សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ទើបរៀបចំជូនអាហារូបករណ៍ “លឿងឌិញកួរ” ចំនួន ៣០០ ចំណែកដល់សិស្សជាកូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ផ្នែកសុខាភិបាល ដែលចូលរួមជួរមុខ បង្ការប្រឆាំងជំងឺ COVID-១៩ ដោយផ្ទាល់។ អាហារូបករណ៍មួយចំណែកៗមានតម្លៃ ១ លានដុង។ អាហារូបករណ៍បានជួយលើកទឹកចិត្ត ជំរុញស្មារតីបានទាន់ពេល ដើម្បីប្អូនៗមានកម្លាំងចលករបន្ថែម ជឿជាក់ ឈានចូលឆ្នាំសិក្សាថ្មី។
ថ្នាក់ដឹកនាំសមាគមជំរុញការសិក្សាខេត្ត ប្រគល់ផ្លាកនិមិត្តរូបដល់ថ្នាក់ដឹកនាំផ្នែកសុខាភិបាល។
ចាប់ពីដើមឆ្នាំមកទល់ពេលនេះ សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានទទួលការរួមវិភាគទាន ធ្វើហិរញ្ញប្បទាន ពីសំណាក់ក្រុមហ៊ុន អាជីវកម្ម អង្គការ បុគ្គលជាច្រើននៅក្នុងនិងក្រៅខេត្តបាន ៦,២៥ ពាន់លានដុង។ ឆ្លងតាមរយៈនោះ ផ្ដល់ជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញាចំនួន ៣.២៨០ ចំណែកដល់សិស្ស និស្សិតដែលមានស្ថានភាពលំបាក សង្វាតរៀនសូត្រ និងសិស្សសម្រេចបានស្នាដៃខ្ពស់ក្នុងការរៀនសូត្រ គិតជាទឹកប្រាក់សរុបជាង ៥,៤ ពាន់លានដុង៕
លីធាន-វិមាន