កម្មវិធី“ជំរុញដំណើរប្អូនទៅសាលា” តែងបានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង អនុវត្តជារឿយៗដើម្បីឧបត្ថម្ភប្អូនៗសិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំងនៅតំបន់ព្រំដែនសមុទ្របន្តការសិក្សា។
កងទ័ពការពារព្រំដែនខេត្ត ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ រៀនពូកែនៅតំបន់ព្រំដែនសមុទ្រ។
អនុវត្តកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទទួលគាំពារប្អូន ៗ សិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំងចំនួន ៣៦ នាក់ នៅក្នុងឃុំ សង្កាត់ ទីប្រជុំជនចំនួន ១១ នៃតំបន់ព្រំដែនសមុទ្ររបស់ខេត្ត។ ផ្ដើមពីការចែករំលែកទាន់ពេលវេលា សិស្សជាច្រើនមិនខកខានការសិក្សា បន្តបំភ្លឺផ្លូវទៅអនាគត។ សិស្សម្នាក់ៗ ទទួលបានការឧបត្ថម្ភទឹកប្រាក់ ៥០០.០០០ ដុង/ខែ ហើយចំនួនទឹកប្រាក់ទាំងនោះ អាស្រ័យកម្មាភិបាល យុទ្ធជនការពារព្រំដែនរៃអង្គាស។ ទន្ទឹមនឹងនោះ ប្អូនៗថែមទាំងបានឧបត្ថម្ភសៀវភៅសរសេរ សៀវភៅពុម្ព ប៊ិក សំពៀតនិងអំណោយមួយចំនួនទៀត រួមមាន៖ អង្ករនិងសម្ភារៈប្រើប្រាស់ចាំបាច់ដែលកម្មាភិបាលនិងយុទ្ធជនចលនាសប្បុរសជនរួមវិភាគទានដើម្បីឧបត្ថម្ភដល់ជនក្រីក្រ។ អ្នកមីងសើុងធីហុង នៅសង្កាត់ ២ ទីរួមខេត្តវិញចូវ រៀបរាប់៖ “រយៈពេលច្រើនឆ្នាំមកនេះ ពូៗកងទ័ពបានជួយគ្រួសារខ្ញុំច្រើនណាស់ សគុណនេះគឺមិនអាចរៀបរាប់អស់ទេ។ ខ្ញុំចិញ្ចឹមចៅ ៣ នាក់ ដោយសារកូនខ្ញុំឈឺធ្ងន់ហើយស្លាប់ចោល ម៉្លោះហើយ គ្រួសារជួបលំបាកខ្លាំង។ អាស្រ័យកងទ័ព ឧបត្ថម្ភប្រាក់ សៀវភៅ អង្ករ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនទៀត ម៉្លោះហើយចៅៗខ្ញុំមិនបោះបង់ការសិក្សា” ។
តាមប្រសាសន៍វរសេនីយ៍ឯក ឡេវ៉ាន់អាញ់ ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង កន្លងរយៈពេល ៥ ឆ្នាំអនុវត្តកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា” កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនបានរួមវិភាគទានជាង ១,២ ពាន់លានដុង; ផ្ដល់ជូនកង់ ៤០ គ្រឿង ចលនាទឹកប្រាក់ជាង ៦០ លានដុងសម្រាប់ទិញសិក្ខូបករណ៍ឧបត្ថម្ភប្អូនៗសិស្សានុសិស្សដែលមានស្ថានភាពលំបាកខ្លាំងនៅតំបន់ព្រំដែនសមុទ្រ។ រៀងរាល់ឆ្នាំ កងទ័ពការពារព្រំដែន បានរួមជាមួយសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ ផ្តល់អាហារូបករណ៍ ២០០ ចំណែក ដើម្បីឧបត្ថម្ភប្អូនៗសិស្សានុសិស្សមានស្ថានភាពលំបាកខ្លាំង រៀនពូកែ នៅតំបន់ព្រំដែន សមុទ្រ ដើម្បីប្អូនៗមានកម្លាំងចិត្តជម្នះនូវការលំបាករៀនល្អ។ អាហារូបករណ៍មួយចំណែកៗ តម្លៃ ១ លានដុង។ ទន្ទឹមនឹងនោះ កម្មាភិបាល កងទ័ពការពារព្រំដែនសុកត្រាំង បានរួមវិភាគទានជាង ៧៤ លានដុង ដើម្បីឧបត្ថម្ភដល់ទម្រង់ “កូនធម៌ប៉ុស្ដិ៍ការពារព្រំដែន” ដើម្បីជួយប្អូនៗដែលមានស្ថានភាពលំបាកខ្លាំងនៅតំបន់ព្រំដែនទទួលបានការថែទាំល្អប្រសើរ” ៕
យ៉ីអាញ-ទីទុយ