មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/10/2021 - 08:57

ភូមិ​ ស្រុក​ព្រួត​ដៃ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​

រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ ខ្នះ​ខ្នែង​ចូល​រួម​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ដោយ​វិធី​ធានា​គម្លាត​សង្គម​ អនុ​វត្ត​សារ​ “៥K” ដើម្បី​រក្សា​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ គ្រួ​សារ​និង​សហគមន៍។​

ផ្សព្វ​ផ្សាយ​ដោយ​ធុង​បាស​ចល័ត​ជា​ភាសា​វៀត​-ខ្មែរ​ នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​

ចំពោះ​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ COVID-១៩ មជ្ឈ​មណ្ឌល​បញ្ជា​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ស្រុក​ទិញ​បៀង​ បាន​សំ​ណូម​ពរ​ដល់​ គណៈ​ ផ្នែក​ ភូមិ​ភាគ​នានា​ជំរុញ​មាំ​ការ​ផ្សព្វ​ផ្សា​យ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ ក្នុង​នោះ​ ផ្តុំ​កម្លាំង​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុ​វត្ត​ម៉ឺង​ម៉ាត់​សេច​ក្តី​កំ​ណត់​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID- ១៩ ដើម្បី​រួម​នឹង​ភូមិ​ភាគ​ច្រាន​ថយ​ជំងឺ​រាត​ត្បាត​។​

អនុ​ប្រ​ធាន​ស្ថានី​យផ្សាយ​សំ​ឡេង​ស្រុក​ទិញ​បៀង​ លោក​ង៉ោ​វ៉ាន់​ដូង​ ផ្តល់​ព័ត៌​មាន​៖ "យើង​ខ្ញុំ​បង្កើន​ពេល​វេលា​រលក​ធាតុ​អា​កាស​ កម្រិត​ផ្សព្វ​ផ្សាយ​អំ​ពី​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ជា​ភាសា​ខ្មែរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ ក្រៅ​ពីនោះ​ យើង​ខ្ញុំ​នៅ​ទាំង​សរ​សេរ​ដំណឹង​ អត្ថ​បទ​ អំ​ពី​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​របស់​ស្រុក​ បកប្រែ​ជា​ភាសា​ខ្មែរ​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​យល់​ច្បាស់​ស្ថាន​ភាព​នៅ​ភូមិ​ភាគ​ទាន់​ពេល​"។​

ក្រៅ​ពីការ​ផ្សព្វ​ផ្សាយ​តាម​ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​ ឧគ្ឃោ​សន​សព្ទ​ចល័ត​ជាភាសា​ វៀត​ - ខ្មែរ​ នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ ភូមិ​ស្រុក​ វត្ត​អា​រាម​ អំ​ពី​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ផ្នែក​សមត្ថ​កិច្ច​ភូមិ​ភាគ​នៅ​ទាំង​ផ្សា​យដំណឹង​ អត្ថ​បទ​ឆ្លុះ​បញ្ចាំង​នូវ​ព័ត៌​មាន​មិន​ពិត​អំ​ពី​ជំងឺ​រាត​ត្បាត​  ជៀស​វាង​បង្ក​ឱ្យ​មាន​ការ​ភិត​ភ័យ​ក្នុង​សាធា​រណ​ជន​។​ ទន្ទឹម​នឹង​នោះ​ គណៈ​ ផ្នែក​ ភូមិ​ភាគ​នៅ​ទាំង​ជំរុញ​មាំ​នូវ​ការ​ចលនា​តាម​វត្ត​អា​រាម​ខ្មែរ​ មូល​ដ្ឋាន​ ជំនឿ​សាសនា​លើ​ទូទាំង​ស្រុក​ អនុ​វត្ត​ល្អ​សេច​ក្តី​កំ​ណត់​មិន​ប្រ​មូល​ផ្ដុំ​គ្នា​ច្រើន​។​ល។​ ពិសេស​ ពង្រីក​តួនាទី​របស់​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​ អា​ចារ្យ​វត្ត​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​ផ្សព្វ​ផ្សាយ​ពន្យល់​ឱ្យ​មាមីង​យល់​ច្បាស់​ពីគោល​មាគ៌ា​ គោល​ការណ៍​ វិធាន​ការ​ បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ របស់​ភូមិ​ភាគ​ ដើម្បី​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ប្រ​សិទ្ធភាព​។​

ព្រះ​ឧប​ជ្ឈាយ៍ ចៅ​កាក់​ ព្រះ​ចៅ​អធិ​ការ​វត្ត​ប្រ​ឡាយ​មាស​ ឃុំ​ណុយ​វ៉យ មាន​ថេរដី​កា​៖ "អា​ត្មា​ភាព​ណែនាំ​មាមីង​ត្រូវ​រក្សា​គម្លាត​សង្គម​ ធានា​សុវត្ថិ​ភាព​ឱ្យ​មនុស្ស​គ្រប់​គ្នា​។​ នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ អា​ត្មា​ភាព​មិន​ឱ្យ​ពុទ្ធ​បរិស័ទ​ជួប​ជុំ​គ្នា​ច្រើន​ ដើម្បី​រួម​នឹង​ភូមិ​ភាគ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩"។​ លោក​ចៅ​ភិរម្យ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​ស្រុក​ទិញ​បៀង​ ផ្តល់​ព័ត៌​មាន​៖ "ប្រ​ព័ន្ធ​រណសិរ្ស​មាតុ​ភូមិ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យ ចលនា​ ដើម្បី​ប្រ​ជា​ជន​ ជាពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ ខ្នះ​ខ្នែង​អនុវត្ត​ល្អ​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ ទន្ទឹម​នឹង​នោះ​ យើង​ខ្ញុំ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​សុខុមាល​ភាព​សង្គម​ ដើម្បី​មាមីង​ស្ងប់​ចិត្ត​នៅ​ផ្ទះ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ ដោយ​សារ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ម៉្លោះ​ហើយ​ យើង​ខ្ញុំ​អា​ទិភាព​គិត​គូរ​ ឧបត្ថម្ភ​ស្បៀង​អា​ហារ​ដើម្បី​មាមីង​លំ​នឹង​ជីវ​ភាព​"៕​

            យោង​៖កាសែត​អាង​យ៉ាង​-មុនី​

 

ចែករំលែកអត្ថបទ