បាន​ឧបត្ថម្ភ​ប្រាក់​មួយ​លើក ចំ​នួន​ ១ លាន​ដុង​ /ម្នាក់​។​

មុន​នេះ​ តាម​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៦៨ គ្រាន់​តែកំ​ណត់​ចំ​ពោះ​បុគ្គ​លត្រូវ​ធ្វើ​ចត្តា​ឡីស័ក ឬ​អ្នក​នៅ​ក្នុង​តំ​បន់​កំ​ពុង​បិទ​ខ្ទប់​តាម​សំ​ណើ​របស់​ស្ថាប័ន​រដ្ឋ​មាន​សម​ត្ថ​កិច្ច​ នឹង​បាន​ទទួល​ការ​ឧប​ត្ថម្ភ​។​

សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១២៦ /NQ-CP មាន​សុពល​ភាព​ ចាប់​ពីថ្ងៃ​ ៨-១០-២០២១៕​

        យោង​តាម​កាសែត​ពលករ​    ប្រែសម្រួល​៖ ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ