ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/10/2021 - 08:57

ខិត​ខំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ជាង​ ៣% រៀង​រាល់​ឆ្នាំ​

រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ហូវ​អា​ឡឹន ទើប​ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​ ដាក់​ឱ្យ​ប្រើ​ប្រាស់​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ៥ ឆ្នាំ​ ២០២១ -២០២៥ (ហៅ​កាត់​ថា​កម្ម​វិធី​)។​

ទម្រង់​ចិញ្ចឹម​គោ​គួប​ផ្សំ​នឹង​ចិញ្ចឹម​ជន្លេន​ទេស​ ជួយ​ឱ្យ​គ្រួ​សារ​ខ្មែរ​ជាច្រើន​នៅ​ឃុំ​អូរ​ឡឹម​ ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ចាក​ផុត​ពីភាព​ក្រី​ក្រ។​

តាម​រយៈ​នោះ​ កម្ម​វិធី​ឈាន​ឆ្ពោះ​ទិស​ដៅ​ជាក់​ស្តែង​មួយ​ចំ​នួន​ដូច​៖ ខិត​ខំ​ធ្វើ​ឱ្យ​មាន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​ជាតិ​ភាគ​តិច​កើន​ជាង​ ២ ដង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០២០; កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​ជាង​ ៣% រៀង​រាល់​ឆ្នាំ​។​ ឃុំ​ ១០០% មាន​ផ្លូវ​រថ​យន្ត​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ ត្រូវ​បាន​ក្រាល​ក្រួស​ចាក់​កៅ​ស៊ូ​ឬ​បេតុង​; ៧០% ភូមិ​មាន​ផ្លូវ​រថ​យន្ត​ទៅ​ដល់​មជ្ឈ​មណ្ឌល​ត្រូវ​បាន​ចាក់​បេតុង​; ១០០% សាលា​រៀន​ បន្ទប់​រៀន​ និង​ដំណាក់​សុខា​ភិបាល​ ត្រូវ​បាន​កសាង​រឹង​មាំ។​   ៩៩% ប្រ​ជា​ជន​មាន​បណ្តាញ​អគ្គិសនី​ជាតិ​និង​ប្រ​ភព​អគ្គិ​សនី​សម​ស្រប​ប្រើ​ប្រាស់​។​ ៩០% ជន​ជាតិ​ភាគ​តិច​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​; ១០០% មាន​មធ្យោ​បាយ​ ស្តាប់​ មើល​។​ ទន្ទឹម​នឹង​នោះ​ ដំណាក់​កាល​ ២០២១ -២០២៥ កម្ម​វិធី​ខិត​ខំ​អនុវត្ត​សម្រេច​ជា​មូល​ដ្ឋាន​នូវ​ការ​ងារ​ស្ថិរ​វប្ប​កម្ម​ ស្ថិរ​និវាសន៍; រៀប​ចំ​ឱ្យ​មាន​ស្ថិរ​ភាព​ និង​ ៩០% ចំ​នួន​គ្រួ​សារ​ផ្លាស់​ប្តូរ​ទីលំ​នៅ​មិន​តាម​ផែន​ការ​។​ គម្រោង​ជម្លៀស​ រៀប​ចំ​ ៦០% ចំ​នួន​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​រាយ​ប៉ាយ​ក្នុង​ព្រៃ​សហគមន៍ តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ កន្លែង​ប្រ​ឈម​នឹង​ហានិ​ភ័យ​គ្រោះ​ទឹក​ជំនន់​ ស្រុត​បាក់​ដី​។​ ដោះ​ស្រាយ​ជា​មូល​ដ្ឋាន​ស្ថាន​ភាព​ខ្វះ​ដី​លំ​នៅ​ ដី​ផលិត​កម្ម​ឱ្យ​ជន​រួម​ជាតិ​។​ ក្នុង​រយៈ​ពេល​នេះ​ ទូទាំង​ប្រ​ទេស​ខិត​ខំ​ឱ្យ​មាន​ ៥០% ពលករ​ដែល​ឋិត​ក្នុង​អា​យុ​ពលកម្ម​ទទួល​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សម​ស្រប​នឹង​តម្រូវ​ការ​ លក្ខណៈ​របស់​ជន​ជាតិ​ភាគ​តិច​  បន្ត​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃណី​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​…។​

សេច​ក្តី​សម្រេច​នេះ​ ជំនួស​ឱ្យ​សេច​ក្តី​សម្រេច​លេខ​ ៤៦០/QĐ-UBNT ចុះ​ថ្ងៃ​ទី ២០/៨/២០២០ និង​មាន​សុពល​ភាព​ចាប់​ពីថ្ងៃ​ទី ២៨/៨/២០២១៕​

                                         ថាញ​ឡុង​-មុនី

ចែករំលែកអត្ថបទ